Connect with us

ព័ត៌មានជាតិ

ប្រទះឃើញសត្វក្រៀលពេញវ័យមួយគូរស់នៅក្នុងជម្រកវាលទំនាបនៃតំបន់ទន្លេមេគង្គ

បានផុស

នៅ

សម្បុករបស់សត្វក្រៀលដែលជាសត្វកំពុងរងការគំរាមកំហែងជាសាកលមួយសំបុករួមទាំងសត្វក្រៀលពេញវ័យមួយគូ ត្រូវបានគេប្រទះឃើញរស់នៅក្នុងទីជម្រកវាលទំនាបនៃតំបន់ទន្លេមេគង្គ ក្នុងដែនជម្រកសត្វព្រៃសំបូរ ខេត្តក្រចេះ។ នេះបើតាមការឲ្យដឹងរបស់ក្រសួងបរិស្ថាន កាលពីពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមអ្នកវិទ្យាសាស្ត្ររបស់មន្ទីរបរិស្ថាន ខេត្តក្រចេះនៃក្រសួងបរិស្ថាន និងអង្គការ WWF កម្ពុជាកាលពីថ្ងៃទី២៩ ខែកក្កដា តាមរយ:របាយការរបស់ក្រុមស្រាវជ្រាវបានបញ្ជាក់អំពីវត្តមានរបស់សត្វក្រៀលមួយសម្បុកនេះនៅក្នុងតំបន់នៃដែនជម្រកសត្វព្រៃសំបូរ។ បន្ទាប់ពីទទួលបានព័ត៌មានអំពីវត្តមានសត្វនេះពីប្រជាជនសហគមន៍ហើយ ក្រុមការងារក៏បានចុះពិនិត្យ និងបានកត់ត្រាដល់ទីតាំងក្នុងតំបន់ទីជម្រកនោះ។ សត្វក្រៀល គឺជាសត្វស្លាបមានមាឌធំមួយប្រភេទដែលអាចធ្វើចរាចររយៈចម្ងាយឆ្ងាយ ហើយត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វងាយរងគ្រោះក្នុងបញ្ជីក្រហម IUCN។

លោក អៀម សំអ៊ន់ ប្រធានកម្មវិធីស្រាវជ្រាវសត្វព្រៃរបស់អង្គការ WWF បានបញ្ជាក់ពីសារៈសំខាន់នៃការរកឃើញនេះ ថា ជាកំណត់ត្រាវិទ្យាសាស្ត្រដំបូងបង្អស់នៃសម្បុកសត្វក្រៀលរួមជាមួយនឹងសត្វពេញវ័យបន្តពូជមួយគូនៅក្នុងតំបន់ព្រៃលិចទឹកទន្លេមេគង្គសម្រាប់រយៈពេល២០ឆ្នាំកន្លងមកនេះ។ លោកបានបន្តថា របកគំហើញដ៏អស្ចារ្យនេះពិតជាជំរុញឲ្យមានកិច្ចខិតខំប្រឹងប្រែងអភិរក្សបន្ថែមទៀតការពារក្នុងតំបន់ទីជម្រកពីសំណាក់ដៃគូរដ្ឋាភិបាល សហគមន៍ អង្គការ WWF និងភាគីពាក់ព័ន្ធផ្សេងទៀត។

នៅក្នុងខែកក្កដា ឆ្នាំ២០២៣នេះ ក្រុមអ្នកស្រាវជ្រាវក៏បានកត់ត្រាទុកនូវសត្វក្រៀល ចំនួន ៤ ក្បាលផ្សេងទៀត ដែលកំពុងរស់នៅក្នុងដែនជម្រកសត្វព្រៃស្រែពក ដែលជាតំបន់ការពារធម្មជាតិមួយទៀតស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន និងគាំទ្រដោយអង្គការ WWF ។ របកគំហើញថ្មីនាពេលនេះបាននាំមកនូវក្តីសង្ឃឹមសម្រាប់ការអភិរក្សសត្វស្លាបទាំងក្នុងតំបន់ការពារ និងជម្រកធម្មជាតិផ្សេងទៀតនៅទូទាំងប្រទេសកម្ពុជា។ កាលពីឆ្នាំ២០២១ ប្រទេសកម្ពុជាបានកត់ត្រាចំនួនសត្វក្រៀលសរុបចំនួន ១៥៦ក្បាល ក្នុងក្របខ័ណ្ឌនៃជំរឿនសត្វនេះតាមបណ្តាតំបន់ទីជម្រកសំខាន់ៗនៅទូទាំងប្រទេស។

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន​ បានសហការជាមួយអង្គការជីវិតធម្មជាតិនៅកម្ពុជា (NLC), អង្គការសមាគមនអភិរក្សសត្វព្រៃ (WCS), អង្គការមូលនិធិសត្វក្រៀល (ICF) បានធ្វើជំរឿនសត្វក្រៀលនៅប្រទេសកម្ពុជាឆ្នាំ២០២៣នៅតាមទីតាំងសំខាន់ៗក្នុងប្រទេសកម្ពុជា និងវៀតណាមដូចជាតំបន់ដីសណ្តរទន្លេមេគង្គ​ តំបន់ជំវិញបឹងទន្លេសាប និងតំបន់ព្រៃរបោះខ្ពង់រាបភាគខាងជើងនិងឥសាន្ត។ លទ្ធផលជំរឿនចុងក្រោយនេះកត់ត្រាបានក្រៀលចំនួនខ្ពស់បំផុតក្នុងខែគុម្ភះ គឺ ១៨០ក្បាល តួលេខថ្មីនេះបង្ហាញសញ្ញាវិជ្ជមានបើប្រៀបធៀបទៅនិងលទ្ធផលឆ្នាំ២០២២ដែលរាប់បានតែ១៥៦ក្បាល និងឆ្នាំ២០២១រាប់បានតែ១៦១ក្បាល។​ សត្វក្រៀល២ក្បាលបានកត់ត្រាបានក្នុងប្រទេសវៀតណាមក្នុងកំឡុងពេលជំរឿននេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៦ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៨ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម