ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាករ Radja Nainggolan រកបាន​២​គ្រាប់​ជួយ​ឲ្យ​ក្រុម Roma លត់​ក្រុម Inter Milan៣-១​នៅ​ការប្រកួត Serie A ​ ​

កីឡាករ Radja Nainggolan​បាន​បង្ហាញថា គាត់​ស្ថិតនៅ​ក្នុងចំណោម​ខ្សែបម្រើ​ឆ្មើ​ម​បំផុត​នៅ​អឺរ៉ុប​ក្នុង​រដូវ​កាល​នេះ ខណៈដែល​គាត់​រកបាន​២​គ្រាប់​ដើម្បី​ជួយ​ឲ្យ​ក្រុម Roma លត់​ក្រុម Inter Milan៣-១​នៅ​ការប្រកួត Serie A​កាលពី​ថ្ងៃអាទិត្យ​។​

​បច្ចុប្បន្ន​កីឡាករ Nainggolan រកបាន​៥​គ្រាប់​ពី​៤​ប្រកួត​ចុងក្រោយ​របស់គាត់​នៅ​ក្រុម​League​។ ចំណែកឯ​កីឡាករ Mauro Icardi ដែល​ទើបតែ​វិលត្រឡប់​ពី​បំរាម​២​ប្រកួត​របស់គាត់​នោះ ដណ្តើមបាន​១​គ្រាប់​វិញ​ឲ្យ​ក្រុម Inter ប៉ុន្តែ​ត្រូវបាន​កីឡាករ Diego Perotti​ពេន​មួយ​ជើង​ពី​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​សម្រាប់​គ្រាប់​បាល់​ទី​៣​ឲ្យ​ក្រុម​Roma​។​

លទ្ធផល​នេះដែរ បាន​ជួយ​ឲ្យ​ក្តីសង្ឃឹម​នៃ​ការ​តាម​ប្រ​ម៉ាញ់​ជើងឯក​រស់រាន​ឡើងវិញ ខណៈពេល​ពួកគេ​មាន​៧​ពិន្ទុ​តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Juventus​។ ក្រុម Roma​មាន​៤​ពិន្ទុ​នាំមុខ​ក្រុម​លេខ​៣ Napoli ដែល​បាន​ចាញ់​ក្រុម​លេខ​៤ Atalanta ០-២​។​ឮ​កាលពី​ថ្ងៃ​សៅរ៍​។​

ក្រុម Roma ប្រឈម​នឹង​សប្តាហ៍​ដ៏​លំបាក​មួយ មុនពេល​បើកទ្វារ​ទឹកដី​របស់ខ្លួន​ស្វាគមន៍​ក្រុម Napoli នា​ថ្ងៃ​សៅរ៍​នេះ មុនពេល ពោលគឺ​រយៈពេល​៣​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ការប្រកួត​ជើង​ទី​១ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Italian Cup​ជាមួយ​ក្រុម Lazio​។​

កីឡាករ Nainggolan បាន​និយាយថា យើង​បាន​បង្ហាញថា យើង​សម​ទទួលបាន​ទីតាំងរ​បស់​ខ្លួន​។ យើង​បាន​លេង​ជាមួយ​ក្រុម​កំពូល នៅក្នុង​ពហុ​កីឡដ្ឋាន​មួយ​ដែល​យើង​ពិបាក​លេង​ឈ្នះ ហើយ​យ៉ាងហោចណាស់​ក៏​យើង​បានធ្វើ​ឲ្យ​គំលាត​កាន់តែ​ឆ្ងាយ​ជាមួយ​ក្រុម Napoli ដែរ​។​
ដោយឡែក គ្រូបង្វឹក​របស់​ក្រុម​Inter Milan​លោក Stefano Pioli បាន​និយាយថា បរាជ័យ​មួយ​នេះ បាន​ក្លាយជា​ដំណើរ​ថយក្រោយ​មួយ​ដែល​យើង​មិន​ចង់បាន​។ យើង​ដឹង​ច្បាស់​ថា គូប្រកួត​របស់ខ្លួន​ខ្លាំង ប៉ុន្តែ​យើង​គួរតែ​បាន​បង្កើន​លទ្ធភាព​លេង​របស់ខ្លួន​បន្ថែមទៀត​៕ AP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684