ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រែម​បន្ទន់​សក់​ដូ​ហ្វ​បង្ហាញ​ពី​វិធី​ថែរក្សា​សក់​បាន​១០០​ភាគរយ

​ភ្នំពេញ​ ៖​ សក់​សំពោង គឺជា​សញ្ញា​ដែល​បង្ហាញថា​សក់​ស្ងួត និង​ធ្វើការ​វិវឌ្ឍ​ទៅរក​ភាព​ខូច នេះ​ដោយសារតែ​ការថែរក្សា​សក់​របស់​ពួកគេ​ទទួល​បានតែ​៥០​ភាគរយ​ប៉ុណ្ណោះ ហើយ​អ្នកឯកទេស​បាន​ឲ្យ​ដឹងថា ការប្រើប្រាស់​សាប៊ូ​កក់សក់​តែមួយ​មុខ គឺ​មិនទាន់​គ្រប់គ្រាន់​សម្រាប់​ការថែទាំ​សក់​នោះឡើយ ដូច្នេះ​ពួកគាត់​ចាំបាច់​ត្រូវ​ប្រើ​ក្រែម​បន្ទន់​សក់​រាល់ពេល​កក់​សក់ ដើម្បី​ទទួលបាន​សក់​ទន់​រលោង និង​ស្រស់ស្អាត និង​ការពារ​សក់​មិន​ឲ្យ​សំពោង​។​

អ្នកនាង មិត្ត វុ​ឌ្ឍ​ធា​រី ប្រធាន​ផ្នែក​ផលិតផល​ថែរក្សា​សក់​បាន​ថ្លែងថា “​ក្រែម​បន្ទន់​សក់ ដូ​ហ្វ​ជា​ក្រែ​ម​បន្ទន់ សក់​ដំបូង​គេ​បង្អស់​ដែលមាន​សារធាតុ Microsheets ១០០​ភាគរយ ដែល​ផលិតផល​ថែរក្សា​សក់​ដទៃទៀត​មិនមាន​។ សារធាតុ Microsheets មាន​រាងស្តើង និង​បួន​ជ្រុង​ទ្រវែង​ដែល​អាច​ជ្រាប​គ្រប់​ប្រវែង​នៃ​សរសៃ​សក់​ទាំងមូល ជួយ​ឲ្យ​សក់​ទន់ រលោង​ភ្លាមៗ​បន្ទាប់ពី​កក់​សក់​រួច​។ ជាពិសេស​នៅពេល​សក់​សើម​សារធាតុ Microsheets នឹង​នៅ​ទុំ​ជាប់ ជាមួយ​សរសៃសក់ ផ្តល់​ការថែរក្សា ចិញ្ចឹម និង ការពារ​សរសៃសក់ ពេល​សរសៃសក់​កំពុង​ចុះខ្សោយ​”​។​

ក្រែ​ម​បន្ទន់​សក់ ដូ​ហ្វ គឺជា​ម៉ាក​ផលិតផល​ជួយ​ការពារ​មិន​ឲ្យ​សក់​សំពោង​បាន​១០០​ភាគរយ​។ ក្នុងនោះ ក្រុមការងារ​ផលិតផល​ថែរក្សា​សក់ ដូ​ហ្វ ក៏មាន​ការផ្តល់​ការពិនិត្យ​សក់​ដោយ​អត់​គិតថ្លៃ រួមទាំង​កម្មវិធី​ពិសេស​ជាច្រើន​ទៀត​។​

កញ្ញា ប៉ែន សុវណ្ណ​មុនី ដែល​បាន​ចូលរួម​ក្នុង​ការធ្វើ​សាកល្បង​ជាមួយ​ផលិតផល ដូ​ហ្វ បាន​ថ្លែងថា “​ខ្ញុំ​តែងតែ​គិត​ថា​សក់​ខ្ញុំ​រលោង និង មិន​សំពោង តែ​នៅ​ពេល​ខ្ញុំ​ធ្វើការ​សាកល្បង​ជាមួយ​ពន្លឺ​ខាងក្រោយ​ទើប​ដឹង​ថា​សក់​ខ្ញុំ​សំពោង​។ អ្នក​ជំនាញ​បាន​ណែនាំ ឲ្យ​ខ្ញុំ​ចូលរួម​កក់​សក់​សាកល្បង​ជាមួយ​ក្រែ​ម​បន្ទន់​សក់​ដូ​ហ្វ បន្ទាប់មក​ខ្ញុំ​មាន​អារម្មណ៍​ថា​សក់​ខ្ញុំ​ទន់​រលោង​។ ពេល​ខ្ញុំ​ទៅធ្វើ​ការសាកល្បង​ជាមួយ​ពន្លឺ​ម្តងទៀត ខ្ញុំ​លែង​ឃើញ​សក់​សំពោង​ទៀតហើយ​”​។​

យោងតាម​ក្រុមហ៊ុន​យូនីលីវើ ផលិតផល​ថែរក្សា​សក់ ដូ​ហ្វ គឺជា​ម៉ាក​ផលិតផល​ឈានមុខ​គេ និង ឯកទេស​លុបបំបាត់​បញ្ហា​សក់​ខូច​និង ជួយ​ឲ្យ​សក់​ទន់​រលោង​ស្រស់​ស្អាត៕