ព័ត៍មានទាន់​ហេតុការណ៏
Search

ម៉ូតូ​២​គ្រឿង​ បុក​គ្នា​ពេញទំហឹង ​លាន់​ដូច​រន្ទះ​បណ្តាល ​ឲ្យ​មនុស្យ​ស្លាប់​ម្នាក់​ និង​របួសធ្ងន់​ម្នាក់​

​បន្ទាយមានជ័យ ៖ ​យ៉ាងហោចណាស់​ ក៏មាន​មនុស្ស​ស្លាប់​ម្នា​ក់ នៅ​កន្លែងកើតហេតុ​ និង​របួសធ្ងន់​ម្នាក់ទៀត ​ដោយសារតែ​ម៉ូតូ​២​គ្រឿង​ បុក​គ្នា​លាន់​ដូច​រន្ទះ ​នៅវេលា​ម៉ោង​១១ ​យប់​ ថ្ងៃទី​២៦ ​ខែកុម្ភៈ ឆ្នាំ​២០១៧ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​២៥៨D ស្ថិតនៅ​ភូមិ​កូន​ត្រី ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។

លោក​វរសេនីយ៍ត្រី ជា ពិសី មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​អូរជ្រៅ​ បាន​ឲ្យ​ដឹងថា​ នៅ​មុនពេល​កើតហេតុ​នោះ ​មាន​ម៉ូតូ​១​គ្រឿង​ម៉ាកវីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ ១B-៥៣៦១ បើក​ដោយ​ឈ្មោះ ច្រឹ​ក ធូ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ ភូមិ​កូន​ត្រី ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ បើក​ម៉ូតូ​ពី​ជើង​ទៅ​ត្បូង​ លុះ​បើក​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​បើក​ទៅបុក ​នឹង ​ម៉ូតូ​១​គ្រឿង​ទៀត​ ពេញទំហឹង​លាន់​ដូច​រន្ទះ​ ម៉ាក​ហុងដា​ឌ្រី​ម C១២៥ ពណ៌​ខ្មៅ ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ​១N.៦៦០៣៤ ក្នុងពេលដែល​ជនរងគ្រោះ​អង្គុយ​លើ​ម៉ូតូ ចត​នៅលើ​ចិញ្ចើមផ្លូវ​បណ្តាល​ឲ្យ​ឈ្មោះ ​ច្រឹប ​ធូ ​ស្លាប់​នៅ​នឹង​កន្លែង​ និង​ម្នាក់ទៀត​របួសធ្ងន់​។ក្រោយពី​កើតហេតុ​​​ ជនរងគ្រោះ​ត្រូវបាន​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​គ្លីនិក​ទេ​វិ​ន ឯកជន ស្ថិតក្នុង​ក្រុង​សិរីសោភ័ណ​។​

លោក​វរសេនីយ៍ត្រី ជា ពិសី បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា ​ជនរងគ្រោះ​របួស​ធ្ងន់​មានឈ្មោះ​នី ស៊ី​ណាន់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​កូន​ត្រី ឃុំកូប ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ​ចំណែក​សព​ត្រូវបាន​ក្រុមគ្រួសារ ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ នៅឯ​ផ្ទះ​សព​តែម្តង រីឯ​ម៉ូតូ​ទាំង​២​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​ យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អូរជ្រៅ ដើម្បី​រងចាំ​ដោះស្រាយ​តាម​តាមផ្លូវ​ច្បាប់​៕​​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684