ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រឹទ្ធសភា​កំណត់​យក​ថ្ងៃទី​២៨​ ខែកុម្ភៈ​ស្អែក​នេះ ដើម្បី​ពិនិត្យ និង​ឲ្យយោបល់​លើ​សេចក្តីស្នើច្បាប់​ស្តីពី វិសោធនកម្ម​ច្បាប់​ស្តីពី គណបក្សនយោបាយ

ភ្នំពេញ ​៖ ព្រឹទ្ធសភា បានកំណត់​យក​ថ្ងៃទី​២៨ ខែកុម្ភៈ ស្អែក​នេះ បើក​កិច្ចប្រជុំ​វិសាមញ្ញ​ព្រឹទ្ធសភា នីតិកាល​ទី​៣ ដើម្បី​ពិនិត្យ និង​ឲ្យយោបល់​លើ​សេចក្តីស្នើច្បាប់​ស្តីពី វិសោធនកម្ម​ច្បាប់​ស្តីពី គណបក្សនយោបាយ​។

ការកំណត់​នេះ​ធ្វើឡើង​ បន្ទាប់ពី​មាន​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅព្រឹក​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ ដោយបាន​ពិនិត្យ ឲ្យយោបល់ និង​បានអនុម័ត​កំណត់​យក​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៧ វេលា​ម៉ោង ៨ និង​០០​នាទី​ព្រឹក ដើម្បី​ដំណើរការ​ប្រជុំ​វិសាមញ្ញ​ព្រឹទ្ធសភា នីតិកាល​ទី​៣ លើ​របៀបវារៈ​ចំនួន​មួយ​គឺ​ការពិនិត្យ និង​ឲ្យយោបល់​លើ​សេចក្តីស្នើច្បាប់​ស្តីពី វិសោធនកម្ម​ច្បាប់​ស្តីពី គណបក្សនយោបាយ​ទៅតាម​ការស្នើ​ឡើង​របស់​អ្នកតំណាងរាស្ត្រ​សំឡេង​ភាគច្រើន​នៅក្នុង​សភា​។



សូមបញ្ជាក់ថា សេចក្តីស្នើច្បាប់​ស្តីពី វិសោធនកម្ម​ច្បាប់​ស្តីពី គណបក្សនយោបាយ ត្រូវបាន​រដ្ឋសភា​អនុម័ត​កាលពី​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៧​មកនេះ ហើយ​បាន​បញ្ជូន​មកសុំ​ការពិនិត្យ និង​ឲ្យយោបល់​បន្ត​ពី​ព្រឹទ្ធសភា​នាពេលនេះ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684