Connect with us

ព័ត៌មានជាតិ

លទ្ធផលបណ្តោះអាសន្ន ៖ ខេត្តសៀមរាប CPP ឈ្នះដាច់ចំនួន ១១ ក្រុងស្រុក

បានផុស

នៅ

លទ្ធផលសំឡេងឆ្នោតបណ្តោះអាសន្ន សម្រាប់ខេត្តសៀមរាប គណបក្សប្រជាជនកម្ពុជា ឈ្នះដាច់១១ក្រុង/ស្រុក តែចាញ់គណបក្សហ្វ៊ុនស៊ិនប៉ិច ១ស្រុក គឺស្រុកបន្ទាយស្រី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នឹម វ៉ាន់សំ  ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត បានឲ្យដឹងថា គណៈកម្មការរៀបចំការបោះឆ្នោតខេត្ត មានមន្ត្រីការិយាល័យបោះឆ្នោត សរុបចំនួន ៩១២៦នាក់  សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ខេត្តសៀមរាប  និងអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន ៦១៨៨៣៥នាក់  មានការិយាល័យបោះឆ្នោត ចំនួន ១៥២១ការិយាល័យ មានអ្នកសង្កេតការណ៍ជាតិ ,សមាគម និងអង្គការ សរុប ៦៦៧៨នាក់ ស្រីចំនួន ៥ពាន់១៤នាក់  និង មានគណបក្សនយោបាយឈរឈ្មោះចំនួន១៤ មានបេក្ខជនសរុប ១៦៨នាក់ ស្រី ៧១នាក់ និង កម្លាំងសន្តិសុខ មានចំនួនសរុប ៤ពាន់នាក់ ទាំងនគរបាល និង ប្រជាការពារ ។  

លោកបានបញ្ជាក់ទៀតថា ក្នុងព្រឹត្តិការណ៍នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ  នីតិកាលទី៧ ឆ្នាំ២០២៣នេះ  ដែលបានចាប់ដំណើរការពីម៉ោង៧,០០នាទី មកដល់ម៉ោង១៥,០០នាទី បានដំណើរការទៅដោយរលូន នៅតាមកា​រិយាល័យនិមួយៗ  ដែលមានប្រជាពលរដ្ឋទូទាំងខេត្ត បានអញ្ជើញមកចូលរួមធ្វើការបោះឆ្នោតស្មើ ៧៩,៧០ %  មកដល់ពេលបញ្ចប់ការបោះឆ្នោតនៅតាមការិយាល័យទូទាំងខេត្ត។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា បានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ និយាយដោយឡែក ប្រជាពលរដ្ឋខេត្តសៀមរាប  ក៏បានអញ្ជើញទៅបំពេញកាតព្វកិច្ចរបស់ខ្លួនជាពលរដ្ឋ ក្នុងការ​បញ្ចេញនូវសិទ្ធិលទ្ធិប្រជាធិបតេយ្យ សេរី  ពហុបក្ស គោរពសិទ្ធិមនុស្ស ក្នុងការបោះឆ្នោត​ដែលប្រព្រឹត្តិទៅ​នៅព្រឹក​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៨ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៨ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម