ព័ត៍មានទាន់​ហេតុការណ៏
Search

សាលា​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បច្ចេកទេស​ ចែក​វិញ្ញាបនបត្រ​ដល់​សិក្ខាកាម​បញ្ចប់​​​ការសិក្សា​លើ​មុខជំនាញ​

​សៀមរាប ៖ សិស្ស និ​សិ​ត្ស​ក្រីក្រ ដែល​បាន​ចូល​សិក្សា​នៅ​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ លើ​មុខជំនាញ​បច្ចេកទេសក្នុង​ខេត្តសៀមរាប ត្រូវបាន​យកចិត្តទុកដាក់​បំផុតពី​លោកនាយក​ការដ្ឋាន​សាលា ដើម្បី​ផ្តោតលើ​ចំណេះដឹង និង​វិជ្ជាជីវៈ​ដ៏​មាន​គុណភាព សម្រាប់​បម្រើកា​រងារ​នៅក្នុង​សង្គម ព្រមទាំង​បានប្រគល់វិញ្ញាបនបត្របញ្ជាក់​ពី​ការសិក្សា​ ជូន​សិស្ស ​និ​សិ​ត្ស​ ដែល​បានបញ្ចប់​ការសិក្សា​លើ​មុខជំនាញ តម្រូវ​តាម​ទីផ្សារ​នាពេល​បច្ចុប្បន្ន​។

​សិស្ស ​និ​សិ​ត្ស​ចំនួន ​៣១៧​នាក់ និង​អាណាព្យាបាល មាតាបិតា​ និង​អង្គការ​ចូលរួម​ ១១៥​នាក់ ត្រូវបាន​ចូលរួមក្នុង​ពិ​​ធី​សំណេះសំណាល​ និងចែក​វិញ្ញាបនបត្រ​ជូន​សិស្ស​និស្សិត ដែល​បានសម្រេច​ការសិក្សា​លើ​មុខជំនាញត​បណ្តាញ​អគ្គិសនី​, ជួសជុល​បរិក្ខារ​ត្រជាក់​, ជួសជុល​ម៉ូតូ​, ជាងកំបោរ​, និង​មូលដ្ឋាន​គ្រឹះកុំ​ព្យួរ​ទ័​រ​ ស​រុ​ប​ចំនួន ​៧៥​នាក់ ត្រូវបាន​ប្រារព្វ​ឡើង​នៅ​ព្រឹក​ថ្ងៃទី៧ ខែ​មីនា ឆ្នាំ២០១៧ នៅ​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បច្ចេកទេស ស្ថិតនៅក្នុងភូមិ​ជន្លង់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប ក៏ដូចជា​ការផ្សារភ្ជាប់​កាន់តែ​ជិតស្និទ្ធ​ រវាង​នាយក​ការដ្ឋាន និង​អាណាព្យាបាល មាតាបិតា​សិស្ស ដើម្បី​បង្ហាញ​កាន់តែច្បាស់ពី​សារៈប្រយោជន៍ ចំ​ពោះ​មុខជំនាញ​វិជ្ជាជីវៈ​។

​លោក ម៉ប់ ស៊ីនួន នាយក​ការដ្ឋាន​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បច្ចេកទេស ខេត្តសៀមរាប បាន​មាន​ប្រសា​សន៍​ថា ដើម្បី​ធានា​អោយបាន​នូវ​ការពង្រឹង​ប្រព័ន្ធ​អប់រំ​បណ្តុះបណ្តាលបច្ចេកទេស​ និង វិជ្ជាជីវៈសាធារណៈ​ គឺមាន​ការគាំទ្រ​ពី​ផ្នែក​ឧស្សាហកម្ម​ ហើយ​ផ្សាភ្ជាប់​ទៅនឹងតម្រូវការ​ជំនាញ​ នៅ​សេ​ដ្ន​កិច្ច​ក្នុង​ប្រព័ន្ធ​ និង​ក្រៅ​ប្រព័ន្ធ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​សម្តេចអគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ស្ត្រី​មេ​ម៉ា ជន​ពី​ការ សិស្ស​បោះបង់​ការសិក្សា អ្នកគ្មានការងារធ្វើ និង​អ្នក​បាត់បង់​ការងារ​អោយមាន​ជំនាញ​វិជ្ជាជីវៈ អាច​ប្រកបមុខរប​​ថ្មី និង​មានលទ្ធភាព​អាច​ប្រកបមុខរបរ បាន​ដោយ​ខ្លួនឯង​។

​លោក ម៉ប់ ស៊ីនួន បាន​ផ្តាំ​ផ្ងើ​រ​ដល់​សិក្ខាកាម​ទាំងអស់ ត្រូវខិតខំ​រៀនសូត្រ​ក្រេបជញ្ជក់​យកចំណេះ ដឹង ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ពី​គ្រូឧទេស ដើម្បី​បានទទួល​នូវ​ជំនាញ​មួយ​ពិតប្រាកដតាម​ជំនាញ សំដៅលើ​កម្ពស់កម្រិតជីវភាព​រស់នៅ​អោយ​កាន់តែ​ប្រសើរឡើង ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ ជាពិសេស ​ពេលដែល​ទៅ​ប្រកបមុខរបរ​នៅតាម​មូលដ្ឋានសហគម ក្រុមហ៊ុន​សហគ្រាស សូម​ឲ្យ​មាន​ភាព​ទទួលខុសត្រូវដោយ​វិជ្ជាជីវៈ ព្រមទាំង​មាន​សុជីវធម៌ និង​សូម​ផ្សព្វផ្សាយ​ដល់​សិស្ស និ​សិ​ត្ស​ក្រីក្រ មក​ចុះឈ្មោះ​រៀន​បន្ត​នៅ​នាយក​​សាលា បណ្តុះ​បណ្តាល​វិជ្ជាជីវៈ៕