ព័ត៍មានទាន់​ហេតុការណ៏
Search

ពង្រឹង​ចំណងមិត្តភាព​សាមគ្គីភាព​និង កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់​ទ្វេ​ឡើង​រវាង​ខេត្ត​សម្ព័ន្ធ​មេត្រីភាព​ទាំងពីរ

សៀមរាប ៖ នៅ​វេលា​ម៉ោង​១០ និង ៣០​នាទី​នា​ថ្ងៃ​ទី០៦ ខែមីនា ឆ្នាំ​២០១៧ លោក​លី សំរឹទ្ធ អភិបាលរង​នៃ គណៈ​អភិបាលខេត្ត​សៀមរាប​បាន​ជួប​ធ្វើ​កិច្ចពិភាក្សា​សំណេះសំណាល​ជាមួយ​ប្រតិភូ​ខេត្ត​ក្វាង​ស៊ី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដឹកនាំ​ដោយ​លោក CAO KUNHUA​អគ្គនាយក​នៃ​នាយកដ្ឋាន​បច្ចេកទេស និង​វិទ្យាសាស្ត្រ ខេត្ត​ក្វាង​ស៊ី និង សហការី នៅ​សាលប្រជុំ​សាលាខេត្ត​សៀមរាប​ក្នុង​ការ​ជំរុញ​នៃ​កិច្ច​ទំនាក់ទំនង សហប្រតិបត្តិការ​រវាង​ខេត្ត​ទាំងពីរ​ឲ្យ​កាន់​តែមាន​ភាពរឹងមាំ​ទ្វេ​ឡើង។

មានប្រសាសន៍​នោះ​លោក​CAO KUNHUA​ក៏បាន​លើកឡើង​ពី​គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​សិក្សា​នៅ លើ​ទឹកដី​ប្រវត្តិសាស្ត្រ​ខេត្តសៀមរាប ក្នុង​ការ​ជំរុញ​នៃ​កិច្ច​ទំនាក់ទំនង សហប្រតិបត្តិការ​រវាង​ខេត្តសៀមរាប​និង ក្វាង​ស៊ី ដ៏​ដូច​ជាការ​ជំរុញ​ខេត្ត​ក្វាង​ស៊ី ប្រទេស​ចិន មាន​កិច្ច​សហប្រតិបត្តិការ​ល្អ​ នៅ​ក្នុង​តំបន់​អាស៊ាន​ក្នុង វិស័យ បច្ចេកវិទ្យា​សាស្ត្រ។ ក្នុង​ពេល​កន្លងមក​ខេត្តសៀមរាប និង ក្វាង​ស៊ី បានធ្វើ​ការឯកភាព​នឹង​គ្នា​ក្នុង​កិច្ច​សហ ប្រតិបត្តិការ​នឹង​គ្នា ដែល​បាន​ធ្វើ​ឲ្យ​មាន​កិច្ច​ដំណើរការ​រីកចម្រើន​យ៉ាង​ខ្លាំង ​ក្នុង​កិច្ចសហការ​លើ​វិស័យ​បច្ចេកវិទ្យាសាស្ត្រ​នេះ។

លោក​ក៏បាន​គូស​បញ្ជាក់​ថា ​ភាគី​ខេត្ត​ទាំងពីរ​ក៏បាន​កំពុង​អនុវត្ត​លើ​កិច្ច​ទំនាក់ទំនង​សហប្រតិបត្តិការ​ល្អ​នឹង​គ្នា ហើយ​រាល់​គម្រោង​ ដែល​បាន​លើក​ឡើង​ក៏បាន​ធ្វើការ​អភិវឌ្ឍ​នៅ​ខេត្ត​សៀមរាប ដែល​មាន​គម្រោង​គំរូ នៃ​បច្ចេកវិទ្យា​កសិកម្ម កម្ពុជា-ចិន ​ដែល​មាន​ទីតាំង​នៅ​ក្នុង​ឃុំ រុន​តា​ឯក ស្រុក​បន្ទាយស្រី​។ ម្យ៉ាងទៀត​គម្រោង​នេះ ក៏​ត្រូវ​មានការ​ចូលរួម​យ៉ាងសកម្ម​និង គាំទ្រ​របស់​អាជ្ញាធរ​អប្សរា ក៏​ដូច​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​នោះ​ក្នុង​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​គម្រោង​ដែល​កំពុង​អនុវត្ត​ដំណើរការ​បាន​ល្អ​។

លោក​CAO KUNHUA​ ក៏បាន​លើក​ផង​ដែរ​ថា តាមរយៈ​នៃ​ដំណើរ​នៃ​គម្រោង​នេះ​ក៏បាន​ជួយ​ជំរុញ​ក្នុង​ការ​បង្កើន​ចំណូល​របស់​ប្រជាកសិករ​នៅ ក្នុង​តំបន់​នោះ​និង ការ​ជំរុញ​ផលិតកម្ម​កសិកម្ម​នៅក្នុង​តំបន់​នោះ​ផង​ដែរ។ ដោយ​ឈរ​លើ​គម្រោង​នេះ ភាគី​ចិន​និង ធ្វើការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ និង បង្កើន​នូវ​វិស័យ​បច្ចេកវិទ្យា​សាស្ត្រ​ជាមួយ​ខេត្ត​សៀមរាប​ក្នុង​គោល បំណង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​នឹង​គ្នា ទៅលើ​គ្រប់​វិស័យ​បច្ចេកវិទ្យា​សាស្ត្រ​ព្រមទាំង​លើក​នូវ​គម្រោង ជា ច្រើន​ជា​ទិសដៅ​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​ខេត្ត​ទាំងពីរ​ទៀតផង។

ក្នុង​កិច្ច​ស្វាគមន៍​របស់​លោក លី សំរឹទ្ធ​ ក៏បាន​បញ្ជាក់​ថា ដំណើរ​ទស្សនៈ​របស់ គណៈប្រតិភូ​នា​ពេល​នេះ ក្នុង​គោលបំណង​ជំរុញ​លើកកម្ពស់​ក្នុងការ​ពង្រឹង​ចំណងមិត្តភាព​សាមគ្គីភាព​និង កិច្ច​សហប្រតិបត្តិការ​ឲ្យ​កាន់​ទ្វេ​ឡើង​រវាង​ខេត្ត​សម្ព័ន្ធ​មេត្រីភាព​ទាំងពីរ​។ ម្យ៉ាងទៀត​ក៏​ជាការ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​កិច្ចសហប្រតិបត្តិការ​ នឹង​គ្នា​កាន់តែ​ស្អិតល្មួត នៃ​ប្រទេស​ទាំងពីរ​ផង​ដែរ។

លោក​បាន​គូស​បញ្ជាក់​ផង​ដែរ​ថា កម្ពុជា និង ចិន មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា​តាំងពី​យូរលង់​មក​ហើយ ចាប់​តាំង​ពី​សម័យ​អាណាចក្រ​អង្គរ​មក​ម្ល៉េះ ហើយ​ការ​ទំនាក់ទំនង​នេះ​ត្រូវ​បាន​ពង្រីក និង​ពង្រឹង​យ៉ាង​ស្អិតល្មួត ក្រោម​ព្រះរាជ​កិច្ច​ដឹកនាំ​របស់​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោ​ដ្ឋិ។

លោក​ក៏បាន​បន្ត​ទៀត​ថា ដោយ​ឈរ​លើ​មូលដ្ឋាន កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី រវាង​ប្រទេស​ទាំងពីរ ត្រូវ​បាន​ឆ្លុះបញ្ចាំង​ផង​ដែរ តាមរយៈ​ក្នុង ផ្លាស់ប្តូរ​ទស្សនកិច្ច រវាង​ថ្នាក់ដឹកនាំ​ប្រទេស ក៏​ដូច​ការ​ផ្លាស់ប្តូរ​រវាង​ប្រជាជន​និង​ប្រជាជន។ លោក​លី សំរឹទ្ធ​ក៏បាន​លើក​ឡើង​ថា បើ​គ្មាន​ការ​គាំទ្រ​ដោយ​សប្បុរស គ្មាន​លក្ខខណ្ឌ​ពី​ប្រទេស​ចិន​នោះ​ទេ កិច្ច​ដំណើរការ​នៃ កិច្ច​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ច​របស់​កម្ពុជា ក្នុង​រយៈពេល​ពីរ​ទស​វត្សរ៍​ចុងក្រោយ​នេះ ក្រោម​គំនិត​ផ្តួច​ផ្តើម (​ផ្លូវ​មួយ ខ្សែក្រវាត់​មួយ​) ដែល​បាន ផ្តល់ឱកាស​ថ្មី សម្រាប់​ប្រទេស​ទាំងពីរ​បើក​ទំព័រ​ថ្មី នៃ​កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ ឲ្យ​កាន់​តែមាន​ភាព​រឹងមាំ​ថែមទៀត​។

លោក​ក៏បាន​លើក​ផង​ដែរ ​អំពី​ការងារ​គ្រប់គ្រង អភិរក្ស​ប្រាង្គ​ប្រាសាទ​បុរាណ​នោះ ខេត្ត​បាន​ត្រឹមតែ​ធ្វើការ​សម្របសម្រួល​តែ​ចំពោះ​ការងារ​បច្ចេកទេស​នៅ​អាជ្ញាធរ​អប្សរា​ក្នុង​ការ​អភិវឌ្ឍ​និង អភិរក្ស​នៅ​តំបន់​បុរាណវិទ្យា​ទាំងនោះ​។

លោក ក៏បាន​ធ្វើការ​ជម្រាប​ជូន​គណៈប្រតិភូ អំពី​ស្ថានភាព​ភូមិសាស្ត្រ សន្តិសុខ នយោបាយ សេដ្ឋកិច្ច និង ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ខេត្តសៀមរាប ដោយ​ពឹង​ផ្អែក​ទៅលើ សក្តានុពល​នៃ​វិស័យសេដ្ឋកិច្ច កសិកម្ម និង ទេសចរណ៍។ ម្យ៉ាងទៀត​ខេត្ត​បាន​យកចិត្តទុកដាក់​ខ្ពស់ លើ​បញ្ហា​បរិស្ថាន​អនាម័យ និង សន្តិសុខ​ទេសចរណ៍ ហើយ​ចំពោះ​វិស័យ​កសិកម្ម​របស់​ប្រជាកសិករ​នៅ​មាន​កម្រិត សំខាន់​រាល់​កសិផល​កសិកម្ម នៅ​មាន​កង្វះ​ខាង​បច្ចេកទេស​ខ្ចប់​វិច​និង វិស័យ​ទេសចរណ៍​នៅ​មាន​កង្វះខាត​នៅឡើយ លើ​ហេដ្ឋារចនាសម្ព័ន្ធ ដែល​ធ្វើ​ឲ្យ​ខេត្ត ទាមទារ​គ្រប់​អ្នកវិនិយោគទុន​ទាំង​ក្នុង និង ក្រៅ​ប្រទេស ជា​សំខាន់​អ្នកវិនិយោគទុន នៃ​ខេត្ត​ចង សម្ព័ន្ធ​មេត្រីភាព។

លោក​ក៏បាន​លើក​នូវ​សំណូមពរ​មួយ​ចំនួន ចំពោះ​ខេត្ត​សម្ព័ន្ធ​មេត្រី ដែល​កន្លងមក​មានការ​ទំនាក់ទំនង​រីកចម្រើន​នឹង​គ្នា​ព្រមទាំង​មានការ​សង្ឃឹម​ជឿជាក់​ថា ​បច្ចេកវិទ្យា​សាស្ត្រ​កសិកម្ម​នេះ និង​មិន​កិច្ច​សហ ប្រតិបត្តិការ​ល្អ​នឹង​គ្នា នូវ​ជំនាញ​បច្ចេកទេស​ដល់​ប្រជាកសិករ​ខេត្ត​សៀមរាប​៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114