Connect with us

ព័ត៌មានអន្ដរជាតិ

Breaking News! មហាសេដ្ឋី Elon Musk បង្ហាញឡូហ្គោ Twitter ថ្មី ជំនួស​បក្សីពណ៌ខៀវ

បានផុស

នៅ

លោកមហាសេដ្ឋី Elon Musk នៅថ្ងៃចន្ទនេះបានបង្ហាញឡូហ្គោថ្មីសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម Twitter ជាអក្សរ “X” ពណ៌សនៅលើផ្ទៃខាងក្រោយពណ៌ខ្មៅ ជំនួសនិមិត្តសញ្ញាចាស់ដែលមានរូប បក្សីពណ៌ខៀវ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ មហាសេដ្ឋីរូបនេះក៏បានប្តូររូបភាពក្នុងប្រូហ្វាល់ Twitter របស់គាត់ទៅជាឡូហ្គោថ្មី ហើយថែមទាំងបានបន្ថែមពាក្យ “X.com” នៅខាងក្រោមរូបភាពនោះផងដែរ ។

ស្របពេលជាមួយគ្នានោះ លោកស្រី Linda Yaccarino ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Twitter ក៏​បាន​បង្ហោះ​រូប​ឡូហ្គោ​ថ្មីនេះនៅលើ​ការិយាល័យ​របស់​ក្រុមហ៊ុន​ក្នុង​ទីក្រុង San Francisco ផង​ដែរ​ ជាមួយនឹងសំណេរ​លើ Twitter ថា “X មក​ហើយ! តោះ​ធ្វើ​វា” ។

ទោះយ៉ាងណា ឡូហ្គោថ្មីនេះត្រូវបានគេមើលឃើញតែលើការបង្ហោះរបស់លោក Elon Musk និងលោកស្រី Yaccarino ប៉ុណ្ណោះ ខណៈឡូហ្គោចាស់បក្សីពណ៌ខៀវរបស់ Twitter នៅតែអាចមើលឃើញនៅលើវេទិកាផ្សេងៗដដែល ។

គួរបញ្ជាក់ថា ឡូហ្គោបក្សីពណ៌ខៀវរបស់ Twitter ត្រូវបានរចនាឡើងក្នុងឆ្នាំ ២០១២ ដោយក្រុមមនុស្សចំនួន ៣ នាក់ ខណៈលោក Martin Grasser ដែលជាអ្នករចនាម្នាក់ក្នុងចំណោមអ្នកទាំង ៣ បានឲ្យដឹងថា និមិត្តសញ្ញាចាស់នេះត្រូវបានរចនាឡើងឲ្យមានលក្ខណៈសាមញ្ញ និងអាចមើលបានក្នុងទំហំតូចបំផុត ស្ទើរតែដូចអក្សរ “e” តូច ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម