ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកស្រុក​ខ្វះខាត​ទឹក​របស់​រដ្ឋធានី​អា​ហ្វ​ហ្គា​នី​ស្ថាន​ ជីក​អណ្ដូង​ដើម្បី​ទ​ប់​ទល់​គ្រោះរាំងស្ងួត​

ចំនួន​ប្រជាជន​កំពុង​កើនឡើង​គឺជា​ការប្រឹងប្រែង​ផ្គត់ផ្គង់​ទឹក​នៅក្នុង​រដ្ឋធានី​អា​ហ្វ​ហ្គា​នី​ស្ថាន ​បាន​បង្ខំ​ឲ្យ​ពួក​អ្នក​ដែល​អាចមាន​ លទ្ធភាព​ជីក​អណ្ដូង​ កាន់តែ​ជ្រៅ​ដែល​មិន​ធ្លាប់មាន​ដើម្បី​ប៉ះ​ទៅនឹង​ជម្រៅ​ទឹក។​

ការស្វែងរក​ទឹក​នៅក្នុង​ភាពរាំងស្ងួត ​របស់​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន​គឺ​តែងតែ​ជា​បញ្ហា​ប្រឈម ប៉ុន្តែ​ការធ្លាក់ចុះ​នៅក្នុង​កម្រិត​ទឹក ​ក្រោម​ដី​នៅក្នុង​ក្រុង​កា​ប៊ុល​ បាន​បង្កឡើង​ដោយ​ការប្រើ​ហួស​កម្រិត និង​គ្រោះរាំងស្ងួត​ត្រូវបានធ្វើ​ឲ្យ​វា​កាន់តែ​លំបាក​ឡើង​សម្រាប់​ប្រជាពលរដ្ឋ ​ជាពិសេស​ប្រជាជន​ក្រីក្រ។​

ក្រុង​កា​ប៊ុល​ ត្រូវ​បានគ្រោង​ពីដំបូង ​ក្នុងការ​គាំទ្រ​ដល់​ប្រជាជន​ប្រហែល ១​លាន​នាក់ ប៉ុន្តែ​ឥ​ឡូវនេះ​មាន​លំនៅដ្ឋាន​ជាង ៤.៦​លាន​ខ្នង។ នេះ​បើ​យោងតាម​ការប៉ាន់ប្រមាណ​របស់​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក ​ជាមួយនឹង​ប្រជាជន​ដែល​ភៀសខ្លួន ​ចេញពី​អំពើហិង្សា និង​ការស្វែងរក​ការងារ​ប្រជ្រៀត​គ្នា​ចូលទៅក្នុង​ទីក្រុង។​

ភាពរាំងស្ងួត​នៅ​រដូវរងា​ជាមួយនឹង​ភ្លៀង​ធ្លាក់​តិចតួច និង​ការធ្លាក់​ព្រិល​ បានធ្វើ​ឲ្យ​មាន​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ។ ភ្លៀង និង​ព្រិល​ធ្លាក់​ខ្លាំង​នៅ​ឆ្នាំនេះ​បាន​បង្កើន​ក្ដី​សង្ឃឹមថា ទឹក​ក្រោម​ដី​អាច​នឹង​ត្រូវបាន​បំពេញ​យ៉ាងហោចណាស់​នៅ​ខណៈពេល​តែមួយ។​

លោក Aslam Khan ដែល​ដំណើរការ​អាជីវកម្ម​ជីក​អណ្ដូង​បាន​ថ្លែងថា “​ការកើនឡើង​ចំនួន​ប្រជាជន និង​គ្រោះរាំងស្ងួត​ទទួលបាន​លទ្ធផល​នៅក្នុង​ការខ្វះខាត​ទឹក​នៅក្នុង​ក្រុង​កា​ប៊ុល ដូច្នេះ​មនុស្ស​ជាច្រើន​គឺ​កំពុង​ទាមទារ​អណ្តូង​ជ្រៅ​មួយ​ដើម្បី​ទទួលបាន​ទឹក​”។​
​នៅឯ​មូលដ្ឋាន​ភ្នំ​កុមារ​បាន​ប្រមូល​ផ្ដុំគ្នា​ដងទឹក​បំពេញ​ដាក់​ធុង និង​កំប៉ុង​មុនពេល​ត្រឡប់មកផ្ទះ​របស់​ពួកគេ​វិញ។​ មនុស្ស​ដែល​អាចមាន​លទ្ធភាព​ជីក​អណ្ដូង​ ជាធម្មតា​បាន​ជីក​ប្រព័ន្ធ​ទឹក​ ដែល​បានកំណត់​របស់​ទីក្រុង​នេះ។

​ជម្រៅ​នៃ​អណ្ដូង​គឺមាន​ភាពខុសគ្នា​នៅ​ទូទាំង​ទីក្រុង​នេះ ប៉ុន្តែ​លោក Khan បាន​និយាយថា អ្នកស្រុក​ជាច្រើន​កំពុង​ត្រូវបាន​គេ​បង្ខំ​ឲ្យ​ជីក​ជម្រៅ ១០​ទៅ​២០​ម៉ែត្រ​ឲ្យ​ជ្រៅ​ជាង​អតីតកាល ។​
​លោក​បាន​ថ្លែងថា នៅក្នុង​ករណី​មួយចំនួន​អណ្តូង​មាន​ជម្រៅ ១៥០​ម៉ែត្រ ឬ​ច្រើនជាង​នេះ​ដើម្បី​ឈានទៅដល់​ទឹកស្អាត​ដែល​ស្ថិតនៅក្នុង​ការចំណាយ​ទឹកប្រាក់​ច្រើនជាង ៥,២០០​ដុល្លារ​អាមេរិក ។​
​លោក Hamidullah Yelani អគ្គនាយក​រដ្ឋាករ និង​សាជីវកម្ម​ទឹក​របស់​រដ្ឋាភិបាល​បាន​និយាយថា “​ជា​អកុសល​វា​មិន​ត្រូវបាន​យកចិត្តទុកដាក់​ក្នុង​បញ្ហា​នេះឡើយ​” ។​

លោក Yelani ថ្លែងថា រដ្ឋាភិបាល​កំពុង​សម្លឹង​រកមើល​ការអនុវត្ត​ប្រព័ន្ធ​ផ្តល់​អាជ្ញាប័ណ្ណ។ ក្រសួង​ធនធានទឹក និង​ថាមពល​មិនបាន​ឆ្លើយតប​ទៅនឹង​សំណើសុំ​ការអត្ថាធិប្បាយ​បានទេ។​
​សូមបញ្ជាក់ថា អ្នកស្រុក​ក្រីក្រ​មិនត្រូវ​បានទទួល​ដឹង​ពី​អាជ្ញាធរ​លើ​ការកាន់កាប់​នៃ​បញ្ហា​នេះឡើយ​ដែល​នឹង​ជួយ​ពួក​គ​ទទួលបាន​ដំណើរការ​ល្អប្រសើរ​ជាង​មុន៕ Reuters



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684