ព័ត៍មានទាន់​ហេតុការណ៏
Search

ឧក្រិដ្ឋ​ន​ជន​អ៊ី​ន​ធើ​ណេ​ត ​ផ្តោត​ការយកចិត្តទុកដាក់​ទៅលើ​ស្មា​ត​ហ្វូ​ន​ ដែល​សម្បូរ​ដោយ​ទិន្នន័យ

​ស្មា​ត​ហ្វូ​ន​បានក្លាយ​ទៅជា​ទីប្រជុំ​នៃ​ព័ត៌មាន​របស់​ផ្ទាល់ខ្លួន​ដែល​ផ្ទុក​ទិន្នន័យ​ធនាគារ​ព័ត៌មាន ប័ណ្ណឥណទាន​និង​អាស័យដ្ឋាន​ដែល​ធ្វើ​ឲ្យ​ព័ត៌មាន​ទាំងនោះ​ក្លាយទៅជា​គោលដៅ​ដ៏​ចូលចិត្ត​របស់​ឧក្រិដ្ឋជន អ៊ី​ន​ធើ​ណេ​ត​។ ពួក​អ្នក​ជំនាញ​បាន​ព្រមាន​ដូច្នេះ​។​

លោក Tanguy de Coatpont ប្រធាន​នៃ​សាខ​បារាំង​របស់​ក្រុមហ៊ុន​ប្រឆាំង​វីរុស​អន្តរជាតិ Kaspersky Lab នៅ​ការតាំងពិព័រណ៍​ពិភព​ទូរស័ព្ទ​ចល័ត​នៅ​ទីក្រុង Barcelona ប្រទេស​អេ​ស្ប៉ា​ញ​បាន​និយាយថា “​ឧក្រិដ្ឋជន​អ៊ី​ន​ធើ​ណេ​ត ចូល​ទៅរក​កន្លែង​ណា​ដែលមាន​តម្លៃ ហើយ​ពួកគេ​បាន​យល់ថា ស្មា​ត​ហ្វូ​ន​បានក្លាយ​ទៅជា​ចំណត​ដ៏​ចូលចិត្ត​សម្រាប់​ការដើរ​ហាង​តាម​អន​ឡាញ​និង​ការ​បង់ប្រាក់​របស់​អ្នកប្រើប្រាស់​។​

Ransomware ជា​ប្រភេទ Software ដែល​ព្យាបាទ​សំដៅ​រារាំង​ការចូល​ទៅរក​ប្រព័ន្ធ​កុំព្យូ​ទ័​រ​រហូត​ទាល់តែ​បាន​ប្រាក់​លោះ​ដោយ​រឹបអូស​ការត្រួតត្រា​កុំ​ព្យូ​ទ័​រ និង​ទាមទារ​ប្រាក់​លោះ ដើម្បី​មិន​រាំងខ្ទប់​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​នោះ បាន​ចាប់​ផ្តើម​រួចហើយ​ដើម្បី​តម្រង់​ទៅរក​ស្មា​ត​ហ្វូ​ន​។ ឥឡូវនេះ​ឧបករណ៍​នេះ ក៏​ត្រូវបាន​ស្វែងរក​នៅពេល​ក្រោយមក​ធ្វើជា​ច្រកចេញចូល​មួយ​ចំពោះ​ព័ត៌មាន​សំខាន់ៗ​ស្តី​អំពី​អ្នកប្រើប្រាស់​។ ពួក​អ្នក​ជំនាញ​នៅ​ក្នុង​ការ​តាំងពិព័រណ៍ ពាណិជ្ជកម្ម​ប្រចាំ​ឆ្នាំ​ដ៏​ធំ​បំផុត​របស់​ឧស្សាហកម្ម​ទូរស័ព្ទ​បាន​និយាយ​ឲ្យ​ដឹង​ដូច្នេះ។

ឧក្រិដ្ឋ​ន​អ៊ី​ន​ធើ​ណេ​ត បាន​រីកចម្រើន​ទៅមុខ​ចាប់ពី ការវាយប្រហារ Ransomware ស្មា​ត​ហ្វូ​ន​ទៅដល់​ការប្រើប្រាស់ Software ដែល​ឆាឆៅ​រំខាន​និង​ធ្វើ​ឲ្យ​ខូចខាត​ហៅថា មេរោគ Trojan Horse ដែល​អាច​លួច​ឯកសារ​ទិន្នន័យ​អត្តសញ្ញាណ​របស់​អ្នកប្រើប្រាស់​ប្រព័ន្ធ​ធនាគារ​ចល័ត​។ លោក Fabien Rech ប្រធាន​ផ្នែក​បារាំង​នៃ Intel Security បាន​និយាយ​ដូច្នេះ​។ ប្រើប្រាស់​ឯកសារ​ដែល​បាន​លួច​នេះ បន្ទាប់មក​ចោរ​អាច​ប្រើប្រាស់​គណនី​កុំ​ព្យូ​ទ័​រ​របស់​ជនរងគ្រោះ​ពី​ចម្ងាយ​និង​ផ្ទេ​ប្រាក់​ចេញ​។

លោក Rech បាន​បន្ត​ថា “​យើង​បានឃើញ​កាន់តែ​ច្រើនឡើងៗ​ការប្រឆាំង​នឹង Apps រក​ស៊ី​ខាង​ធនាគារ​”​។

​មានការ​កើនឡើង​១៧​ភាគរយ​នៅក្នុង​ការវាយប្រហារ​ត​ម្រ​ង់​ទៅរក​ការ Apps រក​ស៊ី​ខាង​ធនាគារ កាលពី​ឆ្នាំកន្លងមក នៅ​ទូទាំង​ពិភពលោក​។ នេះ​បើ​យោងទៅតាម​ក្រុមហ៊ុន​សន្តិសុខ​អ៊ី​ន​ធើ​ណេ​ត វ័យក្មេង​មាន​ភាព​កាន់តែ​ងាយស្រួល​ជាមួយ​ស្មា​ត​ហ្វូ​ន​។ លោក Kaspersky បាន​បន្ថែម​ថា “​ខ្ញុំ​យល់ថា ជំនាន់​ចាស់​របស់​ឧក្រិដ្ឋជន​អ៊ី​ន​ធើ​ណេ​ត គឺ​ស្ថិតនៅលើ​កុំព្យូ​ទ័​រ ផ្ទាល់ខ្លួន រីឯ​ជំនាន់​ថ្មី គឺ​ពួក​ឧក្រិដ្ឋ​ន​ជន​ស្ថិតនៅលើ​ទូរស័ព្ទ​ចល័ត​”។

នៅ​ពេល​ដែល​ភាគច្រើន​នៃ​ការវាយប្រហារ​អ៊ី​ន​ធើ​ណេ​ត តម្រង់​ទៅលើ​ប្រព័ន្ធ Android ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ស្មា​ត​ហ្វូ​ន​ដ៏​រាលដាល​នោះ ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​យក្ស អ៊ី​ន​ធើ​ណេ​ត Google អាមេ​រិ​ក​ប្រព័ន្ធ IOS របស់ Apple ដែល​ត្រូវ​បាន​ប្រើប្រាស់​នៅ​លើ​ទូរស័ព្ទ iPhones ហើយ​ដែលជា​ទូទៅ​ត្រូវ​បាន​គេ​ចាត់ទុកថា មាន​ការធានា​សុវត្ថិភាព​ច្រើន​នោះ លែងមាន​ភាព​សាំពី​ការវាយប្រហារ​នេះ​ទៀតហើយ៕
AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114