ព័ត៍មានទាន់​ហេតុការណ៏
Search

ស្រវឹងស្រា​ចុះ​រាវ​គ្រំក្លែម​លង់ទឹក​ស្លាប់​នៅ​ភោជនីយដ្ឋាន​ មាស​៩៩

​ភ្នំពេញ ​៖​ ជាងសំណង់​ដែល​ធ្វើ​ខ្ចូ​ស​នៅ​ភោជនីយដ្ឋាន​យីហោ មាស​៩៩ ​ម្នាក់ ​បាន​លង់ទឹក​ស្លាប់​នៅ​ចំណុច​ភោជនីយដ្ឋាន ​មាស​៩៩ បន្ទាប់ពី​ផឹកស្រា​ស្រវឹង​ជោកជាំ បាន​ចុះ​ងូតទឹក​រាវរក​គ្រំ​យកមក​ក្លែម​បន្ត​ ក៏លង់ទឹក​ស្លាប់​លិច​បាត់អស់​មួយ​យប់ទើប​រាវរក​ឃើញ​សព​។​

ហេតុការណ៍នេះ បង្កឲ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​៥០​នាទី​រសៀល ​ថ្ងៃទី​២៦ ខែ​កុ​ម្ភៈ ឆ្នាំ២០១៧ នៅក្នុង​ភោជនីយដ្ឋាន ​មាស៩៩ ស្ថិតនៅ​ក្នុង ភូមិគៀន​ឃ្លាំង សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ។
បុរស​ ដែល​លង់ទឹក​ស្លាប់ ឈ្មោះ សុន ស៊ីណា អាយុ​ ៣២​ឆ្នាំ មាន​លំនៅ​ ភូមិច្រាំង​លើ ឃុំ​តា​ឯក ស្រុក​ខ្សាច់កណ្តាល ​ខេត្តកណ្តាល។

តាម​នគរបាល​ឲ្យដឹងថា ជាងសំណង់​រូបនោះរួមទាំង​ក្រុម​ជាង​ផ្សេងទៀត ទាំងអស់​ចំនួន ៤​នាក់​ ត្រូវបាន​ថៅកែ​ភោជនីយ៍ដ្ឋានមាស​៩៩ ជួល​មកឲ្យ​ធ្វើ​ខ្ចូ​សលក់ដូរ​នៅ​ទីតាំង​មាស​៩៩ ស្រាប់តែ​នៅវេលា​ម៉ោង​ប្រមាណ​ ៤​រសៀល​ថ្ងៃទី​២៥ ខែ​កុ​ម្ភៈ បន្ទាប់ពី​ផឹក​ស្រវឹង ក្រុម​ជាង​ទាំងនោះ​ក៏បាននាំគ្នា​ចុះ​ងូតទឹក​រាវ​គ្រំ ​ដើម្បី​យកមក​ក្លែមស្រា​ផឹក​បន្តទៀត​។

ប្រភព​បន្តថា​ នៅពេល​ងូត​រាវ​គ្រំ ជនរងគ្រោះដែល​ចេះ​ហែល​ទឹក​យ៉ាង​ជំនាញ​ក៏បាន​លង់ទឹក​លិច​បាត់​រក​សព​ពុំ​ឃើញ។​ លុះ​នៅរសៀល​ថ្ងៃទី​២៦ ខែ​កុ​ម្ភៈ ក្រុមគ្រួសារក៏បាន​ជួល​ខ្មែរ​អ៊ីស្លាម​ក្នុងតម្លៃ​៣០០​ដុល្លារ ឲ្យ​ងូតទឹក​រាវរក​សព​ឃើញ ហើយ​ត្រូវ​ក្រុមគ្រួសារ​នាំទៅ​ស្រុកកំណើត​ធ្វើបុណ្យ​តាម​ប្រពៃណី​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114