Connect with us

ព័ត៌មានជាតិ

សត្វ​ក្របី​នៅ​ឃុំ​ប្រាសាទ​ស្រុក​ព្រះនេត្រព្រះ ផ្ទុះ​ជំងឺ​សារ​ទឹក​លើ​មន្ត្រី​ពេទ្យសត្វ​ចុះ​ពិនិត្យ​ព្យាបាល

បានផុស

នៅ

បន្ទាយមានជ័យ ៖ ​ជា​វិធានការ​បន្ទាន់​នៃ​ផ្ទុះ​ជំងឺ​សារ​ទឹក​លើ​សត្វ​ក្របី​នៅ​សហគមន៍​អ្នក​ចិញ្ចឹម​សត្វ​ក្របី​នៅ​ឃុំ​ប្រាសាទ​ ស្រុក​ព្រះនេត្រព្រះ ​ខេត្តបន្ទាយមានជ័យ ដែល​ជា​ផ្នែក​មួយ​នៃ​វាលទំនាប​តំបន់​២​និង​តំបន់​៣ បឹង​ទន្លេសាប ជាប់​ព្រំប្រទល់​គ្នា​ជាមួយ​ស្រុក​ក្រឡាញ់​ខេត្តសៀមរាប​និង​ស្រុក​ឯក​ភ្នំ​ខេត្តបាត់ដំបង​ ប្រមាណ​ជា​១​សប្តាហ៍​មក​ហើយ ​មកទល់​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០២៣​នេះ​មន្ត្រី​ពេទ្យសត្វ​ចុះ​ពិនិត្យ​ព្យាបាល​ចាត់វិធានការ​ទប់ស្កាត់​មិន​ឲ្យ​ឆ្លង​រាលដាល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ហ៊ុយ ទូច ប្រធាន​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តបន្ទាយមានជ័យ​បាន​ឱ្យ​ដឹង​ថា ​ការ​ផ្ទុះ​ជំងឺសារ​ទឹក​លើ​ក្របី​នេះ​សម្រាប់​ភូមិសាស្ត្រ​ខេត្តបន្ទាយមានជ័យ មន្ត្រី​ពេទ្យសត្វ​មន្ត្រី ការិយាល័យ​កសិកម្ម ធនធានធម្មជាតិ បរិស្ថាន​ស្រុក​និង​ពេទ្យសត្វ​ភូមិ​បាន​ចុះទៅ​ឆ្លើយតប​ហើយ​។

លោក​បាន​បន្ត​ថា ក្រុម​អន្តរាគមន៍​ការិយាល័យ​សហការ​ជាមួយ​ជាមួយ អាជ្ញាធរ​ឃុំ​ប្រាសាទ ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ និង​ប្រជាកសិករ​ជា​ម្ចាស់​សត្វ​ចំនួន ០៥​គ្រួសារ នៅ​៣​ភូមិ​ផ្សេងគ្នា គឺ​ភូមិ​កំព្រា​ម​, ភូមិ​ចារ និង​ភូមិ​តា​អំ ឃុំ​ប្រាសាទ​ដែល​មាន​សត្វ​ក្របី​សរុប ១៨៨​ក្បាល បាន​ធ្វើ​ការ​ដោះស្រាយ​រួមគ្នា។

ក្នុង​នោះ​មន្ត្រី​ក្រុមការងារ​បាន​រក​ឃើញ​ថា មាន​០៥​គ្រួសារ ដែល​មាន​ក្របី​សរុប ៥២​ក្បាល ឈឺ​២៣​ក្បាល (​ធ្ងន់ ០៣​ក្បាល​) ងាប់ ២០​ក្បាល ដោយ​រយៈពេល​ឈឺ​មាន​១​សប្តាហ៍​មក​ហើយ ដែល​គេ​សង្ស័យ​ជា​ជំងឺ​សារ​ទឹក។ ប៉ុន្តែ​យុទ្ធនាការ​ចុះ​ព្យាបាល​ដោយ​មន្ត្រី​និង​ភ្នាក់ងារ​ពេទ្យសត្វ​បាន​ធ្វើ​ឱ្យ​ជំងឺ​សត្វ​ក្របី​បានជា​ឡើងវិញ​បណ្តើរៗ​ហើយ។

លោក​ហ៊ុយ ទូច បាន​ឱ្យ​ដឹង​ទៀត​ថា ជា​វិធានការ​បច្ចេកទេស ក្រុមការងារ​បាន​បែងចែក​គ្នា​ជា​០២​ក្រុម : ក្រុមទី​១ ចុះ​ទៅ​ពិនិត្យ​ព្យាបាល​សត្វ​ក្របី​ទាំង​៥​គ្រួសារ​បាន​ចំនួន២៣​ក្បាល ដោយបាន​ហៅ​ប្រជាកសិករ​ដែលមាន​ចិញ្ចឹមសត្វ​ក្របី គោ ផ្សព្វផ្សាយ​ពី​បច្ចេកទេស ដោយ​មិនត្រូវ​ពិឃាត ឬ​បរិភោគ​សាច់សត្វ​ក្របី​ដែល​ឈឺ​ងាប់​នោះឡើយ។

ត្រូវ​បំបែក​សត្វ​ឈឺ​ចេញពី​សត្វ​ជា ,​មិន​ត្រូវ​ចង​សត្វ​នៅ​កន្លែង​ក្តៅ​ខ្លាំង​នោះទេ។ ជា​ទិសដៅ​បន្ត ត្រៀម​ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ​បន្ថែម​ទៀត ក្នុង​នោះ​មន្ត្រី​ជំនាញ​ពេទ្យសត្វ​អាច​គ្រប់គ្រង​ជំងឺ​បាន។

ការ​ផ្ទុះ​ជំងឺសារ​ទឹក​នេះ វា​បាន​រាលដាល​នៅ​ឃុំ​នៃ​ស្រុក​៣​ជាប់​ព្រំ​ទល់​៣​ខេត្ត បន្ទាយមានជ័យ សៀមរាប​និង​បាត់ដំបង​ដែល​ជា​សហគមន៍​មាន​ចិញ្ចឹម​ក្របី​រាប់ពាន់​ក្បាល។

ហេតុនេះ​ពេល​ក្របី​វា​ផ្ទុះ​កើត​ជំងឺ ពួកវា​នៅ​នឹង​វាល​ពាសវាលពាសកាល ក្រៅ​ក្រោល ដែល​ពិបាក​ខ្លាំង​ណាស់​ក្នុង​ទប់ស្កាត់​នូវ​ការ​ឆ្លង​ជំងឺ និង​ម្យ៉ាងទៀត​បងប្អូន​ប្រជាកសិករ​ម្ចាស់​សត្វ​ក្របី មិនសូវ​យល់ស្រប ​ឬ​ ស្តាប់​តាម​ការណែនាំ ផ្សព្វផ្សាយ​ការ​ចុះ​ចាក់​វ៉ាក់សាំង​របស់​មន្ត្រី​ឡើយ៕

ដោយ ៖ អ​ពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម