Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកនាំពាក្យក្រសួងការបរទេស ចិន និយាយយ៉ាងខ្លីរឿងលោក Qin Gang ដែលត្រូវដកតំណែង

បានផុស

នៅ

ប្រធានាធិបតីចិនលោក Xi Jinping កាលពីថ្ងៃអង្គារបានចុះហត្ថលេខាលើសេចក្ដីសម្រេចតែងតាំងលោក Wang Yi ជារដ្ឋមន្ត្រីការបរទេសថ្មីជំនួសលោក Qin Gang បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសចាស់រូបនេះបានអវត្តមានដ៏អាថ៌កំបាំងអស់រយៈពេល ១ ខែកន្លងមក ។

លោក Qin Gang
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នក​យក​ព័ត៌មាន​បានចាក់​សួរ​លោកស្រី Mao Ning អ្នក​នាំ​ពាក្យ​ក្រសួងការបរទេស ​ម្តង​ហើយ​ម្តង​ទៀត​ថា​មាន​អ្វី​កើត​ឡើងចំពោះលោក Qin Gang ដែលរហូតមកដល់ពេលនេះ លោកនៅតែមិនទាន់ត្រូវបានគេឃើញជាសាធារណៈនៅឡើយ ខណៈមន្ត្រីជាច្រើនរូបក៏បានបដិសេធមិនផ្តល់ចម្លើយជាក់លាក់ណាមួយផងដែរ ។

មិនបង្អង់យូរ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយយ៉ាងខ្លីថា “យើងមិនមានព័ត៌មានលម្អិតដើម្បីផ្តល់ឲ្យនោះទេ ដោយសារតែទីភ្នាក់ងារព័ត៌មាន Xinhua បានរាយការណ៍អំពីបញ្ហានេះរួចហើយ” ។

លោកស្រី Mao Ning

ទោះយ៉ាងណា ក្រសួងការបរទេសចិនធ្លាប់បានលើកឡើងកាលពីពេលកន្លងមកហើយថា លោក Qin Gang មិនអាចបន្តបំពេញភារកិច្ចជារដ្ឋមន្ត្រីការបរទេសបានទៀតនោះទេ ដោយសារតែ “បញ្ហាសុខភាព” ។

ស្របពេលជាមួយគ្នានេះ អ្នកប្រើប្រាស់បណ្ដាញសង្គមចិនជាច្រើនក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរចំពោះព័ត៌មានដែលលោក Qin Gang បាត់មុខពីក្រសែភ្នែកមហាជន ក៏ដូចជាការតែងតាំងតំណែងរដ្ឋមន្ត្រីការបរទេសជំនួសលោក ខណៈអ្នកលេងបណ្ដាញសង្គមទាំងនោះបានដាក់មូលហេតុចំនួន ២ លើបញ្ហានេះ គឺដោយសារតែសុខភាព និងរឿងអាស្រូវផ្ទាល់ខ្លួន ។

គួរបញ្ជាក់ថា លោក Qin Gang ធ្លាប់កាន់តំណែងជាអ្នកនាំពាក្យក្រសួងការបរទេស និងជាឯកអគ្គរដ្ឋទូតរបស់ចិនប្រចាំនៅសហរដ្ឋអាមេរិក ។ បន្ទាប់មកលោកត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសនៅខែធ្នូ ឆ្នាំ២០២២ ខណៈ ៣ ខែក្រោយមក អតីតរដ្ឋមន្ត្រីការបរទេសរូបនេះក៏បានក្លាយជាទីប្រឹក្សារដ្ឋ ដែលមានឋានៈស្មើឧបនាយករដ្ឋមន្ត្រី ហើយលោកក៏ជាមន្ត្រីមួយរូបដែលលោក Xi Jinping ទុកចិត្តខ្លាំងបំផុតផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ លោក Wang Yi ចូលមកកាន់តំណែងចាស់វិញជា រដ្ឋមន្ត្រីការបរទេស ចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម