ព័ត៍មានទាន់​ហេតុការណ៏
Search

សូមអោយ​សម​ត្ត​កិច្ច​​ផ្នែក​អគ្គីភ័យ ជៀសអោយផុត​ពី​ពាក្យ​ថា “ឲ្យ​លុយ​​ ទើប​បាញ់​ទឹក​ពន្លត់”​

កណ្ដាល​៖ អភិបាលខេត្ត​កណ្តាល​ លោក​បណ្ឌិត ​ម៉ៅ​ ភិ​រុណ​ បាន​ក្រើនរំលឹក​ដល់​សម​ត្ត​កិច្ច ជាពិសេស​មន្ត្រី​ផ្នែក​អគ្គីភ័យ ​ជៀសអោយផុត​ពី​ផលប្រយោជន៍​ កុំអោយ​ដូច​ពាក្យ​គេ​ចោទថា ​ទារលុយ​មុន​ទើប​បាញ់​ទឹក​ពន្លត់​។ បើសិនជា​ដូច្នេះ​មែន ​គឺ​មានន័យថា ​សម​ត្ថ​កិច្ច​ជា​អ្នកចូលរួម​បង្ករ​ អោយមាន​គ្រោះថ្នាក់​អគ្គីភ័យ​ហើយ​។ លោក​ថ្លែង​បែបនេះ​ នៅក្នុង​ទិវាជាតិ​បង្ការ​ និង​ពន្លត់អគ្គីភ័យ កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ​ នៅ​មាត់ទន្លេ​ក្រុង​តាខ្មៅ​ខេត្តកណ្តាល​។

​​សូម​រំលឹកថា ​នៅ​ព្រឹក​ថ្ងៃទី​២៦​ ខែ​កុ​ម្ភៈ ​ឆ្នាំ​២០១៦ ​អាជ្ញាធរ​ខេត្តកណ្តាល ​បាន​ប្រារព្វ​ទិវា​ជាតិ​បង្ការ​ និង​ពន្លត់អគ្គីភ័យ​ ក្រោម​អធិបតេយ្យភាព​លោក​បណ្ឌិត ​ម៉ៅ ​ភិ​រុណ ​អភិបាលខេត្ត​កណ្តាល​។​

លោកស្នងការ​នគរបាល​ខេត្តកណ្តាល​ ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន​ បាន​ថ្លែង​បញ្ជាក់អោយដឹងថា បញ្ហា​អគ្គីភ័យ​នៅ​ខេត្តកណ្តាល​ក្នុង​ឆ្នាំ​ ២០១៦​ មានការ​ថយ​ចុះ ១១​លើក ​បើ​ប្រៀប​នឹង​ឆ្នាំ​ ២០១៥​។ ​លោក​បញ្ជាក់ថា​ក្នុង​ឆ្នាំ​ ២០១៦​ កើតឡើង​ចំនួន​ ៤១​លើក តិចជាង​ឆ្នាំ​ ២០១៥ ​ចំនួន ​១១​លើក ដោយបាន​កើត​សរុប​ចំនួន​ ៥២​លើក​។ ​លោ​កថា​បញ្ហា​អគ្គីភ័យ​កើតឡើង​ដោយសារ​ ការយល់ដឹងរ​បស់​ប្រជាពលរដ្ឋនៅតាម​មូលដ្ឋាន​នៅមានកម្រិត ទាក់ទង​នឹង​ការ​ពន្លត់អគ្គីភ័យ និង​ មានការ​ធ្វ​ស​ប្រហែស​ជាហេតុ​បង្ករ ​ឱ្យមាន​គ្រោះ​អគ្គីភ័យ​នេះ​កើតឡើង​។ លើសពីនេះ ​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការ​ មាន​សភាព​ចាស់​ទ្រុឌទ្រោម​ ខ្វះ​ឧ​បករ​ណ៏​បច្ចេកទេស​សម្រាប់​បូម​ និងបាញ់ រថយន្ត​ចំណុះ​តូច​ផ្ទុក​ទឹកបាន​តិច ភូមិសាស្ត្រ​ស្មុ​គ្រ​ស្មាញ​ និង មាន​វិសាលភាព​ធំ​ជាដើម​។​

​លោក​បណ្ឌិត ម៉ៅ ភិ​រុណ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកណ្តាល​បាន​ប្រសា​ស​ន៏​ក្នុង​ពិធី​ខាងលើ ​ ដោយ​អំពាវនាវ​ទៅដល់​ពលរដ្ឋឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​គ្រោះ​អគ្គីភ័យ​ ព្រោះ​វា​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​គ្មាន​សល់ ជួនកាល​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស​ថែមទៀត ​ដូច​សុភាសិត​បុរាណ​ពោលថា «​ស្លាប់​បា​កុំឱ្យ​ស្លាប់​មេ លិច​ទូច​កណ្តាលទន្លេ​កុំឱ្យ​ភ្លើង​ឆេះ​ផ្ទះ​»​។

​ជាមួយគ្នានេះ​លោក​បណ្ឌិត បាន​ជំរុញ​ទៅដល់​ស​ត្ថ​កិច្ច ត្រូវ​ត្រៀម​យកចិត្តទុកដាក់​ការពារ​គ្រោះ​អគ្គីភ័យ​គ្រប់ពេលវេលា ព្រោះថា​គ្រោះ​អគ្គីភ័យ​នេះ​វា​អាច​កើតមាន​គ្រប់ពេលវេលា​  ហើយ​ជំរុញ​ទៅដល់​សមត្ថកិច្ច​ត្រូវ​ជៀសឱ្យផុត ​ពី​ផល​ប្រ​យោ​ជ​ន៏ កុំឱ្យ​ដូច​ពាក្យ​គេ​ថា​ ទា​លុយ​មុន​ទើប​បាញ់ ​បើសិនជា​ដូច្នេះ​មែន​ គឺ​មានន័យថា​សមត្ថកិច្ច​ជា​អ្នកចូលរួម​បង្ករ​ឱ្យមាន​គ្រោះ​អគ្គីភ័យ​ហើយ​៕