ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួងការបរទេស កំពុង​ដំណើការ​សន្និបាត​ប្រចាំឆ្នាំ​របស់ខ្លួន​រយៈពេល​២​ថ្ងៃ​

​ភ្នំពេញ​ ៖ នៅវេលា​ម៉ោង​៨ និង​៣០ នាទី​ព្រឹក​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាននិងកំពុង​ដំណើការ​រៀបចំ​សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ​របស់ខ្លួន ក្រោម​អធិបតីភាព​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ដែល​ពិធី​នេះ រៀបចំឡើង​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃទី​២៨ ខែកុម្ភៈ ដល់​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០១៧​។​

​សន្និបាត​នេះ មានការ​ចូលរួម​ដោយ​ថ្នាក់ដឹកនាំ និង​មន្ត្រី​របស់​ក្រសួង ក៏ដូចជា​ឯកអគ្គរាជទូត តំណាង​អចិន្ត្រៃយ៍ និង​អគ្គ​កុងស៊ុល​របស់​កម្ពុជា​ប្រចាំ​នៅ​បរទេស​ផងដែរ​។ សន្និបាត​នេះ នឹង​ពិនិត្យ​លើ​សកម្មភាព​ឆ្នាំ​២០១៦ និង​កំណត់​ទិសដៅ​ឆ្នាំ​២០១៧ ហើយ​មាន​បទ​បង្ហាញ​របស់​បណ្តា​ក្រសួង ស្ថាប័ន​នានា ដែល​នឹង​លើកកម្ពស់​ចំណេះដឹង​ប្រតិបត្តិ​ដល់​អ្នកការទូត​កម្ពុជា ដើម្បី​អនុវត្ត​ភារកិច្ច​ប្រកបដោយ​ប្រសិទ្ធភាព​។​

​មូលបទ​សំខាន់ៗ​ដែល​ត្រូវ​លើកឡើង​រួមមាន ៖
ទី​១. កំណែ​ទំរង់ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ
ទី​២. យុទ្ធសាស្ត្រ​របស់​កម្ពុជា​ក្នុងការ​ទាក់ទាញ​វិនិយោគ​បរទេស
ទី​៣. គោលនយោបាយ​ការងារ និង​ការ​គាំបារ​ពលករ​ចំណាកស្រុក
ទី​៤. មូលដ្ឋាន​នៃ​ការវិភាគ​សភាពការណ៍​នយោបាយ​អន្តរជាតិ
ទី​៥. ការវិភាគ​ពី​និន្នាការ និង​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​នៅក្នុង​តំបន់ និង​ពិភពលោក និង​ ៦.​វិធានការ​ប្រឆាំង​អំពើពុករលួយ និង​គោលការណ៍​ផ្សេងៗ ហើយ​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន នឹង​ថ្លែង​សុន្ទរកថា បិទ​សន្និបាត ដែលជា​មគ្គ​ទេស​ក៏​វិស័យ​ការទូត​របស់​កម្ពុជា​នៅក្នុង​ឆ្នាំ​២០១៧ និង​បណ្តា​ឆ្នាំ​ត​ទៅមុខទៀត​៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684