ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ប្រារព្ធ​ពិធី​នារី​អន្តរជាតិ ៨ មីនា ខួប​លើក​ទី​១០៦ ​

ភ្នំពេញ​ ៖ លោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​រសៀល​ថ្ងៃទី​០៦ ខែ​មីនា ឆ្នាំ​២០១៧ ​បាន​ប្រារព្ធ​ពិធី​នារី​អន្តរជាតិ ៨ មីនា​ នៅ​ទី​ស្តី​ការ​ក្រសួង ដោយមាន​ការ​ចូលរួម​ពី តំណាង​ក្រសួង​កិច្ចការនារី ថ្នាក់ដឹកនាំ មន្ត្រី​នារី​ជា​ថ្នាក់​ដឹកនាំ​ក្នុង​អគ្គលេខាធិការដ្ឋាន​ក្រសួង អង្គភាព​ជំនាញ​ក្រសួង មន្ត្រីរាជការ​នារី និង ថ្នាក់ដឹកនាំ​អង្គភាព​ជំនាញ​ក្រសួង យ៉ាងច្រើន​កុះករ​។​



ក្រោយពី​តំណាង​នារី​ ក្រសួង​ឡើង​អាន​ប្រវត្តិ​ទិវា​អន្តរជាតិ​នារី ០៨​មីនា ធ្វើការ​ប្ដេជ្ញាចិត្ត និង​រាយការណ៍​ពី​លទ្ធផល​ការងារ​យេន​ឌ័​រ និង​កុមារ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និង​ នេសាទ ហើយ​និង​ចំណាប់អារម្មណ៍​របស់លោក​ស្រី នាង ឆា​យ៉ាណា អនុរដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី រួចមក លោក រដ្ឋមន្ត្រី​បានធ្វើការ​សំណេះសំ​ណា​ល​ក្នុង​អង្គពិធី ដែលមាន​ខ្លឹមសារ​សំខាន់ៗ​ជាអាទិ៍​ ៖ អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ ដែល​ឆ្លុះបញ្ចាំង​អំពី​សង្គម​មាតា​ធិបតេយ្យ ដែលមាន​ស្ត្រី​ជា​មេ ជា​អ្នកដឹកនាំ អំពី​វីរភាព​របស់​ស្ត្រី​កម្ពុជា ​ក្នុងការ​ទ្រទ្រង់​គ្រួសារ រែកពន្ធបន្ទុកគ្រួសារ​គ្រប់សព្វ​សារពើ ហើយ​ដែល​បច្ចុប្បន្ន រាជរដ្ឋាភិបាល​បានចាត់ទុក​ស្ត្រី​ជា​ឆ្អឹងខ្នង​សេដ្ឋកិច្ច ការលើកស្ទួយ​សមត្ថភាព ​និង​ឋានៈ តួនាទី​របស់​ស្ត្រី ការចូលរួម​របស់​ស្ត្រី​ក្នុង​ការធ្វើ​សេចក្ដីសម្រេចចិត្ត ការលើក កម្ពស់​ស្ត្រី​ក្នុង​តុល្យភាព សមភាព​យ័ន​ឌ័​រ​ ក្នុង​សកម្មភាព​ការងារ​របស់​ក្រសួង ស្ថាប័ន លើ​គ្រប់​វិស័យ ជារួម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គម ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ និង​អភិវឌ្ឍន៍​ប្រទេសជាតិ ។​



ក្នុង​ពិធី​នេះ លោក​រដ្ឋមន្ត្រី និង​លោកជំទាវ ​បាន​ផ្តល់ជូន​ថវិកា​ដល់​មន្ត្រីរាជការ​នារី ២០០ ០០០​រៀល និង​វត្ថុ​អនុស្សាវរីយ៍​មួ​យក​ព្ចា​ប់​ក្នុង​ម្នាក់ៗ​ផងដែរ​៕​