ព័ត៍មានទាន់​ហេតុការណ៏
Search

រថយន្ត Porsche ម៉ូ​ឌែ​ល Panamera 4s តម្លៃ​ជាង ៣០ ម៉ឺន​ដុល្លារ​បង្ហាញខ្លួន​នៅលើ​ទឹកដី​ខេត្ត បាត់ដំបង​

​បាត់ដំបង ៖ ​រថយន្ត​ទំនើប​ស៊េរី​ចុងក្រោយ ​គេ​បង្អស់​របស់ Porsche ម៉ូ​ឌែ​ល Panamera 4s តម្លៃ​ជាង ៣០ ម៉ឺន​ដុល្លារ បានបង្ហាញ​ខ្លួន​នៅលើ​ទឹកដី​ ខេត្តបាត់ដំបង ក្នុង​ព្រឹ​ត្តិ​ការណ៍ Power Festival លើក​ទី​២ ឆ្នាំ​២០១៧ ដើម្បី​ចូលរួម​បំផុស​វិស័យ​កីឡា​យានយន្ត​ឲ្យមាន​ការចម្រើន​ផងដែរ។

​លោក ប៊ុន យី ប្រធាន​ផ្នែក​លក់ និង​ទីផ្សារ បានឲ្យដឹងថា ការបង្ហាញ​រថយន្ត​ម៉ូ​ឌែ​ល​ចុងក្រោយ​នេះ គឺ​ចង់​ផ្តល់​បទពិសោធន៍​ថ្មី​មួយ​សម្រាប់​ប្រជាពលរដ្ឋ ក្នុង​ខេត្ត បាត់ដំបង ឲ្យ​ស្គាល់​កាន់តែច្បាស់​ពី​បច្ចេកវិទ្យា​ដ៏​ទំនើប​របស់​រថយន្ត Porsche ម៉ូ​ឌែ​ល Panamera 4s ដែលជា​ម៉ាក​រថយន្ត​ប្រណាំង​ល្បី​លំដាប់​ពិភពលោក ដោយមាន​កម្លាំង​ម៉ាស៊ីន V6 bi-turbo ទំហំ ២,៩ លីត្រ អាចបង្កើត​កម្លាំង​បាន ៤៤០ សេះ​ហើយ​អាច​បង្កើន​សន្ទុះ​ពី ០ – ១០០ គ​.​ម​/​ម៉ ក្នុងពេល​ត្រឹម ៤,៤ វិនាទី និង​អាច​រត់​បាន​ក្នុង​ល្បឿន​លឿន​បំផុត ២៨៩ គ​.​ម​/​ម៉ ធៀប​នឹង Panamera 4S ជំនាន់​ទីមួយ ម៉ាស៊ីន​របស់ Panamera 4S ជំនាន់​ថ្មី​នេះ​ស៊ីប្រេង​ឥន្ធនៈ​តែ ៨,២ លីត្រ លើ​ចម្ងាយ​ផ្លូវ ១០០ គ​.​ម ដែល​ស៊ី​តិចជាង​មុន ១ លីត្រ ។​

​លោក Michael Vetter នាយក​ប្រតិបត្តិ​ក្រុមហ៊ុន រថយន្ត Porsche សម្តែង​នូវ​ក្តីសប្បាយ​រីករាយ ដែល​ក្រុមហ៊ុន​របស់លោក បានមក​តាំង​បង្ហាញ​រថយន្ត​សេរី​ចុងក្រោយ​គេ Porsche ម៉ូ​ឌែ​ល Panamera 4s នៅ​បាត់ដំបង​នេះ និង​ខេត្ត​ជា​បន្តបន្ទាប់​ទៀត​ដើម្បីឲ្យ​អតិថិជន​ស្វែងយល់​កាន់តែច្បាស់​ពី​បច្ចេកវិទ្យា​ដ៏​ទំនើប​របស់​រថយន្ត Porsche ម៉ូ​ឌែ​ល​ថ្មី​ជា​បន្តទៀត ដើម្បី​បំពេញតម្រូវការ​អ្នកប្រើប្រាស់​។​

សូមបញ្ជាក់ថា ក្រុមហ៊ុន​រថយន្ត Porsche គឺជា​ក្រុមហ៊ុន​ដែល​តែងតែ​ចូលរួម​ជាមួយ​កិច្ចការ​សង្គម​ជាច្រើន​ដូចជា គាំទ្រ​ឧបត្ថម្ភ​វិស័យ​កីឡា​យានយន្ត​នៅ​កម្ពុជា និង​ជួយ​ដល់​កុមារកំព្រា​ដែល​គ្មាន​លទ្ធភាព​ក្នុងការ​សិក្សា គ្មាន​ទី​ជំរក ជាដើម ៕​

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684