Connect with us

កីឡា

សំបុត្រទស្សនា​ខេមបូឌានស៊ុបភើខាប់ចាប់ពី១.២ម៉ឺនដល់៣​ម៉ឺនរៀល

បានផុស

នៅ

ក្លិបបាល់ទាត់ភ្នំពេញក្រាននឹងត្រូវជួបជាមួយក្លិបបាល់ទាត់វិសាខា​ដើម្បី​ដណ្តើម​ពាន រង្វាន់ខេមបូឌានស៊ុបភើខាប់ វេលា​ម៉ោង​៦​ល្ងាច ថ្ងៃអាទិត្យ ទី៣០​ ខែកក្ដដា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

បើតាមសេចក្ដីប្រកាស​ផ្លូវការ របស់​ខេមបូឌានព្រីមៀរលីគ សំបុត្រចូលរួមទស្សនាការប្រកួតក្នុងពានរង្វាន់ខេមបូឌានស៊ុបភីខាប់ មានដាក់លក់នៅទីតាំងបង្ហាញពានផ្ទាល់ (Eden Garden) ថ្ងៃទី២៧ និងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ និងថ្ងៃទី ២៩ និងថ្ងៃទី៣០ មានការ​ដាក់លក់ផ្ទាល់នៅ ពហុកីឡដ្ឋានជាតិ អូឡាំពិក ចាប់ពីម៉ោង ១០នាទីព្រឹក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់សំបុត្រត្រូវបែងចែកជា ៣ ប្រភេទក្នុងតម្លៃផ្សេងគ្នា

  • សំបុត្រប្រភេទ ១: ៣០,០០០រៀល
  • សំបុត្រប្រភេទ ២: ២០,០០០រៀល
  • សំបុត្រប្រភេទ ៣: ១២,០០០រៀល

កុមារ​ចាប់​ពី​អាយុ​៥ឆ្នាំចុះក្រោម មិនគិតថ្លៃសំបុត្រ​ឡើយ។

បងប្អូនអ្នកគាំទ្រវិស័យបាល់ទាត់និងជាអ្នកគាំទ្ររបស់ក្លិបទាំង ២អាចរកទិញសំបុត្រចូលរួមទស្សនាការប្រកួតបាន។ នេះជាជំនួប​ដណ្តើម​ពានស៊ុបភើខាប់​រវាង​ម្ចាស់​ជើង​ឯក​ខេមបូឌានព្រីមៀរលីគ ភ្នំពេញ​ក្រោន និង​ម្ចាស់​ជើង​ឯក​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន វិសាខា ដែល​អ្នក​​គាំទ្រទន្ទឹងរង់ចាំ៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម