ព័ត៍មានទាន់​ហេតុការណ៏
Search

គណបក្ស​ប្រជាជន​កម្ពុជា​ ព្រមាន​ប្ដឹង​ទៅ​តុលាការ​ បើ​បក្ស​ប្រឆាំង​នៅតែ​ប្រើ​ពាក្យ “​ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ”

ភ្នំពេញ ៖ គណបក្ស​ប្រជាជន​កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍​ប្រតិកម្ម​ទៅ​ នឹង ​គណបក្ស​សង្គ្រោះ​ជាតិ ​ដាក់ចេញ​គោលនយោបាយ​ អាទិភាព​ ៥​ចំណុច​ និង​​​រំលេច​នៅ​ខ្លឹមសារ​ចម្បង​ថា​” ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ​ ” ដែល​នៅក្នុង​សេចក្តីថ្លែងការណ៍​ចុះ​ថ្ងៃទី​៦​ ខែមីនា​ បាន​អះអាងថា ខ្លឹមសារ​ខាងលើនេះ​មាន​ច​រិ​ត​ញុះញង់ បង្កហេតុ និង​ប្រមាថមើលងាយ​យ៉ាង​ធ្ងន់​ដល់​មន្ត្រី​ ឃុំ សង្កាត់ ទូទាំងប្រទេស និង​ទាមទារ​ ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ កែតម្រូវ​ជាបន្ទាន់​ចំពោះ​ខ្លឹមសារ​ខាងលើ ក្នុងករណី​មិន​កែតម្រូវ នឹង​ប្តឹងទៅ​តុលាការ​៕