Connect with us

ព័ត៌មានជាតិ

​អាជ្ញាធរច្រានចោលបណ្ដឹងបទល្មើសព្រៃឈើនៅស្រុកវើនសៃ

បានផុស

នៅ

គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅថ្ងៃទី ១៩ ខែកក្កដានេះ បាន​ច្រានចោលនូវពាក្យបណ្ដឹងរបស់ចាងហ្វាងគេហទំព័រមួយចំនួនដែលប្ដឹងថា មានករណី​បទ​ល្មើស​ដឹកឈើខុសច្បាប់នៅស្រុកវើនសៃ ខេត្តរតនគិរី។

​គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិកាលពីថ្ងៃទី ១៨ ខែកក្កដា បានទទួលពាក្យបណ្ដឹងពីចាងហ្វាងគេហទំព័រ ទូរទស្សន៍អនឡាញ មួយចំនួនថា មានឈ្មួញឈើ​បាន​ដឹកឈើ​មកស្តុកទុកនៅទីតាំងក្នុងបរិវេនដីរបស់ក្រុមហ៊ុន ម៉ាង យ៉ាង ខេ អភិវឌ្ឍន៍កៅស៊ូ នៅ​តំបន់ស្រុកវើនសៃ ខេត្តរតនគិរី ហើយស្នើឱ្យអាជ្ញាធរសមត្ថកិច្ច​មានចំណាត់​ការ​ និងទប់​ស្កាត់​បង្ក្រាប។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ឆ្លើយតបទៅនឹងបញ្ហានេះ ​លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ​អ្នកនាំពាក្យគណៈកម្មការជាតិដើម្បី​ទប់ស្កាត់​និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានអះអាងថា ឈើដែលបណ្ដាញ​ព័ត៌មានចុះ​ផ្សាយនោះ គឺជាប្រភេទដើមស្វាយស្រុក ដែលប្រជាពលរដ្ឋបានដាំនៅក្នុងភូមិវើនហយ ឃុំហាត់ប៉ក់ ស្រុកវើនសៃ ហើយពលរដ្ឋបានកាប់ចោល ដែលមានមុខកាត់ចាប់ពី០,៥០ម៉ែត្រទៅ១.២០ម៉ែត្រ ប្រវែង៤,២០ម៉ែត្រ សរុបចំនួន១៧ដុំ។

លោកបញ្ជាក់ថា ឈើខាងលើនេះជាប្រភេទដំណាំហូបផ្លែរបស់​ប្រជាពលរដ្ឋបានដាំដុះដោយ​ខ្លួនឯងមិនស្ថិតនៅក្រោមច្បាប់ស្តីពីព្រៃឈើឡើយ។ អាជ្ញាធរមានសមត្ថកិច្ចបានណែនាំ​ឱ្យអ្នកទិញដើម្បីស្នើសុំលិខិតអនុញ្ញាតដឹកជញ្ជូនពីអាជ្ញាធរជំនាញតាមនីតិវិធី។

​អភិបាលនៃគណៈអភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន ក៏បានអះអាងថា ករណីខាងលើនេះ មិនមែនជាអំពើល្មើសច្បាប់ស្តីពីព្រៃឈើឡើយ។

កន្លងទៅ ក៏មានបុគ្គលមួយចំនួនបាន​យករូបភាព​ផ្សេងៗ​ពាក់ព័ន្ធនឹងធនធានធម្មជាតិមកធ្វើការចុះផ្សាយបំភ្លៃការពិតផងដែរ និងអំពាវនាវ​លើកទឹកចិត្តក្នុងការចូលរួមទប់ស្កាត់និងផ្តល់ព័ត៌មានពិត ដើម្បីធ្វើការបង្ក្រាបបទល្មើស​ធនធានធម្មជាតិ កុំបំពុលសង្គម ឬបង្កឱ្យមានការភាន់ច្រឡំដល់ការខិតខំប្រឹងប្រែង​របស់សមត្ថកិច្ចអនុវត្តច្បាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម