Connect with us

ព័ត៌មានជាតិ

លោកបណ្ឌិត ប៉ែន ស៊ីម៉ន ដឹកនាំសមាជិកគណបក្សប្រជាជនកម្ពុជា ១៥០០០ នាក់ ថ្ងៃបិទក្បួនដង្ហែយុទ្ធនាការឃោសនាបោះឆ្នោតនៅខេត្តកំពត

បានផុស

នៅ

នៅ​ព្រឹក​ថ្ងៃ​ទី ២១ ខែ​កក្កដា ឆ្នាំ ២០២៣ នេះ ក្រោម​អធិបតីភាព លោក​បណ្ឌិត ប៉ែន ស៊ីម៉ន ប្រធាន​ក្រុម​ការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​កំពត និង​លោក ម៉ៅ ធនិន ប្រធាន​គណបក្ស​ខេត្ត​កំពត បាន​ដឹកនាំ​សមាជិក សមាជិកា របស់​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត ប្រមាណ​ជាង ១៥,០០០ នាក់ ជួបជុំ​នៅ​រង្វង់​មូល​ទុរេន ក្រុង​កំពត ដើម្បី​រៀបចំ​ពិធី​ដង្ហែ​ក្បួន​បិទ​យុទ្ធនាការ​ឃោសនាបោះឆ្នោត ជ្រើស​តាំង​តំណាងរាស្ត្រ នីតិកាល​ទី ៧ នា​ថ្ងៃ​ទី ២៣ ខែ​កក្កដា ឆ្នាំ ២០២៣ ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ឱកាស​នោះ​ដែរ សមាជិក សមាជិកា ទាំងអស់ សុទ្ធតែ​បាន​ប្រកាស​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ សូម​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​សញ្ញា​ទេវតា​បាចផ្កា លេខ​រៀង​ទី ១៨ ដើម្បី​គាំទ្រ សម្ដេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី នៅ​អាណត្តិ​ទី ៧ និង​គាំទ្រ ឯកឧត្ដម​បណ្ឌិត ហ៊ុន ម៉ាណែត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​នា​ពេល​អនាគត បន្ត​ដឹកនាំ​ប្រទេស​ឆ្ពោះ​ទៅ​កាន់​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ។

សូម​ជម្រាប​ថា សម្រាប់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី ៧ រយៈពេល ២១ ថ្ងៃ ដែល​បាន​ចាប់ផ្ដើម​តាំងពី​ថ្ងៃ​ទី ១ ខែ​កក្កដា ឆ្នាំ ២០២៣ រហូតដល់​ថ្ងៃ​ទី ២១ ខែ​កក្កដា ឆ្នាំ ២០២៣ នេះ ត្រូវ​នឹង​ថ្ងៃ​បិទ​បញ្ចប់ ដោយ​ជា​ទូទៅ​ក្នុង​យុទ្ធនាការ​ជាង ២០ ថ្ងៃ​កន្លង​ទៅ​នេះ បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​បរិយាកាស​ល្អ​ប្រសើរ គ្មាន​អំពើ​ហិង្សា​ណាមួយ​កើត​ឡើង​នោះ​ឡើយ៕

អត្ថបទ ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម