ព័ត៍មានទាន់​ហេតុការណ៏
Search

គណៈ​ពង្រឹង​ស្រុក​លើកដែក​ ដឹកនាំ​ក្រុម​គ្រូពេទ្យ​ចិត្តសប្បុរស ប៉ាយ សួយ​ឡាវ​យិន​(​តៃវ៉ាន់​)​មក​ពិនិត្យ ព្យាបាល​ជំងឺ​ទូទៅ ដោយ​ឥត​គិត​ប្រាក់​ និង​ចែក​អង្ក​ជូន​ប្រជាជន

​កណ្តាល ៖ គណៈ​ពង្រឹង​ស្រុក​លើកដែក​ ដឹកនាំ​ដោយ លោកហាក់ ប៊ុនធឿន អនុប្រធាន​គណៈ​ពង្រឹង​ស្រុក​លើកដែក និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់លោក​ជំទាវ ឃួន​ សុ​ដា​រី រួម​នឹង​ជំទាវ​ឧកញ៉ា លឹម ឈី​វ​ហួរ អគ្គនាយក​ក្រុមហ៊ុន​អែ​ត​វូត បាន​នាំក្រុម​ពេទ្យ​ចិត្តសប្បុរស ប៉ាយ សួយ​ឡាវ​យិន (តៃវ៉ាន់) ចុះមក​ពិនិត្យព្យាបាល​ជំងឺ​ទូរ​ទៅ ជូន​ប្រជាជន​នៅ​ស្រុក​លើកដែក​ ដោយ​ឥត​គិត​ប្រាក់ ​និង​ចែក​អង្ក ១០kg​ ជូន​ដល់​អ្នកជំងឺ​ម្នាក់ៗ​ទៀតផង​។​

ពិធីនេះ ធ្វើឡើងកាលពី​ថ្ងៃទី​០៦ ខែ​មិនា​ ឆ្នាំ២០១៧ នៅ​ទីធ្លា​សាលាបឋមសិក្សា ព្រែក​ទន្លាប់ ដែល​ស្ថិត​ក្នុងភូមិ​ស្ពានដែក ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើកដែក ខេត្តកណ្តាល​ ដោយមាន​អ្នកជំងឺ​ទាំងចាស់​ និង​ក្មេង​ប្រមាណ​១៥០០​នាក់ ​បាន​ចូលមក​ពិនិត្យ​ ដែល​ភាគច្រើន​មកពី​ ៣ឃុំ​នៃ​ស្រុក​លើកដែក ​គឺ​ឃុំ​(​កំពង់​ភ្នំ ព្រែក​ទន្លាប់ និង ព្រែក​ដាច់​)​។

ក្រុម​ពេទ្យ​ចិត្តសប្បុរស តៃវ៉ាន់​មាន​គ្នាចំនួន​ ៣០០​នាក់​ បានមក​រៀបចំ​ក​ន្លែ​ង​នៅក្នុង​សាលា​ចំនួន​ ៧-៨​បន្ទប់ ​ធ្វើជា​កន្លែង​ពិនិត្យ​ព្យាបាល​ និង​ចែក​ថ្នាំ​ អង្ក​ ជូន​ប្រជាជន ដោយ​ឥតគិតថ្លៃ ហើយការពិនិត្យ​ព្យាបាល​នេះ​ប្រព្រឹត្តទៅ​ពេញ​មួយថ្ងៃ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114