Connect with us

ជីវិតកម្សាន្ដ

កាន់តែកៀកថ្ងៃមក​សម្តែងនៅវៀតណាម​លើកដំបូង Rosé ត្រូវ​​អ្នក​គាំទ្រ​អញ្ជើញ​ឲ្យញ៉ាំ​ហ្វឺ

បានផុស

នៅ

នៅសល់តែប៉ុន្មានថ្ងៃទៀតទេ អ្នកគាំទ្រវៀតណាមនឹងជួប BLACKPINK ដោយផ្ទាល់ក្នុងរយៈពេល២យប់​នៅទីក្រុង ហាណូយ។ ឥឡូវនេះ fandom របស់ក្រុមនេះ​បានចាប់ផ្តើម​ដំណើរការ​គម្រោង​ជា​បន្តបន្ទាប់ដើម្បីស្វាគមន៍ idol ទៅកាន់ប្រទេស​របស់​ខ្លួនជាលើកដំបូង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណុច​លេចធ្លោ​បំផុត​ក្នុង​គម្រោង​នេះ គឺ​នៅឯអគារធំៗមួយចំនួនក្នុងទីក្រុងហាណូយ រូបភាព​របស់ Rosé លេចចេញ​ជាមួយការ​អញ្ជើញ​ទៅញ៉ាំហ្វឺ​បានធ្វើឲ្យ​មនុស្សជាច្រើន​មនា​ក្ដី​រំភើប​យ៉ាងខ្លាំង។ ហើយនេះក៏មិនមែនជារឿងថ្មីដែរ ពីព្រោះ Rosé ល្បី​ជា​យូរ​មក​ហើយ​ក្នុង​នាម​ជា​តារា​ស្រី Kpop ដែល​ស្រលាញ់​គុយទាវ​វៀតណាម។ ជាច្រើនលើកច្រើនសារ តារាចម្រៀងស្រីរូបនេះ បង្ហាញក្តីស្រលាញ់​ចំពោះមុខម្ហូបវៀតណាម​ជានិច្ច។

យ៉ាងណាមិញ​បន្ទាប់ពីបញ្ចប់កម្មវិធីនៅ Palau Sant Jordi ក្នុងទីក្រុង Barcelona ក្រុម BLACKPINK មានពេលសម្រាក ៣ ថ្ងៃ មុននឹងបន្តដំណើរការកម្មវិធី។ Rosé បានទៅលេងភោជនីយដ្ឋាន​វៀតណាមមួយ​ឈ្មោះថា VietKitchen ក្នុងទីក្រុង Barcelona តារាចម្រៀងរូបនេះ​បានអមដំណើរ​បុគ្គលិក ហើយត្រូវបានអ្នកគាំទ្រជាច្រើន​ឃើញនាង។

យោងតាមអ្នកគាំទ្រ Rosé បានកុម្ម៉ង់ម្ហូបវៀតណាមធម្មតាជាច្រើនមុខដូចជា បិណ្ឌចែវ នំបញ្ចុក និងជាការពិតណាស់ ហ្វឺ​ជាអាហារ​ដែលមិនអាចខ្វះបាន។ រូបភាពនៃការងប់ងល់របស់នាង​សម្លឹងមើលគុយទាវ​មួយចាន បានធ្វើឲ្យអ្នកគាំទ្រវៀតណាមមានមោទនភាពយ៉ាងខ្លាំង។​

លើសពីនេះទៀត តារា​ចម្រៀង​រូប​នេះ​ធ្លាប់​បាន​ចែក​រំលែក​ថា កូរ៉េ វៀតណាម និង​ថៃ ជា​ប្រទេស​៣​ដែល​មាន​មុខ​ម្ហូប​ដែល​ធ្វើ​ឲ្យ​នាង​ចាប់​អារម្មណ៍​ជាង​គេ។ មិនតែប៉ុណ្ណោះ នាងក៏បានធ្វើការ Live ផ្ទាល់ជាច្រើនដង សុំឲ្យអ្នកគាំទ្រណែនាំពីរបៀបបញ្ចេញពាក្យថា ហ្វឺ ដើម្បីឲ្យវាស្រដៀងនឹងជនជាតិដើម តាមដែលអាចធ្វើទៅបាន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖YoonA រកចំណូលចូលរាប់លានដុល្លារក្នុងមួយឆ្នាំៗ រហូតក្លាយសេដ្ឋិនីមិនដឹងខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម