Connect with us

ព័ត៌មានអន្ដរជាតិ

ស្ត្រីអាមេរិកម្នាក់ត្រូវគោព្រៃជល់បាក់ឆ្អឹងខ្នង ៧ កង់ អំឡុងពេលមិត្តប្រុសសុំរៀបការ

បានផុស

នៅ

ស្ត្រីម្នាក់រស់នៅទីក្រុង Phoenix រដ្ឋ Arizona នៃសហរដ្ឋអាមេរិក ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីត្រូវគោជល់ អំឡុងពេលមិត្តប្រុសរបស់នាងកំពុងសុំរៀបការ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី Amber Harris វ័យ ៤៧ ឆ្នាំបានទៅលេងឧទ្យានជាតិ Yellowstone ជាមួយកូនស្រី Rylee Eckblad និងមិត្តប្រុសរបស់នាងឈ្មោះ Chris Whitehill ហើយនៅពេល Amber ភ្លេចខ្លួន, លោក Chris បានរៀបចំគម្រោងសុំអ្នកស្រីរៀបការ ប៉ុន្តែគ្រប់យ៉ាងមិនដំណើរការដោយរលូននោះទេ ពោលផែនការទាំងស្រុងត្រូវបានបំផ្លាញ ពេលពួកគេកំពុងដើរសំដៅទៅបឹង Yellowstone ស្រាប់តែមានគោព្រៃ ២ ក្បាលដើរមកដែរ ។

អ្នកស្រី Harris រៀបរាប់លើ Facebook ថា “គ្រានោះមានមនុស្សពីរបីនាក់ និងសត្វប្រើសប្រហែល ២០ ក្បាលកំពុងដើរជុំវិញនោះ ដូច្នេះយើងរង់ចាំឲ្យពួកវាទៅអស់សិន ប៉ុន្តែនៅតាមផ្លូវយើងនៅប្រទះឃើញមានគោព្រៃ ២ ក្បាលទៀត ដោយ ១ ក្បាលនៅលើផ្លូវយើងកំពុងដើរ និងមួយទៀតនៅលើទិសដៅផ្ទុយពីយើង” ។

អ្នកស្រី Harris បន្ត​ទៀតថា “មានសត្វ​គោព្រៃ​មួយ​ក្បាល​នៅ​ចម្ងាយ​ប្រហែល ៤៥ ម៉ែត្រ កំពុងឱន​​ក្បាលចុះ​ ហើយធាក់ដីមុនបោលមកជល់ខ្ញុំ ។ គោព្រៃនោះបានជល់ចំទ្រូង និងពោះធ្វើឲ្យខ្ញុំបាក់ឆ្អឹងខ្នងចំនួន ៧ កង់ ប៉ះពាល់សួត និងជាំពេញខ្លួនតែម្ដង” ។

យោងតាមទីភ្នាក់ងារឧទ្យានសត្វព្រៃនៅ Yellowstone បានឲ្យដឹងថា “គោព្រៃអាចបង្កគ្រោះថ្នាក់នៅពេលចូលទៅជិតវា ក្នុងអំឡុងពេលរដូវកាលបន្តពូជ ចាប់ពីពាក់កណ្តាលខែកក្កដា ដល់ពាក់កណ្តាលខែសីហា ។ គោព្រៃជាសត្វពិបាកស្ទាបស្ទង់ចិត្តវាណាស់ និងមានសមត្ថភាពរត់លឿនជាងមនុស្សដល់ទៅ ៣ ដងឯណោះ” ។

ប៉ុន្តែទោះជាយ៉ាងណា នៅយប់ដែល Harris សម្រាកនៅពេទ្យ, Chris បានសុំនាងរៀបការម្ដងទៀតដោយជោគជ័យ និងគ្មានឧបសគ្គអ្វីឡើយ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ insider

ចុចអាន៖ ថតជាប់ស្តែងៗ បាក់កន្លែងអង្គុយទស្សនាការប្រកួតគោជល់នៅ កូឡុំប៊ី ស្លាប់មនុស្ស ៤នាក់ របួសជាង ៣០០នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម