Connect with us

កីឡា

គូសងសឹក កម្ពុជា-ថៃ ដែលអ្នកគាំទ្ររង់ចាំអស់រយៈពេល ១០​ ឆ្នាំ

បានផុស

នៅ

អ្នកប្រដាល់គុនខ្មែរ រឿង សោភ័ណ្ឌ ត្រូវជួបតទល់អ្នកប្រដាល់ថៃ ឆាងភឿក ចេស្ដា ក្រោយរង់ចាំអស់រយៈពេល ១០ឆ្នាំ នៅសង្វៀន តេជោសន្តិភាព គុនខ្មែរ វើលឆេមពាន (Techo Santepheap Kun Khmer World Champion) នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២៣ នៅស្ថានីយទូរទស្សន៍ថោន ហ្វូលអេចឌីធីវី វេលាម៉ោង ៧ យប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករទាំង ២​ ធ្លាប់ជួបគ្នាកាលពី ១០ ឆ្នាំមុន ដោយកីឡាករ រឿង សោភ័ណ្ឌ ចាញ់ដោយសាររងរបួសដៃ បន្ទាប់ពីការកាច់ផ្ដួលពីកីឡករថៃ ឆាងភឿក ចេស្ដា។ នេះជាជំនួបសងសឹកដ៏គួរឲ្យចាប់អារម្មណ៍ ដែលអ្នកគាំទ្រគុនខ្មែរទន្ទឹងរង់ចាំអស់រយៈពេលជាយូរ។ 

មុនប៉ះចេស្ដានៅពេលនេះ រឿង សោភ័ណ្ឌ ឡើងដៃខ្លាំងមែនទែន ដោយឈ្នះអ្នកប្រដាល់អ៊ីតាលី កាលពីថ្ងៃទី២ ខែកក្កដា បន្ទាប់ពីឈ្នះមេដាយមាសស៊ីហ្គេម ជូនជាតិកាលពីខែឧសភា។

ចំណែក ឆាងភឿក ចេស្ដា ក៏មិនធម្មតាដែរ។ កីឡាករថៃរូបនេះ ជាអ្នកប្រដាល់​ធន់ខ្លាំង និងមានបទពិសោធប្រកួតនៅទឹកដីកម្ពុជាជាច្រើនលើក ដោយប៉ះជើងខ្លាំងជាច្រើន ដូចជា កែវ រំចង់, ឡៅ ចន្ទា្រ និង ពេជ្រ សីហា ជាដើម។

មុនការប្រកួតមកដល់ កីឡាករដៃភ្លើងជើងរន្ទះ រឿង សោភ័ណ្ឌ បាន​និយាយថា៖ «ខ្ញុំនឹងបញ្ចេញឲ្យអស់ពីសមត្ថភាព ហើយសូមឲ្យកីឡាករថៃបញ្ចេញឲ្យអស់ពីសមត្ថភាពដូចគ្នា បើមានឱកាសផ្ដួលគូប្រកួត ខ្ញុំនឹងផ្ដួលតែបើអត់មានឱកាសខ្ញុំវ៉ៃតាមធម្មតា»៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៥ នាទី មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម៥៣ នាទី មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ៥៨ នាទី មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ៥៩ នាទី មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ១ ម៉ោង មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម