Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ចាត់ទុក វត្តមានយន្តហោះចម្បាំង F-16 នៅអ៊ុយក្រែន ជាការគំរាមកំហែង នុយក្លេអ៊ែរ

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov (រូបថត៖ Sputnik)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov និយាយថា ទីក្រុងមូស្គូមិនអាចព្រងើយកន្តើយចំពោះសមត្ថភាពនុយក្លេអ៊ែររបស់យន្តហោះចម្បាំង F-16 ដែលអាចផ្គត់ផ្គង់ដល់ប្រទេសអ៊ុយក្រែន ដោយអ្នកគាំទ្រលោកខាងលិចរបស់ខ្លួននោះទេ។

លោក Lavrov បានព្រមាននៅក្នុងបទសម្ភាសជាមួយគេហទំព័រ Lenta.ru កាលពីថ្ងៃព្រហស្បតិ៍ទី១៣ខែកក្កដាថា ពាក់ព័ន្ធការបន្តផ្តល់អាវុធទំនើបបន្ថែមទៀតដល់ទីក្រុងកៀវ សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តណាតូ កំពុងបង្កើតហានិភ័យនៃការប្រឈមមុខប្រដាប់អាវុធដោយផ្ទាល់ជាមួយរុស្ស៊ី ហើយនេះអាចនាំទៅរកផលវិបាកដ៏មហន្តរាយ។

លោកបន្ថែមថា ផែនការផ្គត់ផ្គង់យន្តហោះ F-16 ដល់ទីក្រុងកៀវ គឺជាឧទាហរណ៍មួយទៀត នៃទង្វើអរិភាពរបស់លោកខាងលិច និងជាការអភិវឌ្ឍន៍គ្រោះថ្នាក់បំផុត។

រដ្ឋមន្ត្រី​ការបរទេស​រូប​នេះ​​បន្ត​ថា “​យើង​បាន​ជូនដំណឹង​ដល់​មហាអំណាច​នុយក្លេអ៊ែរ​អាមេរិក អង់គ្លេស និង​បារាំង​ថា រុស្ស៊ី​មិន​អាច​ព្រងើយកន្តើយ​ចំពោះ​សមត្ថភាព​របស់​យន្តហោះ​ទាំងនេះ​ក្នុង​ការ​បំពាក់​អាវុធ​នុយក្លេអ៊ែរ​បាន​ឡើយ។ ប្រព័ន្ធបែបនេះនៅក្នុងកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន នឹងត្រូវបានចាត់ទុកថាជាការគំរាមកំហែងពីលោកខាងលិច នៅក្នុងដែននុយក្លេអ៊ែរ”។

ក្នុងបទសម្ភាសខាងក្រៅកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នៅទីក្រុង វីលនីញូស កាលពីថ្ងៃពុធទី១២ខែកក្កដា ទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Jake Sullivan បាននិយាយថា នឹងមានការផ្ទេរយន្តហោះ F-16 ទៅអ៊ុយក្រែន ដែលទំនងជាចេញពីបណ្តាប្រទេសអឺរ៉ុប។

ហើយមួយថ្ងៃមុននោះ ដាណឺម៉ាកបានប្រកាសថា សម្ព័ន្ធទាំងឡាយ ដែលរួមមានហូឡង់ បែលហ្ស៊ិក កាណាដា លុចសំបួ ន័រវេស ប៉ូឡូញ ព័រទុយហ្គាល់ រូម៉ានី ចក្រភពអង់គ្លេស និងស៊ុយអែត នឹងចាប់ផ្តើមបណ្តុះបណ្តាលទ័ពអាកាសអ៊ុយក្រែន ឲ្យចេះប្រើយន្តហោះរបស់សហរដ្ឋអាមេរិកប្រភេទនេះ នៅខែសីហា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ អ៊ុយក្រែន ចង់បានយន្តហោះចម្បាំងច្រើនប្រភេទពីលោកខាងលិច មិនមែនត្រឹម F-16 ទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម