ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមហ៊ុន Nokia ចាប់ផ្តើម​ដំណើរការ​ទូរស័ព្ទ​ចល័ត ​គំរូ​៣៣១០ និង​ស្មា​ត​ហ្វូ​ន ​៣​ប្រភេទ​ ​

ស្លាក​សញ្ញា Nokia របស់​ប្រទេស​ហ្វាំ​ង​ឡង់ ដែលជា​អតីតភាព​ទូរស័ព្ទ​ចល័ត​នោះ កាលពី​ថ្ងៃអាទិត្យ​ទី​២៦ ខែកុម្ភៈ បានចាប់ផ្តើម​ស្មា​ត​ហ្វូ​ន Android ថ្មី​ចំនួន​៣​ប្រភេទ និង​បាន​បញ្ចេញ​ឲ្យ​ដឹង​នូវ​ការកែសម្រួល​គំរូ​៣៣១០ របស់ខ្លួន​ជា​មួយ​ទសវត្ស បន្ទាប់ពី​វា​ត្រូវបាន​បញ្ឈប់​ឲ្យ​ដំណើរការ​នោះមក​។​
​ ​
លោក Arto Nummela ប្រធាន​នៃ​ការចាប់ផ្តើម ​HMD Global របស់​ហ្វាំ​ង​ឡង់​ ដែល​នឹង​ផលិត​ទូរស័ព្ទ នៅក្រោម​កិច្ចព្រមព្រៀង​ផ្តល់​អាជ្ញាប័ណ្ណ​ជាមួយ Nokia នោះបាន​និយាយថា គំរូ​កែប្រែ​ថ្មី​នេះ​នឹង​នាំយក​ត្រឡប់មកវិញ​នូវ​ហ្គេម (Snake) ដ៏​ពេញនិយម​របស់​ម៉ា​ស៊ីន​មុន​របស់ខ្លួន​ព្រមទាំង​មាន​សំឡេង​ប្លែក​ខុសពី​មុន​។ លោក Nummela បាន​បន្តថា “​ទូរស័ព្ទ នេះ​នឹង​អាច​ឲ្យ​អ្នក​និយាយបាន​រយៈពេល​២២​ម៉ោង​១០​ដង​ច្រើនជាង​គំរូ​ដើម​”​។ លោក Nummela បាន​និយាយ​ដូច្នេះ​នៅក្នុង​អំឡុងពេល​បង្ហាញ​នៅ​ទីក្រុង បា​សេ​ឡូ​ណា នៅ​មុនពេល​ចាប់ផ្តើម​សមាជិក​ពិភពលោក​ទូរស័ព្ទ​ចល័ត​ដែលជា​ការតាំងពិព័រណ៍​ទូរស័ព្ទ​ចល័ត​ដ៏​ធំ​បំផុត​របស់​ពិភពលោក​នោះ​។​

​មិន​ដូច​គំរូ​ដើម​នោះទេ ទូរស័ព្ទ Nokia3310 ថ្មី​នឹង​អនុញ្ញាត​ឲ្យ​មើល​កម្មវិធី​អ៊ីន​ធើ​ណេ​ត​បាន​។ យ៉ាងណាក៏ដោយ​​វា​ជា​ទូរស័ព្ទ 2.5G នោះ​ថា មិន​ទំនង​ថា ឧបករណ៍​នេះ​នឹង​ត្រូវបាន​គាំទ្រ​នៅ​ប្រទេស​សិង្ហ​បុរី​នោះទេ ដោយហេតុថា​បណ្តាញ 2G នឹង​បញ្ឈប់​ដំណើរការ​នៅក្នុង​ខែ​មេសា នៅក្នុង​ឆ្នាំ​នេះ​នៅ​ប្រទេស​នេះ​។ អ្នកនាំ​ពាក្យ​ម្នាក់​របស់ HMD បាន​និយាយប្រាប់​ទូរទស្សន៍ Channel News Asia ថា ក្រុមហ៊ុន​មិនទាន់បាន​បញ្ចេញ​ឲ្យ​ដឹង​អំពី​លទ្ធភាព​នៅក្នុង​ស្រុក​នៅឡើយ​ទេ យើង​គ្រាន់តែ​បានប្រកាសថា វា​នឹង​ចាប់ផ្តើម​ដាក់លក់​នៅក្នុង​ទីផ្សារ​ពិភពលោក នៅក្នុង​ត្រីមាស​ទី​២ និង​ភាព​លម្អិត​អំពី​ព័ត៌មាន​ទីផ្សារ​នឹងត្រូវ​បានប្រកាស​តាម​ក្រោយ​។​
​ ​
ចាប់ផ្តើម​ដំណើរ​ការលក់​នៅក្នុង​ឆ្នាំ​២០០០ គំរូ​ដើម​របស់​ទូរស័ព្ទ Nokia 3310 លក់បាន​ជិត​១២០​លាន​គ្រឿង​នៅ​ទូទាំង​ពិភពលោក​នៅមុន​វា​ត្រូវបាន​បញ្ឈប់​ឲ្យ​ដំណើរ​ការលក់​នៅក្នុង​ទីផ្សារ​នៅក្នុង​ឆ្នាំ ២០០៥ ដែល​បានធ្វើ​ឲ្យ​វា​ក្លាយទៅជា​ទូរស័ព្ទ​ចល័ត​លក់ដាច់​បំផុត​នៅលើ​ពិភពលោក​នោះ​។ ពួ​ក​អ្នក វិភាគ​បាន​និយាយថា ការធ្វើ​ឲ្យ​រស់​ឡើងវិញ​នូវ​ទូរស័ព្ទ គំរូ​ដ៏​ពេញនិយម​នេះ គឺជា​មធ្យោបាយ​ដ៏​វៃឆ្លាត​មួយ​សម្រាប់ HMD Global ដើម្បី​ចាប់ផ្តើម​ដំណើរការ​ឡើងវិញ​នូវ​ម៉ាក​សញ្ញា​របស់ Nokia ។​

​លោក Thomas Husson អ្នកវិភាគ​ទូរស័ព្ទ​ចល័ត​នៅ Forester បាន​និយាយថា ” HMD បានចាប់ផ្តើម​ស្មា​ត​ហ្វូ​ន​ថ្មី​ចំនួន​៣​ប្រភេទ​ និង​ទូរស័ព្ទ​ចល័ត​គំរូ​កែប្រែ​៣៣១០ ​ចំនួន​មួយ​ប្រភេទ​។ នេះ​គឺជា​មធ្យោបាយ​មួយ​ដើម្បី​បង្កើត​នូ​វ​ប្រសិទ្ធភាព​នៅ​ទូទាំង​គំរូ​ផ្សេងៗ ទៀត​ដោយ​ការធ្វើ​ឲ្យ​រស់​ឡើងវិញ​នូវ​ការពិភាក្សា​នូវ​ម៉ាក​សញ្ញា​របស់ Nokia ។ ស្មា​ត​ហ្វូ​ន​៣​ប្រភេទ​នោះ គឺ Nokia3, Nokia5 and Nokia 6 ដែល​នឹង​លក់​នៅក្នុង​តម្លៃ​ខុសៗ​គ្នា​។ Nokia 6 មាន​លក់​រួចហើយ​នៅ​ប្រទេស​ចិន ហើយ​ឥឡូវនេះ​នឹងមាន​លក់​នៅ​ទូទាំង​ពិភពលោក​៕

AFP


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684