Connect with us

ព័ត៌មានជាតិ

ណាហ្គាវើលដ៍បេះដូងសប្បុរស ដាំកូនឈើ ៤០០ ដើម អបអររុក្ខទិវា

បានផុស

នៅ

ដើម្បី​អបអរ​ទិវា​ដាំ​កូនឈើ​ជាតិ ឬ រុក្ខទិវា​ជាតិ ណាហ្គាវើលដ៍​បេះដូង​សប្បុរស ដែល​ជា​ផ្នែក​ការងារ​ទំនួល​ខុសត្រូវ​សង្គម​របស់​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ និង​សមាគម​ខ្មែរ ដើម្បី​អភិវឌ្ឍន៍ បាន​ដាំ​កូនឈើ ៤០០ ដើម ក្នុង​ខេត្ត​កំពង់ស្ពឺ​។ កូនឈើ​ទាំងនោះ ត្រូវ​បាន​ឧបត្ថម្ភ​ដោយ​អ្នកចូលរួម​កម្មវិធី “​ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស និង Beyond The Games” ដែល​បាន​ធ្វើឡើង​កាលពី​ពេល​ថ្មីៗ​នេះ នៅ​កីឡដ្ឋាន​កំពង់ស្ពឺ។

បុគ្គលិក​ស្ម័គ្រចិត្ត​ណាហ្គាវើលដ៍​បេះដូង​សប្បុរស និង​សមាគម​ខ្មែរ​ដើម្បី​អភិវឌ្ឍន៍ សហការ​គ្នា​ដាំ​កូនឈើ ដើម្បី​ប្រទេស​កម្ពុជា កាន់តែ​ស្រស់បំព្រង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំឡុង​ពេល​កម្មវិធី “​ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស និង Beyond The Games” អ្នកចូលរួម​អាច​ជ្រើស​រើស​ឧបត្ថម្ភ​ជា​ទឹកប្រាក់ ឬ ឧបត្ថម្ភ​ជា​កូនឈើ។ កូនឈើ​នីមួយៗ ដែល​បាន​ដាំ មាន​ដាក់​ស្លាក​ឈ្មោះ​ដែល​មាន​សរសេរ​ឈ្មោះ​អ្នក​ឧបត្ថម្ភ​នៅ​ក្បែរ​កូនឈើ។ សរុប​រួមមាន កូនឈើ ៨៥០ ដើម ត្រូវ​បាន​ឧបត្ថម្ភ​ដែល​ក្នុង​នោះ ៤០០ ដើម ត្រូវ​បាន​ដាំ​រួមគ្នា​ជាមួយ​សមាគម​ខ្មែរ​ដើម្បី​អភិវឌ្ឍន៍។

លោកPern Chen នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ណាហ្គាវើលដ៍ លោក មាស ចាន់ដេត នាយក​ប្រតិបត្តិ​សមាគម​ខ្មែរ​ដើម្បី​អភិវឌ្ឍន៍ និង​លោក ខាន់ ឈៀន ប្រធាន​ភូមិ​ត្រគៀត ប្រគល់ ទទួល និង​ដាំ​កូនឈើ​ជាមួយ​មន្ត្រី​តំណាង​ភូមិ បុគ្គលិក​ស្ម័គ្រចិត្ត និង​កុមារ ក្រោម​បរិយាកាស​ដ៏​រីករាយ

កូនឈើ ត្រូវ​បាន​ដាំ​នៅ​ក្នុង​វាលស្រែ​មួយ​នៅ​ក្នុង​ស្រុក​ត្រគៀត ជា​ទីតាំង​ដែល​ជ្រើសរើស​ដោយ​សមាគម​ខ្មែរ ដើម្បី​អភិវឌ្ឍន៍ មាន​វត្តមាន​លោក ខាន់ ឈៀន ប្រធាន​ភូមិ​ត្រគៀត លោក មាស ចាន់​ដេ​ត នាយក​ប្រតិបត្តិ​សមាគម​ខ្មែរ​ដើម្បី​អភិវឌ្ឍន៍ លោក Pern Chen នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ កុមារ​នៅក្នុង​សមាគម និង​បុគ្គលិក​ស្ម័គ្រចិត្ត​របស់​ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស។

ណាហ្គាវើលដ៍​បេះដូង​សប្បុរស បុគ្គលិក​ស្ម័គ្រចិត្ត និង​កុមារ​មកពី​សមាគម​ខ្មែរ​ដើម្បី​អភិវឌ្ឍន៍ កំពុង​ដាំ​កូន​ឈើ

លោក ខាន់ ឈៀន ប្រធាន​ភូមិ​ត្រគៀត បាន​ឲ្យ​ដឹង​ថា “​ខ្ញុំ​រីករាយ​ដែល​បានឃើញ​ការដាំ​កូនឈើ​លើកដំបូង​បែបនេះ​នៅ​ក្នុងភូមិ​របស់ខ្ញុំ​ចាប់តាំងពី​ខ្ញុំ​មកកាន់​តំណែង​នេះ​។ ក្មេងៗ​ជំនាន់​ក្រោយ នឹង​បាន​ឃើញ​ដើមឈើ​ដ៏​ស្រស់បំព្រង​ក្នុងពេល​អនាគត​ដ៏​ខ្លី​ខាងមុខ។ អរគុណ​ដល់​ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស​”។

នៅក្នុង​ថ្ងៃនោះ​ដែរ មាន​បុគ្គលិក​ស្ម័គ្រចិត្ត​មកពី​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ ៥០ នាក់ និង​កុមារ​មកពី​សមាគម​ខ្មែរ​ដើម្បី​អភិវឌ្ឍន៍ ៥០ នាក់ បាន​ចូលរួម​ដាំ​កូនឈើ​ជាមួយគ្នា។

លោក មាស ចាន់​ដេ​ត នាយក​ប្រតិបត្តិ​សមាគម​ខ្មែរ​ដើម្បី​អភិវឌ្ឍន៍ បាន​និយាយ​ថា “​យើង​ពឹង​ទៅលើ​ដើមឈើ​ដោយសារ​វា​ផ្ដល់​ខ្យល់​ឲ្យ​យើង​ដកដង្ហើម និង​អត្ថប្រយោជន៍​ជាច្រើន​ទៀត​។ គ្មាន​ដើមឈើ គឺ​យើង​ជួប​ការលំបាក​យ៉ាងខ្លាំង​ក្នុងពេល​អនាគត​។ ដូច្នេះ​យើង​ត្រូវ​ធ្វើ​អ្វី​ដែល​យើង​អាច​ដើម្បី​ការពារ​បរិស្ថាន​មុន​ហួសពេល​”។

លោក Pern Chen នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ បាន​ឲ្យ​ដឹង​ថា “​ការ​លើកកម្ពស់​ការ​យល់​ដឹង​ក្នុងចំណោម​សាធារណជន​អំពី​សារសំខាន់ នៃ​និរន្តរភាព​បរិស្ថាន គឺ​វា​មាន​សារសំខាន់​ណាស់។ ការ​ដាំ​កូនឈើ គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​ជាច្រើន​របស់​យើង​ដែល​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​វិជ្ជមាន​សំដៅ​ឆ្ពោះ​ទៅរក​ការការពារ​ធនធានធម្មជាតិ​ដែល​យើង​ម្នាក់ៗ​អាចធ្វើ​បាន​”។

គួរ​ដឹង​ថា សមាគម​ខ្មែរ​ដើម្បី​អភិវឌ្ឍន៍ គឺជា​អង្គការក្រៅរដ្ឋាភិបាល​ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩៩៩ ដែល​មាន​បេសកកម្ម​ផ្ដល់​ការ​អភិវឌ្ឍ​បច្ចេកទេស និង​ធនធានមនុស្ស និង​អនុវត្ត​គម្រោង​សហគមន៍​។ កម្មវិធី​បច្ចុប្បន្ន​របស់​សហគមន៍​នេះ រួមមាន ការអប់រំ ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ការ​អភិវឌ្ឍ​សហគមន៍​តាមរយៈ​ការលើកកម្ពស់​និរន្តរភាព​កសិកម្ម​។ បច្ចុប្បន្ន សមាគម​កំពុង​បម្រើ​កុមារ​មកពី​សហគមន៍​ប្រមាណ ៦០០ នាក់។

គួរ​រំឭក​ផង​ដែរ​ថា ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស បាន និង​កំពុង​ចូលរួម​គាំពារ​បរិស្ថាន​ដើម្បី​ចូលរួម​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​កាន់តែ​ស្រស់បំព្រង​ដោយ​បាន​ដាំ​កូនឈើ​ប្រមាណ ៤.១៩៨ ដើម គិត​មកដល់​បច្ចុប្បន្ន​សម្រាប់​អនាគត​ប្រកបដោយ​និរន្តរភាព។ តាមរយៈ​យុទ្ធនាការ “​កម្ពុជា​បៃតង ៖ ការ​លើកកម្ពស់​ការ​យល់​ដឹង​អំពី​បរិស្ថាន និង​ការ​ដាំ​កូនឈើ​” ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស នឹង​បន្ត​ប្ដេជ្ញា​ការពារ​បរិស្ថាន​ដើម្បី​សហគមន៍​ឲ្យ​កាន់តែ​មាន​ភាព​ស្រស់​បំព្រង។

ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ខែ​មីនា ឆ្នាំ ២០១៤ ដោយ​បុគ្គលិក​ដែល​មាន​ការ​គាំទ្រ​ពី​ក្រុមហ៊ុន​ដើម្បី​លើកកម្ពស់​ការ​ធ្វើការ​ស្ម័គ្រចិត្ត​សម្រាប់​សង្គម​កម្ពុជា​ដោយ​ផ្ដោត​ទៅ​លើ​សសរស្ដម្ភ​សំខាន់ ៤ គឺ ការ​លើក​កម្ពស់​វិស័យ​អប់រំ ការ​ផ្សារភ្ជាប់​ជាមួយ​សហគមន៍ ការ​អភិវឌ្ឍ​វិស័យ​កីឡា និង​ការ​គាំពារ​បរិស្ថាន។ មកដល់​បច្ចុប្បន្ន មាន​ប្រជាជន​កម្ពុ​ជាជាង ៤៩៨.០០០ នាក់ បាន​ទទួល​ប្រយោជន៍​ពី​កម្មវិធី​ទាំងនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម