ព័ត៍មានទាន់​ហេតុការណ៏
Search

ប៉េអឹម​ខេត្ត​ បញ្ជូន​ជនសង្ស័យ​២​នាក់​ ពាក់​ព័ន្ធនឹង​ករណី​គ្រឿងញៀន​១៨៣​ក្រាម ទៅតុលាការ

ស្វាយរៀង ៖ កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​ បាន​បញ្ជូន​ជនសង្ស័យ​ប្រុស​ស្រី​២​នាក់​ ដែល​ពាក់​ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​ បញ្ជូន​ទៅ​សាលាដំបូង​​​ខេត្តស្វាយរៀង​ នា​រសៀល​ថ្ងៃ​ទី​២៧ ខែកុ​ម្ភៈ ​ឆ្នាំ​២០១៧។

ពាក់​ព័ន្ធនឹង​ករណី​ខាងលើ​នេះ ​លោក​វរ​សេនី​យ៍​ឯក ​ស្រី ​វុត្ថា​ មេបញ្ជាការ​ង​កងរាជអាវុធហត្ថ​ខេត្ត​ និង​ជា​ប្រធាន​មន្ទីរ​យុ​ត្តិ​ធ​ម៌​ បាន​ឲ្យ​ដឹង​ថា ​ក្រោយពី​ទទួល​បទបញ្ជា​ពី​ឧ​ត្ត​ម​សេនី​យ៍​ត្រី ​សែ​ វុទ្ធី​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​ ចាត់​ឲ្យ​រូបលោក ​មេបញ្ជាការ​រង​សម្របសម្រួល​ពី​លោក គង់ ច័ន្ទ​ខេ​ម​រិ​ទ្ធ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង​ បានធ្វើ​ប្រ​តិប​ត្តិ​ការ​រ​បង្ក្រាប​ករណី​រក្សា​ទុក​ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សា​ធាតុ​ញៀន​ កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​២៥ ​ខែកុម្ភៈ ឆ្នាំ​២០១៧ ​ស្ថិតនៅ​ចំណុច​ភូមិ​បាវិត​លើ​ សង្កាត់​ក្រុង​បាវិត​ ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី២​នាក់ ​រួច​ធ្វើការ​ឆែក​ឆេរ​លំនៅឋាន​របស់​ស្ត្រី​សង្ស័យ​ផងដែរ។

លោក​វរ​សេនីយ៍​ឯក​ ស្រី​ វុត្ថា​ បន្ត​ថា​ ជនសង្ស័យ​ទាំង​២​នាក់​ មានឈ្មោះ​ស៊ី​ន ស​ម្ផ​ស្ស​ ភេទស្រី ​អាយុ​២៧​ឆ្នាំ ​មុខរបរ​អាជីវករ​ មាន​ទីលំនៅ​ភូមិ​បាវិត​លើ​ សង្កាត់​ក្រុង​បាវិត ​និង ​ឈ្មោះ​លី​ហួត​ អាយុ​៤០​ឆ្នាំ ​មុខរបរ​មិន​ពិតប្រាកដ ​មាន​ទីលំនៅ​ភូមិ​បាវិត​លើ​ សង្កាត់​ក្រុង​បាវិត។

ចំពោះ​វត្ថុ​តាង​រួមមាន​ម្សៅ​ក្រាម​ព​ណ៌​ស​ថ្លា ​ចំនួន​១០​កញ្ចប់​៣​កញ្ចប់​ធំ​មាន​ទម្ងន់​១៩៣​ក្រាម​គិត​ទាំង​សំបក​វេច​ខ្ចប់​, ថ្នាំ​គ្រា​ប់ព​ណ៌​ខៀវ​ចំនួន​២​គ្រាប់​ទូរ​ស័ព្ទ ​ចំនួន​៤​គ្រឿងប្រាក់​ដុង​ចំនួន​៥​លាន​ ប្រាក់​ខ្មែរ​១២​ម៉ឺន​រៀល​ អត្តសញ្ញាណ​ប័ណ្ណ​២​សន្លឹក ​និង​កាបូបដៃ​ចំនួន​១​ផង​ដែរ​៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114