ព័ត៍មានទាន់​ហេតុការណ៏
Search

ថៅ​កែចិញ្ចឹម​ក្រពើ​នៅស្រុក​ស្ទឹងហាវ ​រំលោភយក​ដី​សាធារណៈ​ បង្កប​ញ្ហា​ដល់​ការសាងសង់​ផ្លូវ

ព្រះសីហនុ​ ៖ លោក ហុង ហាវ ដែល​គេ​ស្គាល់​ច្បាស់​ថា ជា​ថៅកែ​ចិញ្ចឹមសត្វ​ក្រពើ​ដ៏​ធំ​ នៅក្នុង​ស្រុក ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​នោះ កំពង់​រង​នៅ​ការរិះគន់​យ៉ាង​ពេញទំហឹង ពី​សំណាក់​ប្រជាពលរដ្ឋ ក្នុង ស្រុក​ស្ទឹងហាវ ក្នុងខណៈ​ពេលដែលរូបគាត់ បាន​ព្យាយាម​យក​បង្គោល​ថ្ម​ជាច្រើន​ដើម បោះរំលោភ​លើដី​ផ្លូវសាធារណៈ បង្កឲ្យ​មានប​ញ្ហាស្មុកស្មាញ រាំ​ងស្ទះ​ដល់​ដំណើរការ​សាងសង់​ផ្លូវ។

​ពាក់​ព​ន្ធ័​ការបោះបង្គោល​លើដី​ផ្លូវ​ខាងលើនេះ លោក ប៊ួ វាសនា មន្ត្រី​ជំនាញ​ផ្នែក​សិក្សា​គំរោង សាងសង់ផ្លូវ និង​រៀបចំ​ផ្លូវ​របស់​ក្រសួងសាធារណៈការ​ ​និង​ដឹកជញ្ជូន បានធ្វើការ​បញ្ជាក់ថា ផ្លូវ ចំនួន ២​ខ្សែរ​នៅក្នុង​ស្រុក​ស្ទឹងហាវ​នេះ មុននឹង​ក្រសួងប្រគល់​សិទ្ធិទៅ​ឲ្យ​ក្រុមហ៊ុន​ម៉ៅការ ធ្វើ​សកម្ម ភាព​សាងសង់ គឺ​បាន​សិក្សា​រូ​ច​ហើយ មិនមាន​ការប៉ះពាល់​លើដី​កម្មសិទ្ធិឯកជន​របស់​បងប្អូនប្រជា ពលរដ្ឋ ដែល​រស់នៅ​សង​ខាង​ផ្លូវ​នោះទេ គឺ ធ្វើការ​សាងសង់​តាមតែ​រំ​នាំ​ផ្លូវ​ចាស់​ ដែលមានស្រាប់តែ ប៉ុណ្ណោះ ហើយ​ចំណែកឯ​ប្រឡាយ​សំរាប់​ទឹក​ហូរ​នៅ​សង​ខាង​ផ្លូវក៏​ដូចគ្នា​ គឺ​សុទ្ធសឹង​ធ្វើ​លើ​ចំណុច ទឹកហូរចាស់ទាំងអស់​។​

ប៉ុន្តែរ​គួរ​ឲ្យ​សោកស្តាយ នៅពេលខាង​ជំនាញ​សាងសង់​ផ្លូវ ធ្វើការ​សាងសង់ដល់ចំណុច​នេះ ក៏​ស្រាប់តែ​មានការ​ហាមឃាត់ពីរ​ម្ចាស់​ដី​ ដែល​នៅជាប់​នឹង​ផ្លូវ មិន​ឲ្យ​ក្រុមការងារ​ផ្លូវឆ្លងកាត់ ព្រមទាំង នាំយក​បង្គោល​ថ្ម​ជាច្រើន​ដើម មក​បោះ​រំលោភ​លើដី​ថ្លូ​វ​តែម្តង ជាហេតុ​ធ្វើ​ឲ្យមានការលំបាក់​គ្រប់ បែបយ៉ាង​ រាំ​ងស្ទះ​ដល់​ការសាងសង់​ផ្លូវ ។

​​លោក ឈន់ ថែ​ស្រេង តំណាង​ក្រុមហ៊ុន (​ខេ​ប៊ី​អេ​ច ខន​ស្ត្រា​ក់សិន​)​ ដែល​ទ​ទូល​បាន​សិទ្ធិ​ធ្វើ ការសាងសង់​ផ្លូវ​ចំនួន​ ២​ខ្សែរ​ក្នុងស្រុក​ស្ទឹងហាវ​ខាងលើនេះ បានធ្វើការ​បញ្ជាក់ប្រាប់​ឲ្យ​ដឹងផង​ដែរ​ថា បញ្ហារ​នេះ​វា​មិនគួរ​កើតមាន​នោះទេ ពីរ​ព្រោះ​ក្រុមការងារ​សាងសង់​ផ្លូវរបស់​ក្រុមហ៊ុន គឺ​អនុវត្ត​ន៏ ទៅ​តាមតែ​អ្វីដែល​មន្ត្រី​ជំនាញ​របស់​ក្រសួង ធ្វើការ​សិក្សា​រូ​ច​ប្រគល់​ឲ្យ ហើយ​គ្មាន​ចំណុច​ណា​កែប្រែ ឬ​ពង្រីក​បន្ថែម​នោះទេ គឺ​ធ្វើការ​សាងសង់​លើ​តែ​ផ្លូវ​ចាស់តែប៉ុណ្ណោះ។​

ចំពោះ​ការ​បង្គោល​វាតទី​លើដី​ផ្លូវចំណុច​ខាងលើនេះ គឺជា​ការ​រាំ​ស្ទះដ៏​ធំ​មួយដល់​ដំណើរការសាងសង់​ផ្លូវ។ លោក ឈន់ ថែ​ស្រេង ក៏បាន​បញ្ជាក់ថា ជុំវិញ​ប​ញ្ហាខាងលើនេះ លោក បានធ្វើ​ការស្នើរ​ទៅ​អាជ្ញាធរ​ស្រុក​ស្ទឹងហាវ ដើម្បីឲ្យ​ជួយ​ធ្វើការដោះស្រាយ​ដែរ ប៉ុន្តែ​រហាក់​គ្មាន​លទ្ធផល​ទាល់តែ​សោះ គឺ​ដ៏​ដែលជា​ដ៏​ដែល។

​លោក ឆាយ សុ​គុន្ធដា អភិបាល​នៃ​គណៈ​អភិបាលស្រុក ស្ទឹងហាវ ក៏​ធ្លាប់ធ្វើ​ការបញ្ជាក់កាលពីរស​ប្តា​ហ៏​កន្លងទៅ​យ៉ាង​ប្រាកដប្រជាថា​ ចំពោះកិច្ចការ​ខាងលើនេះ លោក​នឹងធ្វើ​ការដោះស្រាយ មិន​ឲ្យ មានប​ញ្ហ​រដល់ដំណើរការ​សាងសង់​ផ្លូវ​នោះទេ ប៉ុន្តែរ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ រហូតមកដល់ ពេលនេះ​ ជាលទ្ធផល​ការបោះបង្គោល​លើដី​ផ្លូវសាធារណៈ​នៅតែមានដ៏​ដែលជា​ដ៍ដែល​ មិនមានអ្វី​ប្រែប្រូ​ល​នោះទេ ទង្វើ​បែបនេះ​ គឺជា​ការមិន​ទ​ទូល​ខុសត្រូវ​អ្វី​បន្តិច​សោះ ​ក្នុងឋានៈជា​ថ្នាក់ដឹកនាំ​ប្រជា​ពលរដ្ឋ​ក្នុងស្រុក​ស្ទឹងហាវ​ទាំង​មួល​។

​ដោយឡែក​ សំរាប់លោក ហុង ហាវ បាន​និយាយ​ប្រាប់ថា បង្គោល​ដែល​លោកបោះ​នោះ​ មិនមែន​លើដី​ផ្លូវនោះទេ គឺ​បោះ​លើដី​កម្មសិទ្ធិ​របស់គាត់។​ជាមួយ​ប​ញ្ហា​ខាងលើនេះ​ ប្រជាពលរដ្ឋរស់នៅ​ក្នុងស្រុក​ស្ទឹងហាវ​ទាំង​មួល​ បានធ្វើកា​រិះគន់​ត្រង់ៗថា លោក ហុង​ហាវ មិនគួរ​ធ្វើ​របៀបនេះ​នោះទេ ពីព្រោះ​ចំណុច​ដែល​កំពុងធ្វើការ​សាងសង់​ផ្លូវ​នេះ គឺ​ផ្លូវចាស់​ដែលមាន​ស្រាប់ ​តាំងពីរ​យូ​យា​ណាស់​មកហើយ គ្មាន​ហេតុផល​ឯណាដែល​លោក ហុង ហាវ មានដី​ជា​កម្មសិទ្ធិ​ដល់​លើផ្លូវ​បែបនេះ​ទេ ពីព្រោះ​សូម្បីតែ​បង្គោល​ភ្លើង ដែលមាន​ស្រាប់​ក៏មាន​គ​ន្លាត​ពីផ្លូវ ប្រមាណ​ជិត​ ១០​ម៉ែត្រ​ឯ​ណ្ណោះ​។​សរុបសេចក្តី​មក បង្គោល​ថ្ម​ដែលលោក ហុង ហាវ បាន​បោះនោះ គឺជា​ការរំលោភបំពាន​ទាំងស្រុង​លើដី​ផ្លូវ​សាធារណៈ។

​គួរបញ្ជាក់​ផងដែរ​ថា ផ្លូវ​ចំនួន​ ២​ខ្សែរ​ដែល​កំពុងធ្វើការ​សាងសង់​ ចាក់​អ៊ុត​កៅ​ស៊ួ​​ខាងលើនេះ មាន​ប្រវែងជាង​ ៤០០០​ម៉ែត្រ គឺជា​ផ្លូវ​រង​ការខូចខាត​ជាច្រើន​ឆ្នាំ​មកហើយ មិនដែល​មានការ​ជុល​ជល់ នោះទេ ហើយ​ជុំវិញ​ប​ញ្ហា​ផ្លូវ​នេះ ប្រជាពលរដ្ឋបានធ្វើការ​ស្មើសុំទៅ​រាជរដ្ឋាភិបាលជាច្រើនអាណត្តិ មកហើយ ប៉ុន្តែរ​មិនដែល​ទ​ទូល​បាន​លទ្ធ​ផលអ្វី​សោះ ទើបតែ​ពេលនេះ ទើប​រាជរដ្ឋាភិបាល​ស​ម្រេច សាងសង់ឲ្យ តែបែ​ជាមានការ​បង្ករាំ​ងស្ទះ​ដោយ​បុគ្គល់​ទៅវិញ។​

ជា​ចុងក្រោយ ប្រជាពលរដ្ឋ​បានធ្វើ​សុំ​ណូ​ម​ពរទៅ​ថ្នាក់ដឹកនាំ ស្រុក ខេត្ត មេត្តា​ពិនិត្យ​ប​ញ្ហា​នេះ និងមាន​វិធានការ​តាមផ្លូវ​ច្បាប់​ផង មិនត្រូវ​ឲ្យ​បុគ្គល់ម្នាក់រំលោភបំពានច្បាប់វាតទី​យក​ដី​ផ្លូវ​សាធារណៈ ​ បង្ក​ភាព​រាំង​ស្ទះ​ដល់​ដំណើរការ​សាងសង់​ដូចនេះទេវា​អាក្រក់​មើល​ណាស់ ៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114