Connect with us

ព័ត៌មានអន្ដរជាតិ

លោក ប្រាយុទ្ធ សង្ឃឹមថានឹងមានការផ្ទេរអំណាចដោយសន្តិវិធី

បានផុស

នៅ

អ្នកនាំពាក្យស្ដីទីរបស់រដ្ឋាភិបាលលោកស្រី Rachada Dhnadirek បាននិយាយថា នាយក​រដ្ឋមន្ត្រី​ផុត​អាណត្តិលោក ប្រាយុទ្ធ ចាន់អូចា សង្ឃឹមនឹងមានការផ្ទេរអំណាចដោយសន្តិវិធី និងបាន​ជូនពរ​ឲ្យ​ប្រទេសជាតិឲ្យ​មាន​សន្តិភាព ខណៈក្រុមចម្រុះ​កំពុងព្យាយាម​បង្កើត​រដ្ឋាភិបាល​ថ្មី ។

លោកស្រី Rachada Dhnadirek
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប្រាយុទ្ធ បាននិយាយថា អ្វីៗនឹងប្រសើរឡើង នៅពេលដែលរដ្ឋភិបាលថ្មីត្រូវបានបង្កើតឡើង ហើយបន្ទាប់ពីនោះ សេដ្ឋកិច្ចរបស់ប្រទេសនឹងងើបឡើងវិញ ជាពិសេសអ្នកទេសចរកាន់តែច្រើនឡើងនឹងមកទស្សនាប្រទេសថៃ ។

ដោយឡែកពាក់ព័ន្ធនឹងស្ថានភាពនយោបាយបច្ចុប្បន្នវិញ លោក ប្រាយុទ្ធ បានអំពាវនាវឲ្យប្រជាជននៅទូទាំងប្រទេសថៃ រក្សាភាពស្ងប់ស្ងាត់ ហើយលោកក៏នៅតែតាមដាន ក៏ដូចជាយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះភាពចលាចលណាមួយដែលកើតឡើងនៅក្នុងប្រទេសផងដែរ ។

អតីតមេទ័ពវ័យ ៦៩ ឆ្នាំរូបនេះបញ្ជាក់ទៀតថា ដោយសារតែរដ្ឋាភិបាលបណ្តោះអាសន្ននៅតែមានភារកិច្ចរក្សាសន្តិភាព និងស្ថិរភាពក្នុងប្រទេស ដូច្នេះលោកសំណូមពរឲ្យភាគីទាំងអស់បញ្ចេញមតិនយោបាយដោយសន្តិវិធី គោរពច្បាប់ប្រទេស និងកុំបង្កអំពើហិង្សា ជាពិសេសបាតុករមិនគួរបំផ្លាញសេដ្ឋកិច្ច ពាណិជ្ជកម្ម ឬការវិនិយោគណាមួយនោះទេ” ។

លោក ប្រាយុទ្ធ យល់ពីការខកចិត្តរបស់អ្នកគាំទ្ររបស់លោក ភីថា លីមចារើនរ៉ាត់ ហើយលោកនាយករដ្ឋមន្ត្រីផុតអាណត្តិរូបនេះ ថែមទាំងបានជំរុញឲ្យប្រជាជនធ្វើយ៉ាងណានាំនាវាប្រទេសថៃឆ្ពោះទៅមុខតាមលទ្ធិប្រជាធិបតេយ្យ រួមជាមួយនឹងរបបរាជានិយម ។ ទោះជាយ៉ាងណា លោក​ ប្រាយុទ្ធ មាន​ទំនុក​ចិត្ត​ថា ​ប្រទេស​ជាតិ​នឹង​មាន​មេ​ដឹក​នាំ​ថ្មី​ក្នុង​ពេល​ឆាប់​ៗ​នេះ ដើម្បី​ឲ្យ​ប្រជាជន​រួម​គ្នាសម្រាប់ផល​ប្រយោជន៍ជាតិ ។

គួរបញ្ជាក់ថា បច្ចុប្បន្នគណបក្សភឿថៃ គឺជាកម្លាំងស្នូលនៃការបង្កើតរដ្ឋាភិបាលថ្មី បន្ទាប់ពីបេក្ខភាពនាយករដ្ឋមន្ត្រីមកពីគណបក្សចលនាឆ្ពោះទៅមុខ លោក ភីថា លីមចារើនរ៉ាត់ មិនអាចទទួលបានសំឡេងបោះឆ្នោតគាំទ្រគ្រប់គ្រាន់ចំនួន ៣៧៥ ពីសមាជិកសភាឡើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Thai PBS

ចុចអាន ៖ លោក ប្រាយុទ្ធ ចេញមុខនិយាយពីស្ថានភាពនយោបាយក្នុងប្រទេសដែល​កំពុងមានភាពចលាចល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម