Connect with us

ព័ត៌មានអន្ដរជាតិ

បុរស អូស្ត្រាលី ម្នាក់អណ្ដែតលើសមុទ្រប៉ាស៊ីហ្វិក ជាមួយឆ្កែ ជាង ៣ ខែ តែមិនស្លាប់

បានផុស

នៅ

ទីបំផុតបុរសជនជាតិអូស្ត្រាលីម្នាក់ និងឆ្កែរបស់គាត់ ត្រូវបានគេសង្គ្រោះ បន្ទាប់ពីអណ្ដែតលើសមុទ្រក្នុងរយៈពេលជាង ៣ ខែ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីដើមខែមេសា លោក Tim Shaddock បានជិះទូកពីប្រទេសម៉ិកស៊ិកទៅតំបន់ប៉ូលីណេស៊ីបារាំងជាមួយឆ្កែចិញ្ចឹមបស់គាត់ Bella ។ នៅតាមផ្លូវទឹកលោក Tim បានជួបព្យុះដ៏ធំមួយ បណ្ដាលឲ្យខូចឧបករណ៍ទំនាក់ទំនង និងអណ្ដែតតែលតោលលើសមុទ្រប៉ាស៊ីហ្វិក តែ ២ នាក់ជាមួយឆ្កែរបស់គាត់ ។

លោក Tim បានឲ្យដឹងថា គាត់រស់រានមានជីវិតដោយសារផឹកទឹកភ្លៀង និងបរិភោគត្រីធូណាឆៅជាច្រើនខែ ហើយគាត់ចាប់ត្រីបានដោយប្រើប្រាស់ឧបករណ៍នេសាទដែលគាត់យកមកតាមខ្លួន ពេលមានព្យុះ ។

ចំណែកឯការជួយសង្គ្រោះវិញ ទើបតែមានឧទ្ធម្ភាគចក្រ ១ គ្រឿងមកជួយក្នុងសប្ដាហ៍នេះប៉ុណ្ណោះ ។ ក្រុមជួយសង្គ្រោះរកឃើញថា Tim ដុះពុកមាត់យ៉ាងស្រមោម ព្រោះរងគ្រោះដល់ទៅជាង ៣ ខែ ប៉ុន្តែលោកមានសុខភាពល្អធម្មតាទេ ។ គ្រូពេទ្យនិយាយ​ថា បុរសអូស្ត្រាលី​ខាងលើ​មិន​មាន​ជំងឺ ឬ​របួស​អ្វី​ធំដុំ​នោះ​ទេ ហើយនឹងចាប់ផ្ដើមជាសះស្បើយដោយការទទួលទានអាហារតិចៗសិន ។

បច្ចុប្បន្នលោក Tim កំពុងធ្វើដំណើរត្រឡប់ទៅដីគោកវិញ ខណៈដែលគាត់ត្រូវបានគេរំពឹងថា នឹងទទួលការព្យាបាលបន្ថែមទៀតក្នុងប្រទេសម៉ិកស៊ិក ៕

ប្រែសម្រួល៖ វារី

ប្រភព៖ expressuk

ចុចអាន៖ ដំណើររឿងអព្ភូតហេតុ ឈានទៅដល់ការរកឃើញកុមារ៤នាក់ ជាប់ក្នុងព្រៃអាម៉ាហ្សូន ៤០ថ្ងៃ

ចុចអាន៖ បុរសម្នាក់វង្វេងក្នុងព្រៃអាម៉ាហ្សូន ៣១ ថ្ងៃ នៅមានជីវិតដោយសារញ៉ាំដង្កូវជាអាហារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម