ព័ត៍មានទាន់​ហេតុការណ៏
Search

កិច្ចប្រជុំ​ផ្សព្វផ្សាយ ​ផែនការ​សកម្មភាព​រយៈពេល​៦​ខែ​និង​លើក​ទិសដៅ​អនុវត្តន៍​កម្មវិធី​ការ​ងារ​របស់​អនុគណៈ​កម្ម​ការ បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​គ្រឿងញៀន​ខុសច្បាប់​តាម​ច្រក

សៀមរាប ៖ នៅ​រសៀល​ថ្ងៃ​ទី​៦ ​ខែ​មីនា​ ឆ្នាំ​២០១៧ ​នៅ​សណ្ឋាគារ មិ​រ៉ា​ខ​ល មាន រៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​សកម្មភាព​រយៈពេល​៦​ខែ​និង​លើក​ទិសដៅ​អនុវត្តន៍​កម្មវិធី​កា​ងារ​របស់​អនុគ​ណៈ​កម្ម​ការ បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​គ្រឿងញៀន​ខុសច្បាប់​តាម​ច្រក​ក្រោម អធិបតីភាព លោក​អង្គ វង្ស​វ​ឌ្ឍនា រដ្ឋ​មន្ដ្រី​ក្រសួង​យុ​ត្តិ​ធម៌ និង​ជា​ប្រធាន គ​ណៈកម្ម​ការ បង្ការ​ទប់ស្កាត់​ និង បង្ក្រាប​បទល្មើស​គ្រឿងញៀន​ខុសច្បាប់​តាម​ច្រក ដោយមាន​ការចូលរួម​ពី​អាជ្ញាធរ​ខេត្ត​និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​មន្ដ្រី​ពាក់ព័ន្ធ​គ្រប់​ស្ថា​ប័​ន មកពី​បណ្ដា​ខេត្ត​ក្រុង​ទូទាំង​ប្រទេស​ជាច្រើន​នាក់​ផងដែរ។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ក់ ជី​តូ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​របស់​គ​ណៈ​កម្ម​ការ បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ខុសច្បាប់​តាម​ច្រក​បាន អាន​សេចក្ដីប្រកាស​របស់​គ​ណៈ​កម្ម​ការ បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ខុសច្បាប់​តាម​ច្រក​បាន មានប្រសាសន៍​សង្កត់ធ្ងន់​លើ​ការ​បង្ក្រាប​គ្រឿងញៀន​ដោយ​សុំ​ឲ្យ​កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ​ រួម​ទាំង​មន្ដ្រី​នានា​គ្រប់​ស្ថា​ប័​ន​ទាំងអស់​សហការ​ទប់ស្កាត់ ធ្វើ​យ៉ាង​ណា​មិន​ឲ្យ​មាន​គ្រឿងញៀន​ នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ត្រូវ​ទប់ស្កាត់​ការ​នាំ​ចូល នាំចេញ​សារធាតុ​ញៀន​គ្រប់​ប្រភេទ ឲ្យ​បាន​ជាដាច់ខាត សិន​បើ​មាន​ករណី លក់ ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន យើង​ត្រូវ​សហការ ជំរុញ​ការទប់ស្កាត់​គ្រឿងញៀន​តាម​ច្រក​ព្រំដែន​អន្ដរជាតិ តាម​ច្រក អាកាសយានដ្ឋាន​អន្ដរជាតិ តាម​ច្រក​កំពង់​ផែន​អន្ដរជាតិ និង​ច្រក​របៀង​ផ្សេងៗ ទៀត​ដោយ​សហការ​ជាមួយ​សមត្ថកិច្ច​តាម​ច្រក​ទាំងអស់ ដោយមាន​ការ​លើក​ទឹកចិត្ត​សមត្ថកិច្ច​ក្នុង​ការ​បង្ក្រាប​ករណី​គ្រឿងញៀន ហើយ​ដកហូត​បាន​ក្នុង​ថ្នាំញៀន១គីឡូ គឺ​ជូន​រង្វាន់​១​ម៉ឺន​ដុល្លារ​ផង​ដែរ។

ថ្លែង​នៅ​ក្នុង​នោះ​ដែរ ​នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល អគ្គនាយក​អន្តោប្រវេសន៍​និង​ជា​ប្រធាន​អនុគ​ណៈ​កម្ម​ការ​ទី​២ បាន​ធ្វើ​ការ​បន្ថែម​នូវ​ខ្លឹមសារ​ផែន​សកម្មភាព និង​ទិសដៅ​អនុវត្ត បង្ការ​ទប់ស្កាត់​ និង ​បង្ក្រាប​គ្រឿងញៀន​ខុសច្បាប់​តាម​ច្រក​នី​មួយៗ​ តាមគោលដៅ​របស់​ខ្លួន​ឈរ​ជើង​។

មាន​ប្រសា​ស​ន៍​នៅ​ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​សកម្មភាព​រយៈពេល​៦​ខែ​ និង ​លើក​ទិស ដៅ​អនុវត្តន៍​កម្មវិធី​កា​ងារ​របស់​អនុគណៈ​កម្ម​ការ បង្ការ​ទប់ស្កាត់​និង​បង្ក្រាប​គ្រឿងញៀន ខុសច្បាប់​តាម​ច្រក​លោក​អង្គ វង្សវឌ្ឍានា រដ្ឋ​មន្ដ្រី​ក្រសួង​យុ​ត្តិ​ធ​ម៌ និង​ជា​ប្រធាន គ​ណៈ​កម្ម​ការ បង្ការ​ទប់ស្កាត់​ និង ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ខុសច្បាប់​តាម​ច្រក​ក៏បានផ្តល់​អនុសាសន៍​មួយ ចំនួន​ថែម​បាន​សង្កត់ធ្ងន់​លើ​ការ​បង្ក្រាប់​គ្រឿងញៀន​នេះ​ត្រូវ​មាន​ការ​សហការ​ពី​ក្រុម​គ្រួសារ ឪពុកម្ដាយ លោកគ្រូ​អ្នកគ្រូ អាជ្ញាធរ​ភូមិ​ឃុំ ស្រុក ខេត្ត ក្រុង សមត្ថកិច្ច និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​លំដាប់​ថ្នាក់ និង​សហការ​ជាមួយ​បរទេស​ផង​ដែរ ទើប​អាច​បង្ការ​និង បង្ក្រាប​គ្រឿងញៀន​បាន ប្រសិនបើ​យើង​ពុំ​មាន​ការ​បង្ក្រាប​ទប់ស្កាត់​ទេ យុវជន យុវតី រួមទាំង​អ្នកបើកបរ កម្មករ សិស្ស និង​ក្មេងៗ សុទ្ធតែ​ប្រើប្រាស់​សារធាតុ​ញៀន ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​និង​ពោរពេញ​ទៅដោយ​គ្រឿងញៀន ដូច្នេះ​ខ្ញុំ​សុំ​ជំរុញ​ផែនការ​ទាំងនេះ​ក្នុងការ​អនុវត្តន៍​ឲ្យ​មាន​ប្រសិទ្ធភាព​៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114