Connect with us

ព័ត៌មានជាតិ

គ.ជ.ប នឹងធ្វើគ្រប់យ៉ាង ដើម្បីឱ្យជនពិការភ្នែកទាំង២ អាចបោះឆ្នោតជូនបក្សដែលគេស្រឡាញ់

បានផុស

នៅ

«គ.ជ.ប បានរៀបចំឱ្យមានក្របក្រដាសពិសេស (សឺមឺ) ចំនួនជាង២៥ ០០០សឺមី ដើម្បីអាចឱ្យជនពិការភ្នែកទាំងសងខាង បោះឆ្នោតជ្រើសគណបក្សនយោបាយដែលខ្លួនស្រឡាញ់ពេញចិត្តបានដោយខ្លួនឯង»។ នេះ គឺជាការគូសបញ្ជាក់របស់លោក ហង្ស ពុទ្ធា ប្រាប់សារព័ត៌មាន«កម្ពុជាថ្មី» កាលពីពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក ហង្ស ពុទ្ធា គឺនៅក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២២ ដែលបម្រើឱ្យការបោះឆ្នោតឆ្នាំ២០២៣នេះ មានជនមានពិការភាពសរុបចំនួន ៣៤,៨៨៧រូប (ស្រី ១៥,៣៥២រូប) ក្នុងនោះ មានជនពិការដៃខាងស្តាំ ឬដៃឆ្វេងសរុប ២៦,៨៥៦រូប ជនពិការដៃទាំងសងខាងសរុប ៧,៥៦១រូប។ ជាមួយគ្នានេះ ក៏មានដែរ ជនពិការជើងសរុប ១២៩រូប និងពិការភ្នែកសរុប ៣៤១រូប។

លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា ជាគោលការណ៍សន្លឹកឆ្នោតផ្លូវការ គឺគ.ជ.ប បានផលិតនៅក្នុងទម្រង់និងខ្នាតតែមួយទៅតាមមណ្ឌលរាជធានី-ខេត្ត ដែលមានគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត។ ប៉ុន្តែ ដើម្បីឱ្យអ្នកបោះឆ្នោតដែលជាជនពិការភ្នែកសងខាងទាំង៣៤១រូបនោះ អាចបោះឆ្នោតដោយខ្លួនឯងបាន  គ.ជប បានរៀបចំឱ្យមានក្របក្រដាសពិសេស (សឺមឺ) ប្រមាណ ២៥,០០០សន្លឹកឆ្នោត ហើយផ្តល់​ជូនសឺមីពិសេសនោះ ទៅគ្រប់ការិយាល័យទាំងអស់នៅទូទាំងកម្ពុជា។

សម្រាប់សឺមីដែល គ.ជ.ប ផ្ដល់ទៅការិយាល័យបោះឆ្នោតទាំង ២៣,៧៨៩ នោះ មានលក្ខណៈពិសេសនៅត្រង់ថា មានលក្ខណៈបច្ចេកទេស ដោយប្រើក្រដាសរឹងបត់ជាពីរសន្លឹកជាប់គ្នា មានក្របខាងមុខ និងខាងខ្នង ទំហំប៉ុនគ្នានឹងសន្លឹកឆ្នោតផ្លូវការ។ សឺមីពិសេសនេះ ត្រូវចោះប្រហោងរាងបួនជ្រុង ទំហំប៉ុនគ្នានៅចំប្រអប់សម្រាប់គូសសញ្ញាគាំទ្រគណបក្ស ដែលមាននៅលើសន្លឹកឆ្នោតផ្លូវការ។ ចំពោះគណបក្សដែលពុំមានឈ្មោះក្នុងសន្លឹកឆ្នោតផ្លូវការ គឺសឺមីនោះ មានចោះរន្ធរាងមូលតូចនៅចំប្រអប់សម្រាប់គូសសញ្ញាជាការសម្គាល់។ 

សឹមឺសម្រាប់ជនពិការភ្នែកនេះ គ.ជ.ប បានផលិតជា ២៥ប្រភេទផ្សេងគ្នា តាមមណ្ឌលនីមួយៗទៅតាមចំនួនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតក្នុងមណ្ឌលទាំងនោះ។ បន្ថែមពីនេះ គ.ជ.ប មិនត្រឹមតែគិតគូរចំពោះតែជនពិការភ្នែកនោះទេ ចំពោះជនពិការជើងមិនអាចដើរបាននោះ គ.ជ.ប ក៏បានរៀបចំទីតាំងនៅជាន់ផ្ទាល់ដី និងត្រូវរៀបចំឱ្យមានទីជម្រាលសម្រាប់ជនពិការ។ តែទោះយ៉ាងណា នៅក្នុងការអនុវត្តដាក់ស្តែង គ.ជ.ប មានមន្ត្រីការិយាល័យបោះឆ្នោតដែលជាសមាជិកទី២ និងទី៣ ចាំជួយសម្របសម្រួល​បន្ថែមដល់ជនមានពិការភាព ដើម្បីចូលក្នុងការិយាល័យបោះឆ្នោត។

សូមជម្រាបថា កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ សម្ភារៈ និងឯកសារសំខាន់ៗ ដូចជា បញ្ជីបោះឆ្នោត សន្លឹកឆ្នោត ត្រាសម្ងាត់ ទឹកខ្មៅលុបមិនជ្រះ និងសម្ភារមួយចំនួនទៀត ត្រូវបានដឹកជញ្ជូនពីឃ្លាំង គ.ជ.ប ទៅប្រគល់ជូនតាមគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោតទាំង ២៥រួចរាល់ហើយ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ៕

អត្ថបទ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទី មុន

គិតត្រឹមឆ្នាំ ២០២១ កម្ពុជា​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្រោម​ក្រប​ខណ្ឌ​អាស៊ាន និង​អាស៊ាន​បូក​ដៃគូ​សរុប​ចំនួន ០៧

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម