ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តតាកែវ ​ត្រូវបាន​ផ្លាស់ប្តូ

​តាកែវ ៖ នៅ​រសៀល​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០១៧ នៅ​សាលប្រជុំ​ទីចាត់ការ​ផែនការ ​និង​វិនិយោគ​ខេត្តតាកែវ លោកកើត រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌, លោក ឡាយ វណ្ណៈ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ បាន​អញ្ជើញ​ជា​អធិបតី​ក្នុងពិធី​ប្រកាស​ចូលកាន់​តំណែង​ព្រះរាជអាជ្ញា ​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តតាកែវ ដោយ​ប្រកា​សលោក ជីវ ចាន់​តារា ជា​ព្រះរាជអាជ្ញា​នៃ​អយ្យ ការ​អម​សាលាដំបូង​ខេត្ត ​ជំនួស​លោក ច្រឹង ខ្មៅ ដែល​ត្រូវ​ផ្លាស់ប្តូរ​មុខតំណែង ជា​ព្រះរាជា​អាជ្ញា​នៅ​ខេត្តស្ទឹងត្រែង ​វិញ​។

​លោកកើត រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ ថ្លែង​ក្នុង​ពិធី​ចូលរួម​ជាអធិប​តិ​យ​នោះ​ផងដែរ​ ដោយបាន​ផ្តាំ​ផ្ញើដល់​ព្រះរាជអាជ្ញា​ថ្មី​ថា ធ្វើ​យ៉ាងណា​ត្រូវ​ប្រកាន់ក្រមសីលធម៌​វិជ្ជាជីវៈ អនុវត្ត​តួនាទី​ខ្លួន ប្រកបដោយ​យុត្តិធម៌ និង​ត្រូវ​ចាត់ការសំណុំរឿង​ឲ្យ​បាន​ឆាប់រហ័ស ជៀសវាង​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ជនសង្ស័យ​ ដែល​បណ្តាលមកពី​ការឃុំខ្លួន​ហួស​កាលកំណត់​ ទាំង​មិនទាន់​ជំនុំ​ជម្រះក្តី​។

​ចូលរួម​នា​ឱ​កាស​នោះដែរ លោក ឡាយ វណ្ណៈ អភិបាល​ខេត្តតាកែវ បាន​ចូលរួម​ផ្តាំ​ផ្ញើរ​ផងដែរ​ថា សូម​ឲ្យ​លោក​ព្រះរាជអាជ្ញាថ្មី​ មានការ​សហការ​ទំនាក់ទំនង​ជាមួយ​រដ្ឋបាល​សាលាខេត្ត​ឲ្យ​បានល្អ ​ ដូចដែល​លោក​ព្រះរាជអាជ្ញា​ចាស់​ធ្លាប់ធ្វើ​កន្លងមក ថ្វីត្បិតតែ​ស្ថាប័ន​ទាំងពីរ​ចែក​អំណាច​គ្នា​ធ្វើការ​ដាច់ដោយឡែក​ក៏ដោយ​។ ​បន្ថែម​ពីលើ​នោះ​ទៀត ​លោក​អភិបាលខេត្ត​ បាន​សន្យា​ជួយ​ជា​ថវិកា​ដល់​រដ្ឋបាល​សាលាដំបូង​ខេត្ត​ ដែល​កន្លងមក​លោក​ធ្លាប់​ឮថា​ ខ្វះ​ខាត​ថវិការ​សម្រាប់​បេសកកម្ម​ មន្ត្រី​យក​លិខិត​ទៅ​ផ្សព្វ​ផ្យា​យ​ដល់​លំនៅដ្ឋាន​ជនសង្ស័យ ​ករណី​លើកលែងទោស ផ្ជួ​រ​ទោស ដែល​កន្លងមក​តែងតែ​ឲ្យលិខិត​ទាំងនោះ​ឲ្យ​ជនសង្ស័យ​ យកទៅ​ប្រ​គល់​ឲ្យ​ភូមិ​ឃុំ​ដោយ​ខ្លួនឯង​ផ្ទាល់​។

​ដោយ​ករណីខ្លះ ​ជន​ដែល​ត្រូវ​ដោះលែង​ទាំងនោះ​ មិនបាន​ប្រ​គល់​លិខិត​ដល់​មេភូមិ មេឃុំ​ នោះទេ ប​ញ្ហា​ខ្វះ​ខាត​ដែលចន្លោះប្រហោងនេះហើយ​ ដែលតែងតែមាន​ការយល់ច្រឡំ​មក​ស្ថាប័ន​តុលាការ​យើង​ ពី​សំណាក់​ប្រជាពលរដ្ឋ ​ដោយ​លើកឡើងថា​ ដោះលែង​ជនសង្ស័យដែល​ករណីខ្លះ ជនសង្ស័យត្រូវ​ស្ថិតក្នុង​ការតាមដានរ​បស់​តុលាការ ខ្លះ​ត្រូវបាន​ពិន័យ ខ្លះ​ដាក់​ឲ្យ​ស្ថិត​នៅក្រៅ​ឃុំ​ជាដើម​។​

​ចំពោះមុខ​គណៈអធិប​តី លោក ជីវ ចាន់​តារា ព្រះរាជ​អា​ជ្ញាថ្មី ​បាន​ប្តេជ្ញា​ថា នឹង​ខិតខំ​បំពេញ​តួនាទី​ ប្រកបដោយ​ភាពយុត្តិធម៌​បំផុត​ ដើម្បី​ឲ្យ​ពល​រដ្ឋមា​ន​ជំនឿ​មកលើ​ស្ថាប័ន​តុលាការ​យើង ពិសេស​លោក​មិន​កាត់ក្តី​ប្រកបដោយ​លម្អៀង​បួន​យ៉ាង​នោះទេ ​គឺមិន​លម្អៀង​ព្រោះ​ស្រឡាញ់ មិន​លម្អៀង​ព្រោះ​ស្អប់ មិន​លម្អៀង​ព្រោះ​ល្ងង់ មិន​លម្អៀងព្រោះ​ភ័យខ្លាច​៕​