ព័ត៍មានទាន់​ហេតុការណ៏
Search

កិច្ចប្រជុំ​សំណេះសំណាល​ និង​បូកសរុប​លទ្ធផល​ការងារ​រួម ​ដែល​សម្រេចបាន​សម្រាប់​ឆ្នាំ​២០១៦​ និង​លើក​ទិសដៅ​បន្ត​សម្រាប់​ឆ្នាំ​២០១៧ ​នៅ​អធិការដ្ឋាននគរបាល​ក្រុង​សៀមរាប​

​សៀមរាប​៖​ នា​ព្រឹក​ថ្ងៃទី​០៦ ​ខែ​មិនា​ ឆ្នាំ​២០១៧ ​វេលា​ម៉ោង​ ៩​ព្រឹក ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​ មាន​បើក​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៦​ ដើមឆ្នាំ​២០១៧ ​និង​លើក​ទិសដៅ​បន្ត​ ក្រោម​អធិបតីភាព​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឡា​ច សា​វិ​ន ស្នងការរង​ទទួល​ផែន​ធនធានមនុស្ស​ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដោយមាន​លោកនាយ​រងការិយាល័យបុគ្គលិក​លោក​អធិការ​,​អធិការ​ង​លោកនាយ​,​នាយរង​ផ្នែក​លោកនាយ​,​នាយរង​ប៉ុស្តិ៍​ទាំង​ ១២​សង្កាត់​ ចូលរួម​ចំនួន ​៤៨​នាក់​ផងដែរ​។​ 

​ជា​កិច្ច​ស្វាគមន៍​អង្គប្រជុំ លោក​វរៈសេនី​យ៍​ឯក ទិ​ត្យ ណា​រ៉ុង អធិការនគរបាល​ក្រុង​សៀមរាប ​បាន​រាយការណ៍​អំពីរ​ចនាស​ម្ព័​ន្ទ និង អាន​របាយការណ៍លទ្ធផល​ការងារ ​ដែល​សម្រេចបាន​ក្នុង​ឆ្នាំ​២០១៦​ និង​ដើមឆ្នាំ​២០១៧​ ជូន​គណអធិបតី ។

​លោក​វរសេនីយ៍ឯក ទិ​ត្យ ណា​រ៉ុង បន្តថា ​ទី​១.​លទ្ធផល​ការងារ​ផ្សព្វផ្សាយ​ភូមិ​ឃុំ​សុ​វត្តិភាព​ឆ្នាំ​២០១៦ ​ធ្វើការ​ផ្ស​ព​ផ្សាយបាន​ចំនួន​ ៦១២​លើក​ និង​នៅតាម​បណ្តារ​ភូមិ​ទាំង​៩៩​ ក្នុង​ក្រុង​សៀមរាប​ មាន​បងប្អូន​ប្រជាពលរដ្ឋ​ និង​សិស្សានុសិស្ស​ចូលរួម​ចំនួន​ ២៣៤៣៣​នាក់​ ស្រី​ ១២១៤៣​នាក់​(​បូក​យោង​២៣៦២៤៩​នាក់​)​ ដើមឆ្នាំ​២០១៧​ ធ្វើការ​ផ្ស​ព​ផ្សាយបាន​ចំនួន​ ៨៦​លើក​ នៅតាម​បណ្តារ​ភូមិ​ទាំង​៩៩​ ក្នុង​ក្រុង​សៀមរាប​ មាន​បងប្អូន​ប្រជាពលរដ្ឋ ​និង​សិស្សានុ​សិស្ស​ចូលរួម​ចំនួន​ ៥០៨៥​នាក់ ​ស្រី​ ២៥៦០​នាក់​(​បូក​យោង​២៣៦២៤៤​នាក់​)​។​

២​-ការងារ​អនុវត្ត​ដីការ​ (​ឆ្នាំ​២០១៦+​ដើមឆ្នាំ​២០១៧)​អនុវត្ត​ដី​ការ​បាន​ចំនួន​ ១២​លើក​ ​ឃាត់​ជនល្មើស​បាន​ចំនួន​ ១២​នាក់​ ក្នុងនោះ​ប​ទម​ជ្ឈឹ​ម​មាន​ចំនួន ​០៩​នាក់​ បទឧក្រិដ្ឋ​មាន​ចំនួន ​០៣​នាក់។

៣-​ករណី​ឃាតកម្ម​ (​ឆ្នាំ​២០១៦+​ដើមឆ្នាំ​២០១៧) ​មាន​ចំនួន​ ៤​លើក​ បង្ក្រាបបាន​ចំនួន ​០៣​លើក ​រួមមាន​៖​ករណី​ទី​១/​ករណី​ឃាតកម្ម​កាត់​ក្បាល​ កាលពី​ថ្ងៃទី​១៣​ ខែ​០២ ​ឆ្នាំ​២០១៦ (​បណ្តាលអោយ​ស្លាប់​មនុស្ស​ចំនួន​ ០១​នាក់​)​ នៅ​ចំណុច​ផ្ទះសំណាក់​ប្រាសាទកែវ​ ក្នុងភូមិ​តាភុល ​សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ​ ចាន់ ឆៃ​យ៉ា ភេទ​ប្រុស អាយុ​ ៤០​ឆ្នាំ​ រស់នៅ​ភូមិ​គោក​ដូង​ សង្កាត់​ទឹក​វិល កសាង​សំណុំរឿង និង​វត្ថុតាង បញ្ជូនទៅ​តុលាការ ។​ករណី​ទី​២/​ អំពើ​ឃាតកម្ម​ កាលពី​ថ្ងៃទី​១១ ​ខែ​៨​ ឆ្នាំ​២០១៦ ​នៅ​ចំណុច​អាង​ក្រពើ​ ភូមិ​វត្ត​ដំណាក់​ សង្កាត់​សាលា​កំរើក ​(​បណ្តាលអោយ​ស្លាប់​មនុស្ស​ចំនួន​០១​នាក់​) ​ធ្វើការ​ស្រាវជ្រាវ ​និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ​៨​នាក់​ ស្រី​ម្នាក់ និង​ ដកហូត​វត្ថុតាង​បាន​មួយចំនួន​។​ជនសង្ស័យ​ និង​វត្ថុតាង​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់​។​ករណី​ទី​៣​/អំពើ​ឃាតកម្ម​គ្រោងទុកជាមុន ​កាលពី​ថ្ងៃទី​០១ ​ខែមករា​ ឆ្នាំ​២០១៧ (​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន​០២​នាក់ រងរបួស​ធ្ងន់​ចំនួន​០១​នាក់​/​ស្រី )​ នៅ​ចំណុច ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ។​ឃាត់​បាន​ជនដៃដល់​បាន​ម្នាក់ឈ្មោះ ជា សុ​ជៀន ភេទ​ប្រុស អាយុ​ ២២​ឆ្នាំ រស់នៅ​ភូមិស្វាយ​ធំ ស្រុក​លលា​ប្អៀ​ង ខេត្ត​កំពង់ឆ្នាំង កសាង​សំណុំរឿងបញ្ជូនទៅ​តុលាការ ចាត់ការ​តាម​នីតិ​វិធី​ច្បាប់​។

៣.​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ដើមឆ្នាំ​២០១៧ ​ធ្វើការ​បង្ក្រាប​ការជួញដូរ​ និង​ចាត់ចែង​ប្រើប្រាស់​គ្រឿងញៀន ​ដោយ​ខុសច្បាប់​បាន​ចំនួន ​៣៩​លើក​ ឃាត់ខ្លួន​មុខសញ្ញា​ជនសង្ស័យ​ជួញដូរ​ និង​ចាត់ចែង​ប្រើប្រាស់​គ្រឿងញៀន​ ដោយ​ខុសច្បាប់​បាន​ចំនួន​ ១៦៧​នាក់​ ស្រី​ចំនួន​ ៥៦​នាក់​ កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ចំនួន ​២៥​នាក់​ ស្រី​ចំនួន​ ០៣​នាក់​ និងបញ្ជូនទៅ​មណ្ឌល​កែប្រែ ​និង​បន្សាប​សារធាតុ​ញៀន​បាន​ចំនួន​ ១៤២​នាក់ ​ស្រី​ចំនួន​ ៥៣​នាក់​។

​៤.​បង្ក្រាប​ការ​ភ្នាល់​ល្បែង​ស៊ី​សង​ខុសច្បាប់​ (​ឆ្នាំ​២០១៦+​ដើមឆ្នាំ​២០១៧)​ធ្វើការ​បង្ក្រាបបាន​ចំនួន ​០៧​លើក ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​ ៤១​នាក់ ​ស្រី​ ១៨​នាក់​ ជនសង្ស័យ​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ចាត់ការ​តាម​នីតិ​វិធី​ច្បាប់​។​

​ជា​កិច្ចបញ្ចប់​លោកស្នងការ​រង ​បានធ្វើការ​កោតសរសើរ​ដល់​កងកម្លាំង​នគរបាល​ក្រុង​សៀមរាប​ទាំងអស់ ​ដែល​បាន​ប្រឹងប្រែង​បំពេញការងារ​បម្រើជាតិ​មាតុភូមិ បម្រើបងប្អូន​ប្រជាពលរដ្ឋ រក្សា​​ការពារសន្តិសុខ​ សណ្តាប់ធ្នាប់​បានល្អគួរ​ឲ្យ​កត់សម្គាល់​។​លោក​ស្នងការរង​ក៏បាន​ដាស់តឿន​ទាំងអស់​ ត្រូវ​ត្រៀមខ្លួន​ជានិច្ច​បម្រើប្រជាពលរដ្ឋ​ក្នុង​អ​កប្ប​កិរិយា​សមរម្យ​ប្រាស្រ័យ​ទាក់ទង​ល្អ ជា​ពិសេស​នាពេលខាងមុខ​នេះ ​ខេត្តសៀមរាប​នឹង​មាន​ប្រារព្ធ​ពិធីបុណ្យ​អង្គរ​សង្ក្រាន្ត ដូច្នេះ​កម្លាំង​ទាំងអស់​ ត្រូវតែចូលរួម​សហការ​ណ៍ រក្សា​ការពារសន្តិសុខ សណ្តាប់ធ្នាប់ ធ្វើយ៉ាងណាអោយបាន​លទ្ធផល​ល្អ​ដូច​បណ្តារ​ឆ្នាំមុនៗ​កន្លងមក​ ព្រោះ​ខេត្តសៀមរាប​ជា​តំបន់​ប៉ូល​ទេសចរណ៍​ដ៏​មាន​សា​រៈ​សំខាន់​ផងដែរ​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114