Connect with us

ព័ត៌មានជាតិ

អភិបាលក្រុងបាវិត និងសហការី ប្រគេនទៀនព្រះវស្សា និងទេយ្យទាន វត្តពោធិ៍រង្សី

បានផុស

នៅ

(ខេត្តស្វាយរៀង)៖ លោក លឹម សៀងហេង អភិបាលក្រុងបាវិត និងសហការី បានអញ្ជើញនាំយកទៀនព្រះវស្សា ព្រមទាំងបរិក្ខារមួយចំនួន ប្រគេនទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តពោធិ៍រង្សី ស្ថិតនៅក្នុងភូមិកណ្តាលសង្កាត់​ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី៣០  ខែកក្កដា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះទេយ្យទានដែលលោកអភិបាលក្រុងបាវិត និងសហការី បានយកទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សារួមមាន៖ ទៀនព្រះវស្សា អង្ករ មី ទឹកដោះគោខាប់ ត្រីខកំប៉ុង ទឹកក្រូច ទឹកផ្លែឈើ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ  ស្ករស ប៊ីចេង តែកញ្ចប់ធំ ព្រមទាំងបានប្រគេនបច្ច័យមួយចំនួន សម្រាប់កសាងនូវសមិទ្ធផលនានា។

ប្រជាពុទ្ធបរិស័ទខ្មែរ ដែលជាអ្នកមានជំនឿមុតមាំទៅលើព្រះពុទ្ធសាសនា នៅមុនឈានមកដល់នៃកាលបរិច្ឆេទចូលព្រះ​វស្សានេះ តែងបាននាំយកទៀនព្រះវស្សា និងទេយ្យទានផ្សេងៗ ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាតាម​វត្តនីមួយៗ​ផងដែរ។

សូមបញ្ជាក់ថា ពិធីបុណ្យចូលព្រះវស្សា ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់ពីថ្ងៃ១រោច ខែអាសាធ ដល់ថ្ងៃ១៥ កើត ខែអស្សុជ។ ពិធីត្រូវបានចាប់ផ្តើមនៅល្ងាចថ្ងៃទី ១៥កើត ខែអាសាឍ ដោយមានការចូលរួមពីសំណាក់ បងប្អូន ចាស់ទុំ ចំណុះជើងវត្ត នាំគ្នាហែរទៀនវស្សា សំពត់ សាដក និងសម្ភារប្រើប្រាស់ផ្សេងៗ ហែរជុំវិញព្រះវិហារ និងបន្ទាប់មក​សម្តែង​ធម៌ទេសនា និងវេរទៀនវស្សា សម្ភារប្រគេនព្រះសង្ឃ៕

 ដោយ: អ៊ុង ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម