Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ចោទអាមេរិក និងអង់គ្លេស ថា កំពុងគ្រប់គ្រង “របបភេរវកម្ម” នៅអ៊ុយក្រែន

បានផុស

នៅ

ក្រសួងការបរទេសរុស្ស៊ីបានអះអាងថា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស គឺជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារចុងក្រោយបំផុតលើស្ពាន គ្រីមៀ។

(រូបថត៖ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើសពីនេះ ទីក្រុងមូស្គូបានចោទប្រកាន់អ៊ុយក្រែនថា ជាអ្នកនៅពីក្រោយឧប្បត្តិហេតុកាលពីព្រឹកថ្ងៃចន្ទទី១៧ខែកក្កដា ដែលបណ្តាលឲ្យជនស៊ីវិលពីរនាក់ បាត់បង់ជីវិត និងរំខានដល់ការដឹកជញ្ជូនដ៏សំខាន់រវាងឧបទ្វីបនេះ ទៅរុស្ស៊ីដីគោក។

ក្រសួងបាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “របបនៃរដ្ឋាភិបាលអ៊ុយក្រែន គឺជាភេរវករ ហើយមានសញ្ញានៃក្រុមឧក្រិដ្ឋកម្មអន្តរជាតិ។ មន្ត្រី និងបុគ្គលិកយោធាអ៊ុយក្រែន បានទទួលបញ្ជាដោយផ្ទាល់ ពីសេវាកម្មពិសេស និងអ្នកនយោបាយអាមេរិក និងអង់គ្លេស។ សហរដ្ឋអាមេរិក និងអង់គ្លេស កំពុងគ្រប់គ្រងរចនាសម្ព័ន្ធភេរវករនេះ”។

ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ស្ពាន គ្រីមៀ ត្រូវខូចខាតនៅក្នុងប្រតិបត្តិការពិសេស ដែលធ្វើឡើងរួមគ្នាដោយសេវាសន្តិសុខរបស់ប្រទេសអ៊ុយក្រែន (SBU) និងកងកម្លាំងជើងទឹក។

យោងតាមប្រភពមួយ, ហេដ្ឋារចនាសម្ព័ន្ធសំខាន់ដែលតភ្ជាប់ឧបទ្វីបជាមួយរុស្ស៊ីដីគោក ត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ជាច្រើនគ្រឿង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ កាសែតអាមេរិក៖ អ៊ុយក្រែន បាត់បង់សព្វាវុធរហូតដល់២០% ត្រឹម២សប្តាហ៍ដំបូង នៃការវាយបកទៅ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម