ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធរ​ថៃបញ្ជូន​ពលរដ្ឋ​ខ្មែរ​ម្នាក់ មកឲ្យ​អាជ្ញាធរ​កម្ពុជា​វិញ តាម​ច្រក​អន្តរជាតិជាំ​សា​ង៉ាំ

​ឧ​ត្ត​រ​មានជ័យ​ ៖ កាលពីថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០១៧ វេលាម៉ោង​ ១៥​ និង ​៥៥​ នាទី​រសៀល អាជ្ញាធរ​ថៃ​បា​នប​ញ្ជូន​ប្រជាជន​ខ្មែរម្នាក់​ឲ្យ​អាជ្ញាធរ​កម្ពុជា វិញ ​តាម​ច្រក​អន្តរជាតិ​ជាំ​សា​ង៉ាំ ស្ថិតនៅ​ភូមិ​ជាំ ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ។

​ជនល្មើសមានឈ្មោះ លុច សុណ្ណ ភេទ​ប្រុស អាយុ​ ៣៥​ឆ្នាំ រស់នៅ​ភូមិ​អូរ​ក្រញូង ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​​ ​ត្រូវ​ក្រុម​ទាហាន​ថៃ​ចាប់ខ្លួន​ថ្ងៃទី​ ១៧ ខែធ្នូ ឆ្នាំ២០១៦ ពីបទ​ឆ្លងដែន​ដើរ​បាញ់​សត្វ​វង្វេងក្មុងព្រៃ ចូល​តាម​ច្រក​ទល់មុខ​ចំការ​ស្វាយ​ ពើយ​តា​ម៉ុក​ នៅក្នុង​ភូមិ ឃុំ ខាងលើ ដោយខុសច្បាប់ ចូល​តាម​ច្រក​ទំនប់​ដាច់ ជាប់គុក​នៅ​ខា​ន់តា​ឡាក់ ខេត្តស៊ី​សាកេ​ត ប្រទេស​ថៃ​។​ បន្ទាប់មក សមត្ថកិច្ច​នៅ​នឹង​មាត់ច្រក​អន្តរជាតិ​ជាំ​សា​សា​ង៉ាំ បានធ្វើ​ការណែនាំ​ និង​អប់រំ រួចហើយ​បាន​ឲ្យ​វិល​ទៅ​លំនៅដ្ឋាន​វិញ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114