ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាករ Dominic Thiem លើក​ពាន Rio Open​ដើម្បី​ឈ្នះ​ការប្រកួត​ក្នុង​កម្ម​វិថី ATP​ជា​លើក​ទី​៨​របស់ខ្លួន​

​កីឡាករ Dominic Thiem បានឈ្នះ​ការប្រកួត Rio Open​នៅលើ​ទីលាន​ដីឥដ្ឋ កាលពី​ថ្ងៃអាទិត្យ ដែលជា​ជ័យជំនះ​មួយ​ធ្វើ​ឲ្យ​លោក​សង្ឃឹមថានឹង​អាច​បន្ត​បោះជំហាន​ទៅរក​ការប្រកាស​ជើងឯក​ជាច្រើន​ទៀត នៅក្នុង​រដូវ​កាល​នេះ​។​
​កីឡាករ Thiem បានប្រកាស​ជើងឯក​ក្នុង​កម្មវិធី​ប្រកួត​ទោល ATP​ជា​លើក​ទី​៨​របស់ខ្លួន​និង​ជា​លើក​ទី​៦ នៅលើ​ទីលាន​ដីឥដ្ឋ ជាមួយនឹង​ជ័យជំនះ​7-5, 6-4​លើ​កីឡាករ Pablo Carreno Busta មកពី​អេ​ស្ប៉ា​ញ​។​

បច្ចុប្បន្ន​គាត់​បានចេញ​ដំណើរ​ទៅកាន់​ទីក្រុង Acapulco សម្រាប់​ការប្រកួត Mexican Open នៅក្នុង​សប្តាហ៍​នេះ ដែលជា​ការប្រកួត​មួយ​ដែល​គាត់​បានឈ្នះ​កាលពី​ឆ្នាំមុន​។​

កីឡាករ Thiem ដែល​បានចេញ​ដំណើរ​ទៅកាន់​ទីក្រុង Acapulo កាលពី​ថ្ងៃអាទិត្យ ជា​កន្លែង​កីឡាករ​កំពូល​ទាំង​១០​នឹង​លេង​នៅ​ទីនោះ បាន​និយាយថា ជាការ​ពិតណាស់ថា វា​មិនមែន​ជាការ​ស្រួល​នោះទេ​។ លោក​គ្រាន់តែ​សង្ឃឹមថា នឹង​អាច​ធ្វើបាន​ដូច​កាលពី​ឆ្នាំមុន ហើយ​និង​ប្រឹងប្រែង​លេង​ឲ្យ​បាន​ខ្លាំងក្លា​បំផុត ។ លោក​បន្តថា វា​មិនមែនជា​ការត្រៀមខ្លួន​ល្អ​ប៉ុន្មាន​ទេ ប៉ុន្តែ​លោក​ជឿជាក់ថា នឹង​អាច​ធ្វើបាន​អស្ចារ្យ​។​

លទ្ធផល​នេះដែរ មានន័យថា កីឡាករ Carreno Busta លេង​មិនដែល​ឈ្នះ​ម្តងណា​ឡើយ​នៅ​ជំនួប​៤​លើក​ជាមួយ​កីឡាករ Thiem៕ AP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684