Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកគាំទ្រលោក Pita ចេញក្បួនតវ៉ា ទាមទារឲ្យសមាជិកព្រឹទ្ធសភា លាលែងតំណែង

បានផុស

នៅ

នៅថ្ងៃអាទិត្យ ទី១៦ ខែកក្កដា ក្រុមអ្នកគាំទ្រគណបក្ស ចលនាឆ្ពោះទៅមុខ បាននាំគ្នាជិះម៉ូតូនិងរថយន្ត ដង្ហែក្បួនតវ៉ា ដើម្បីទាមទារឲ្យមានការលាលែងពីតំណែង ចំពោះសមាជិកព្រឹទ្ធសភា ដែលអវត្តមានក្នុងអំឡុងពេលសភា បោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ។

(រូបថត៖ Thai PBS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការតវ៉ា ដែលដឹកនាំដោយសកម្មជននយោបាយ Arnon Nampa គឺបានចាប់ផ្តើមនៅវិមានប្រជាធិបតេយ្យនាវេលាម៉ោង១រសៀល ដោយក្បួនបានធ្វើដំណើរឆ្ពោះទៅមជ្ឈមណ្ឌលសិល្បៈនិងវប្បធម៌បាងកក ក្នុងសង្កាត់ Pathum Wan។

លោក Arnon និយាយថា លោកបានអំពាវនាវឲ្យមានការប្រមូលផ្តុំនេះ ដើម្បីទាមទារឲ្យសមាជិកព្រឹទ្ធសភាដែលមិនបង្ហាញខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ត្រូវលាលែងពីតំណែង ដូច្នេះបេក្ខជននាយករដ្ឋមន្ត្រីលោក Pita Limjaroenrat នឹងមិនត្រូវការសំឡេង ៣៧៥ ដើម្បីក្លាយជានាយករដ្ឋមន្ត្រីនោះទេ។

លោក Arnon Nampa (រូបថត៖ Nation)

ពាក់ព័ន្ធនឹងបញ្ហានេះដែរ រដ្ឋធម្មនុញ្ញថៃតម្រូវឲ្យ​នាយករដ្ឋមន្ត្រី​ត្រូវតែជាប់​ឆ្នោត​ដោយ​សំឡេង​ភាគច្រើន​ពី​សភា​ទាំងពីរ ដែលបច្ចុប្បន្នមានសមាជិករដ្ឋសភាចំនួន ៥០០ រូប និងសមាជិកព្រឹទ្ធសភាចំនួន ២៤៩ រូប ខណៈសមាជិកព្រឹទ្ធសភាមួយរូប បានលាលែងពីតំណែងកាលពីថ្ងៃពុធសប្តាហ៍មុន ។

គួរបញ្ជាក់ថា កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី១៣ ខែកក្កដា សមាជិក​ព្រឹទ្ធសភា​ចំនួន​ ២០៦ ​រូប បានចូលរួមក្នុងការបោះឆ្នោត ខណៈ​ ៤៣ ​រូបអវត្តមាន ហើយក្នុង​ចំណោម​អ្នកចូលរួម មាន​តែ ១៣ ​សំឡេង​ប៉ុណ្ណោះ ដែល​បោះឆ្នោត​ឲ្យ​លោក Pita ចំណែក ៣៤​ សំឡេង​ប្រឆាំង និង ១៥៩ ​អនុបវាទ ខណៈអគ្គ​មេបញ្ជាការ​កំពូល, មេ​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង ៣ និង​អគ្គស្នងការ​នគរបាល​ជាតិ គឺស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​អវត្តមាន​ក្នុង​ការបោះឆ្នោតនោះ ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Nations

ចុចអាន៖ លោក ភីថា នឹងចោលតំណែងនាយករដ្ឋមន្ត្រី បើនៅតែបរាជ័យក្នុងការ បោះឆ្នោតសភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម