ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមហ៊ុន​សាម​សុង​ ដាក់​ពង្រាយ​កង់​១៨ ​ដើម្បី​បង្ហាញ​ផលិតផល​ម៉ាស៊ីនត្រជាក់​ដ៏​ទំនើប​

​ភ្នំពេញ​ ៖ ដើម្បី​ធ្វើការ​ស្វាគមន៍​ផលិតផល​ថ្មី ម៉ាស៊ីនត្រជាក់ 8 Pole Digital Inverter ដ៏​ទំនើប​ដំបូង​គេ​បង្អស់​លើ​ពិភពលោក ក្រុមហ៊ុន​សាម​សុង​ បានដាក់​ពង្រាយ​កង់​ចំនួន​ដប់​ប្រាំបី ​ដោយ​ភ្ជាប់​ជាមួយ​សារ​នៃ 8 Pole Digital Inverter ជុំវិញ​ទីក្រុង​ភ្នំពេញ​ដើម្បី​បង្ហាញ​អំពី​ការយល់ដឹង​នៃ​ផលិតផល​ម៉ាស៊ីនត្រជាក់​មួយ​នេះ ​ភ្ជាប់​ជាមួយនឹង​ប្រធានបទ “​សន្សំសំចៃ​ថាមពល ដើម្បី​ថែរក្សា​បរិស្ថាន​”​។



អ្នកនាង ទេព រតនា ប្រធាន​ផ្នែក​ទីផ្សារ​ចែកចាយ​ផ្នែក​គ្រឿង​អរ​ឡិច​ត្រូ​និ​ច​ បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​០១ ខែមីនា​ថា ម៉ាស៊ីនត្រជាក់​ជំនាន់​ថ្មី​នេះ​ ត្រូវបាន​រចនា​ទ្បើង មិន​គ្រាន់តែ​ផ្តល់នូវ​បរិយាកាស​ត្រជាក់​ស្រួល​នៅ​គ្រប់​ទីកន្លែង​ប៉ុណ្ណោះ​ទេ តែ​បច្ចេកវិទ្យា 8 Pole មាន​សមត្ថភាព​ខ្ពស់​ក្នុងការ​កាត់បន្ថយ​សំឡេង​រំខាន និង​រំ​ញ័រ ហើយ​មាន​ដំណើរការបាន​យ៉ាង​ស្ងៀមស្ងាត់​បំផុត​។ មិនតែប៉ុណ្ណោះ លក្ខណៈ​ដ៏​ពិសេស​របស់​វា​គឺ​ជួយ​សន្សំសំចៃ​ថាមពល​ទៀតផង​។ អ្នកនាង​បន្ដថា សាម​សុង​តែងតែ​យកចិត្តទុកដាក់​បំផុត​ក្នុងការ​ធ្វើ​ឲ្យ​បន្ទប់​ត្រជាក់​ខ្លាំង ក៏ប៉ុន្តែ​ក្នុងឆ្នាំនេះ​ការច្នៃប្រឌិត​ដ៏​ធំ​សម្បើម​នេះ​ នឹង​ផ្លាស់ប្តូរ​មុខមាត់​ទីផ្សារ​នៃ​ម៉ាស៊ីនត្រជាក់​ជា​រៀងរហូត ហើយ​ម៉ូ​ទ័​រ 8 Pole មាន​ប្រសិទ្ធភាព​ធ្វើ​ឲ្យ​ម៉ូ​ទ័​រ​វិល​បាន​លឿន​ជាង​មុន មាន​ភាពរលូន​ជាង​មុន ដែល​ធ្វើ​ឲ្យ​ការប្រើប្រាស់​ភ្លើង​តិចជាង​ម៉ាស៊ីនត្រជាក់​ធម្មតា​។



អ្នកនាង ទេព រតនា បាន​បន្ដថា លើសពីនេះទៅទៀត នៅ​ថ្ងៃទី​០៤ ខែមីនា ក្រុមហ៊ុន​សាម​សុង​នឹង​រៀបចំ​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​នៅឯ ហាង​ទំនើប​សាម​សុង KLDis 3 នៅមុខ​អាគារ Phnom Penh Tower ដែល​ស្ថិត​លើ​មហា​ដង​វិថី​ព្រះមុនីវង្ស ដើម្បី​ធ្វើ​ឲ្យ​អតិថិជន ទាំងទ្បាយ​បាន​យល់ដឹង​រឹតតែ​ច្បាស់​ពី​ផលិតផល​នេះ​។​



ព្រឹត្តិការណ៍​នេះដែរ ក៏មាន​ការបន្ថែម​ជូន​ជាច្រើន​ដល់​អតិថិជន​រួមមាន​ដូចជា ការលក់​បញ្ចុះតម្លៃ និង​ការ​ដំឡើង ​ដោយ​មិន​គិត​ប្រាក់កម្រៃបន្ថែម សម្រាប់​ការបញ្ចូល​ហ្គាស។ ម្យ៉ាងវិញទៀត​នឹងមាន​សកម្មភាព​រីករាយ និង​ការលេង​ល្បែង​កម្សាន្ត ​ក្នុងការ​ប្រកួត​យក​រង្វាន់​ផ្សេងៗ​ទៀតផង​។ ជាទូទៅ នៅពេល​ប្រើប្រាស់​ម៉ាស៊ីនត្រជាក់ តែងតែមាន​ការចំណាយ​លើ​ថ្លៃ​ភ្លើង​ច្រើន ដែលជា​ហេតុ​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​មានការ​ស្ទាក់ស្ទើ​រ​ក្នុង​ការទិញ​យកមកប្រើ​។ ឥ​ទ្បូ​វ​នេះ​ជាមួយ​បច្ចេកវិទ្យា 8 Pole នឹង​ក្លាយជា​ដំណោះស្រាយ​ដ៏​ល្អ​បំផុត​ដោយសារតែ​វា​អាច​សន្សំសំចៃ​ថាមពល​បាន​យ៉ាង​ល្អប្រសើរ​។​
​អ្នកនាង ទេព រតនា ប្រធាន​ផ្នែក​ទីផ្សារ​ចែកចាយ បាន​បន្ថែមថា ដើម្បី​ដឹង​ឲ្យ​កាន់តែច្បាស់​ពី​ម៉ាស៊ីនត្រជាក់​ស៊េរី Samsung 8 Pole Digital Inverter សូមកុំ​ភ្លេច​អញ្ជើញ​មក​ចូលរួម​ព្រឹត្តិការណ៍​នេះ​នៅ​ថ្ងៃទី​០៤ ខែមីនា នៅ​ហាង​ទំនើប​សាម​សុង KLDis 3 ដែល​ស្ថិតនៅក្នុង​អាគារ​លេខ ៣០៦ ផ្លូវ ៩៣ មហាវិថី​ព្រះមុនីវង្ស សង្កាត់​បឹងរាំង ខណ្ឌដូនពេញ ទីក្រុង​ភ្នំពេញ នៅមុខ​អាគារ Phnom Penh Tower ចាប់ពី​ម៉ោង ៨ ព្រឹក ដល់ ៨ យប់​៕

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684