Connect with us

កីឡា

World Cup នារី៖ ហ្វីលីពីនទទួលបាន៣ពិន្ទុដ៏សំខាន់ពីការឈ្នះ នូវែលសេឡង់

បានផុស

នៅ

ក្រុម​បាល់ទាត់​នារី​ជម្រើស​ជាតិ​ហ្វីលីពីន ទទួល​បាន៣​ពិន្ទុ​ដ៏​សំខាន់ បន្ទាប់​ពី​បាន​យក​ឈ្នះ​លើ​ក្រុម​ម្ចាស់ផ្ទះ នូវែលសេឡង់ ដោយ​លទ្ធផល ១-០ សម្រាប់​​ការប្រកួតវគ្គ​សន្សំពិន្ទុពូល A ក្នុងពានរង្វាន់បាល់ទាត់នារី​ពិភពលោក។

គ្រាប់​បាល់ជ័យជម្នះ​តែ១​គ្រាប់​គត់​របស់​ហ្វីលីពីន កើត​ឡើង​នៅ​នាទី​​២៤ ក្នុង​វគ្គ​ទី​១ដោយ​កីឡាការិនី S. Bolden តែតមួយក្បាលពេញទំហឹង ទោះ​បះដៃ​អ្នកចាំទីរបស់ នូវែលសេឡង់ ក៏បាល់នៅតែចូលទីបានសម្រេច។ ចំពោះក្រុម​ម្ចាស់​ផ្ទះ​នូវែលសេឡង់​ស៊ុត​ចូល​ទី​ហ្វីលីពីន​​នៅ​នាទី​៦៨​ ក្នុង​វគ្គ​ទី​២ ប៉ុន្តែ​គ្រាប់​បាល់​ក្រៅ​ល្បែង ដូច្នេះ​ចប់​ការ​ប្រកួត​ហ្វីលីពីន​​ទទួល​បាន​ជ័យជម្នះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​ការ​ប្រកួត​លើក​ទី​២ដូចគ្នាសម្រាប់​ក្រុម​ទាំង​ពីរ និង​ទទួល​បាន​៣​ពិន្ទុ​ដូច​គ្នា។ ប្រកួត​លើក​ទី​១​ នូវែលសេឡង់ ​បាន​​យកឈ្នះ ន័រវែស ដោយ​លទ្ធផល ​១-០ ខណៈ​ហ្វីលីពីន​បាន​ចាញ់ស្វីសដោយលទ្ធផល ២-០។

សម្រាប់​ជ័យជម្នះ​នេះ​ជា​កំណត់​ត្រា​​ថ្មី​មួយ​ទៀត​សម្រាប់​ក្រុម​នារី​​ហ្វីលីពីន បន្ទាប់​ពី​បាន​បង្កើត​ប្រវត្តិ​សាស្ត្រលើក​ដំបូង​ក្នុង​ការ​ទទួល​បាន​កៅអី​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ។ ជា​ពិសេស​ទៀត​នោះ​ក៏​ជា​ក្តី​សង្ឃឹម​សម្រាប់​ហ្វីលីពីន​ក្នុង​ការ​ឆ្លង​ផុត​វគ្គ​សន្សំ​ពិ​ន្ទុ​ក្នុង​ពូល៕

ពិន្ទុ​ពូល A បណ្តោះ​អាសន្ន

  • នារី​ស្វីស មាន​៣​ពិន្ទុ (១ប្រកួត)
  • នារីនូវែលសេឡង់ មាន​៣​ពិន្ទុ (២​ប្រកួត)
  • នារីហ្វីលីពីន មាន៣​ពិន្ទុ (២​ប្រកួត
  • នារីន័រវេស មាន​សូន្យ​ពិន្ទុ (១ប្រកួត)

ប្រកួត​បញ្ចប់​ក្នុង​ពូល ហ្វីលីពីន ត្រូវ​ប្រកួត​ជា​មួយ​នារីន័រវេស នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០២៣៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម