ព័ត៍មានទាន់​ហេតុការណ៏
Search

មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​(CIFF)​លើក​ទី​៧​ជ្រើសរើស​Audi​ជា​ដៃគូ​របស់ខ្លួន

ភ្នំពេញ​ ៖​ មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​លើក​ទី​៧ ​បាន​ជ្រើសរើស​Audi​ជា​ដៃគូ​ផ្លូវការ​របស់ខ្លួន​ហើយ ​ចាប់ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០១៧ បុគ្គល​ល្បីៗ​ដែល​ចូលរួម​នៅក្នុង​មហោស្រព​ភាពយន្ត​នេះ​ នឹង​ទទួល​បាន​ផាសុកភាព​និង​ភាព​ប្រណិត​នៃ​រថយន្ត Audi​ផងដែរ​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ​នៅ​ក្នុង​ប្រទេស​កម្ពុជា សូម្បីតែ​នៅមុន​ពិធី​បើក​ក៏ដោយ ក៏ Audi Cambodia បាន​គាំទ្រ​ដល់​ការ​សម្តែង​លើកដំបូង​បង្អស់​ដែរ ដែល​ជា​ការ​ច្របាច់បញ្ចូល​គ្នា​ទាំង​បុរាណ និង​សម័យ​នៅ​ទីសក្ការៈ​អង្គរវត្ត​ក្នុង​ឆ្នាំ​២០១៣​។ Fondamentus© គឺជា​ព្រឹត្តិការណ៍​វប្បធម៌ តន្ត្រី និង​របាំ​ដ៏​សំខាន់​មួយ​ដែល​ប្រារព្ធ​ខួប​លើក​ទី​២០ នៃ​គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ​សម្រាប់​ការ​ការពារ​និង​អភិវឌ្ឍន៍​តំបន់​ប្រវត្តិសាស្ត្រ​អង្គរ ដែល​ត្រូវបាន​ចាត់​ចូល​ជា​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ពិភពលោក និង​ការ​ប្រារព្ធ​ខួប​លើក​ទី​១០ នៃ​ការ​ដាក់បញ្ចូល​របាំ​ព្រះរាជ​ទ្រព្យ​របស់​កម្ពុជា​ជា​បេតិកភណ្ឌ​វប្បធម៌​អរូបី ដោយ​អង្គការ យូណេស្កូ​។ Audi Cambodia ក៏បាន​ឧបត្ថម្ភ​ផង​ដែរ​ដល់​ការ​បោះពុម្ពផ្សាយ​សៀវភៅ​និយាយ​អំពី Henri Mouhot ដែល​បាន​រកឃើញ​ប្រាសាទ​អង្គរ​ក្នុង​ឆ្នាំ​១៨៥៨​។

វប្បធម៌​ជំរុញ​ឲ្យ​មាន​ព្រំដែន​ថ្មីៗ​ដើម្បី​គោរព​ដល់ ជម្នះ និង​កំណត់​ប្រពៃណី​សាជាថ្មី​ឡើងវិញ​។ ដូច​គ្នា​នេះ​ដែរ Audi មាន​លក្ខណៈ​ពិសេស​ត្រង់​ស្មារតី​នៃ​ការជំរុញ​ឲ្យ​មាន និង​ឆន្ទៈ​ក្នុង​ការ​ទទួលយក​ការ​ជម្នះ​បញ្ហា​ប្រឈម ទៅ​ហួស​ពី​ព្រំដែន​កំណត់ និង​បង្កើត​មាគ៌ា​ផ្ទាល់ខ្លួន​ដែលមាន​ភាព​ច្នៃប្រឌិត និង​គោលដៅ​ឆ្ពោះទៅមុខ​! មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​លើក​ទី​៧ នឹង​បង្ហាញ​ភាពយន្ត​ជាច្រើន​ប្រភេទ ជាមួយនឹង​ការ​បញ្ចាំង​ខ្សែភាពយន្ត​ជាង ១០០ រឿង​នៅ​ទីកន្លែង​ផ្សេងៗ​គ្នា​ចំនួន ៩ កន្លែង និង​ព្រឹត្តិការណ៍​បន្ទាប់បន្សំ​នានា​។

លោក​Antoine Jeanson នាយក​ប្រតិបត្តិការ​របស់ Audi Cambodia ពន្យល់​ថា “​យើង​មាន​សោមនស្ស​រីករាយ​ជា​ខ្លាំង​ដែល​បាន​ចូលរួម​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ផ្សងព្រេង​ដែល​កំពុង​បន្ត​នេះ ពោលគឺ មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា និង​ការ​រស់​ឡើងវិញ​នៃ​ឧស្សាហកម្ម​ភាពយន្ត​កម្ពុជា​។ ជាមួយ​នឹង​ការ​គាំទ្រ​របស់ខ្លួន Audi Cambodia ចង់​សម្របសម្រួល​ការអភិវឌ្ឍ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នៃ​និន្នាការ​ថ្មី​នេះ​”​។

​ចាប់​តាំង​ពី​ខ្លួន​បាន​បង្កើត​ឡើង​នៅក្នុង​ឆ្នាំ​២០១៤ មក Audi Cambodia មាន​ភាព​សកម្ម​កាន់តែ​ច្រើន​ឡើង​នៅ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​សិល្បៈ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ នៅ​ភ្នំពេញ ម៉ាក​សញ្ញា​កង​បួន​បានដាក់​បញ្ចាំង​ភាពយន្ត​ល្បីៗ ដូចជា The Avengers, Ironman, Captain America​។ ដូច​គ្នា​នេះដែរ ចាប់​តាំងពី​ឆ្នាំ​២០១៥ មក Audi Cambodia កំពុងតែ​គាំទ្រ​យ៉ាងសកម្ម​ដល់​មហោស្រព​ត​ន្ត្រី​ហ្សា​ស់​អន្តរជាតិ​ភ្នំពេញ​។ ក្នុង​ឆ្នាំ​២០១៦ Phnom Penh Designer Week បានជ្រើសរើស Audi Phnom Penh ដើម្បី​បង្ហាញ​ការ​បង្កើត​ថ្មី​ទាំងអស់​របស់ខ្លួន។

បច្ចុប្បន្ន Audi Cambodia កំពុងតែ​ឧបត្ថម្ភ​ដល់​រាជធានី​ភ្នំពេញ ជា​សៀវភៅ​វឌ្ឍនភាព​លើកដំបូង​ដែល​គូសបញ្ជាក់​អំពី​ការអភិវឌ្ឍ​ក្រុងភ្នំពេញ ដែល​នឹង​ចាប់ផ្តើម​ចេញផ្សាយ​នៅ​សប្តាហ៍​បន្ទាប់​។

លោក​Laurent Genet ប្រធាន Audi Cambodia សន្និដ្ឋានថា “​ដោយ​រួមគ្នា​ជាមួយនឹង Angelina Jolie ដែលជា​អ្នក​ឧបត្ថម្ភ​ជ្រោមជ្រែង​ដល់​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា Audi Cambodia មាន​សេចក្តី​រីករាយ​ក្នុង​ការ​គាំទ្រ​ដល់​ការសម្តែង​សមត្ថភាព​របស់​អ្នកមាន​ទេពកោសល្យ និង​គំនិត​ច្នៃប្រឌិត​នៅក្នុង​ការផលិត​ភាពយ​ន្ត​កម្ពុជា ផ្សារភ្ជាប់​ជាមួយនឹង​សិល្បករ​ផ្សេងទៀត​នៅ​ជុំវិញ​ពិភពលោក និង​ជាពិសេស​នៅ​អាស៊ាន​”។

CFAO Group ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង បាន​នាំ Audi មកកាន់​ប្រទេស​កម្ពុជា និង​បាន​បើក​មជ្ឈមណ្ឌល Audi Phnom Penh ដែល​មាន​ទីតាំង​ងាយស្រួល​រក​នៅលើ​មហាវិថី​មុនី​វង្ស និង​ផ្លូវ​លេខ ៤២២​។ Audi Cambodia បាន​ព្យាយាម​នាំមក​ជូន​អតិថិជន​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នូវ Audi ដែល​ល្អ​បំផុត​ពី​បរទេស រួម​ទាំង​បច្ចេកវិទ្យា​យ៉ាង​ទំនើប​ផងដែរ ដូចជា ប្រើ​កម្លាំង​ទាញ​ដោយ​កង់​ទាំង​បួន​ជានិច្ច មាន​ម៉ាស៊ីន TFSI ដែល​មាន​កម្លាំង​ខ្លាំង និង ប្រសិទ្ធភាព​ខ្ពស់ មាន​បរិក្ខារ និង​ការ​រចនា​តាម​ស្តង់ដារ​ខ្ពស់បំផុត​នៃ​ប្រណិត​ភាព ដើម្បី​ទទួល​ភាព​រីករាយ​ក្នុងការ​បើកបរ​។ ប្រភេទ​នៃ​ម៉ូ​ដែល Audi នៅក្នុង​ប្រទេស​កម្ពុជា រួមមាន Audi Q5, Q7 និង A8L​។ ដើម្បី​ស្ងប់​ក្នុង​ចិត្ត​ទាំងស្រុង​ទៀត​នោះ រថយន្ត Audi ទាំងអស់​ដែល​នាំ​ចូលមក ជា​ផ្លូវការ​ក្នុងប្រទេស​កម្ពុជា នឹងមាន​អត្ថប្រយោជន៍​ទទួល​ការធានា​រយៈពេល​ពីរ​ឆ្នាំ​ដោយ​គ្មាន​កំណត់​លើ​ចម្ងាយ​ផ្លូវ​បើកបរ​ឡើយ៕