ព័ត៍មានទាន់​ហេតុការណ៏
Search

ពិតជាគួរឲ្យស្ងើចសរសើរណាស់! តាលក់ការ៉េម ឧបត្ថម្ភលូដាក់សម្រាម ចំនួន ២០កង់

ភ្នំពេញ៖ ​សិស្សានុសិស្ស​នៃ វិទ្យាល័យ ហ៊ុន សែន ជម្ពូ​វ័ន បាន​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នូវ​រូបថត​លោកតា​លក់​ការ៉េម  នៅ​សាលា​របស់ខ្លួន​រាល់ថ្ងៃ ដែលមាន​ទឹកចិត្ត​គួ​ឲ្យ​ស្ងើចសរសើរ បាន​ចំណាយ​ថវិកា​ផ្ទាល់​របស់ខ្លួន​ឧបត្ថម្ភ លូ​សម្រាប់​ដាក់​សម្រាម​ចំនួន ២០កង់ ដាក់​នៅក្នុង​បរិវេណ​វិទ្យាល័យ ហ៊ុន សែន ជម្ពូ​វ័ន ដើម្បី​រក្សា​អនាម័យ​បរិស្ថាន។

សិស្ស​ម្នាក់​នៅ​វិទ្យាល័យ ហ៊ុន សែន ជម្ពូ​វ័ន បាន​បង្ហោះ​ឲ្យ​ដឹងថា លោកតា​លក់​ការ៉េម បាន​លក់​នៅក្នុង​សាលារៀន​នេះ អស់​រយៈពេល​ជា​យូរ​ឆ្នាំ​មកហើយ។ លោកតា បាន​ចំណាយលុយ​របស់ខ្លួន​ចំនួន ៤៨ម៉ឺន ប្រមាណ ១២០ដុល្លារ ទិញ​លូ​ដាក់​សម្រាម​ចំនួន ២០កង់ ដាក់​ក្នុង​សាលារៀន​នេះ។

សិស្ស​ម្នាក់នេះ​បាន​បន្តទៀតថា មូលហេតុ​ដែល​លោកតា ធ្វើ​ដូចនេះ​ក៏​ដោយសារតែ​គាត់​ចង់​ឲ្យ​វិទ្យាល័យ​នេះ ក្លាយទៅជា​វិទ្យាល័យ​មួយ ដែលមាន​បរិស្ថាន​ស្អាត មាន​អនាម័យ​ល្អ សម្រាប់​សុខភាព​របស់​សិស្សានុសិស្ស​ទាំងឡាយ។

នេះ​គឺជា​សណ្ដាន​ចិត្ត​ដ៏​ល្អ​កម្ររ​រកបាន របស់​លោកតា ដែល​លក់​ការ៉េម សម្រាប់​ចិញ្ចឹម​គ្រួសារ តែ​សុខចិត្ត​សន្សំសំចៃ​ថវិកា​ផ្ទាល់ខ្លួន ដើម្បី​បរិច្ចាក​សម្រាប់​ការងារ​សង្គម ទោះបី​តិចក្តី​ច្រើនក្តី តែ​វា​ការចាប់ផ្ដើម​ដ៏​ល្អ​ប្រពៃ ជា​ប្រយោជន៍​ដល់​សង្គម​ទាំង​មួល។ សូម​ជូនពរ​លោកតា​លក់​ការ៉េម និង​ក្រុមគ្រួសារ​ជួបតែ​សេចក្តីសុខ និង​សុភមង្គល៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684