Connect with us

ព័ត៌មានអន្ដរជាតិ

កាណាដាក្លាយជាប្រទេសដំបូងគេ ដែលដាំស្លាកសញ្ញាព្រមានលើបារីគ្រប់ដើម

បានផុស

នៅ

បារី​ខ្នាត​ស្ដេច (King Size) ដែល​មាន​ស្លាក​សញ្ញាព្រមានគ្រប់ដើម​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ដាក់​លក់​តាម​ហាងនៃប្រទេសកាណាដា​នៅដើមឆ្នាំ ២០២៥ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បារីនីមួយៗដែលលក់ក្នុងប្រទេសកាណាដានឹងត្រូវភ្ជាប់មកជាមួយការព្រមានសុខភាព ហើយស្លាកទាំងនោះមានដូចជា “បារីបណ្តាលឱ្យងាប់លិង្គ និងមហារីក” និង “មានជាតិពុលគ្រប់ដង្ហើម” ជាដើម ។ ច្បាប់ថ្មីនេះបានចូលជាធរមាននៅថ្ងៃអង្គារ ទី០១ ខែសីហា ។

លោក Carolyn Bennett អតីតរដ្ឋមន្ត្រីគ្រឿងញៀនរបស់ប្រទេសកាណាដាមានប្រសាសន៍ថា “ស្លាកសញ្ញាព្រមានមិនអាចចៀសផុតបានឡើយ ម្យ៉ាងទៀតគេនឹង update រូបភាពព្រមាននៅលើកញ្ចប់ឲ្យកាន់តែច្បាស់ជាងមុន ដើម្បីរំលឹកអ្នកជក់ពីស្ថានភាពជំងឺដែលត្រូវប្រឈមមុខ” ។

រដ្ឋាភិបាលកាណាដាបានកត់សម្គាល់ឃើញថា យុវជនដែលចេះជក់បារីភាគច្រើនចាប់ផ្ដើមពីការទទួលបានបារីមួយដើម មិនមែនគេឲ្យម្ដងមួយកញ្ចប់ទេ ដូច្នេះទើបគេដាំស្លាកសញ្ញាព្រមានគ្រប់ដើម ។

គួរបញ្ជាក់ថា ក្នុងឆ្នាំ ២០០០ កាណាដាបានក្លាយជាប្រទេសដំបូងគេដែលបញ្ជាឱ្យមានរូបព្រមានលើកញ្ចប់បារីដូចជា រូបភាពនៃបេះដូង និងសួតដែលមានជំងឺ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីគ្រោះថ្នាក់សុខភាពក្រោយជក់បារី ។

ជាមួយគ្នានេះដែរ ទីក្រុងអូតាវ៉ាមានគោលបំណងកាត់បន្ថយអ្នកជក់បារីនៅក្នុងប្រទេសពី ១៣ ភាគរយ មកត្រឹម ៥ ភាគរយ ឬ ២ លាននាក់ ក្នុងឆ្នាំ ២០៣៥ ។

យោងទៅតាមទិន្នន័យរបស់រដ្ឋាភិបាល ការប្រើប្រាស់ថ្នាំជក់នៅតែបន្តសម្លាប់ប្រជាជនកាណាដា ៤៨ ០០០ នាក់ក្នុងមួយឆ្នាំ ហើយស្ទើរតែពាក់កណ្តាលនៃថរិកាថែសុខភាពបានចំណាយលើអ្នកជក់បារីគួរឲ្យបារម្ភ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ todayonline

ចុចអាន៖ សហគ្រាសនាំចូលបារី នឹងត្រូវបង់ពន្ធអាករ​លើតម្លៃបន្ថែម ១០ភាគរយ ចាប់ពីខែសីហាតទៅ

ចុចអាន៖ ៧ សញ្ញាបង្ហាញថា កូនលោកអ្នកលួចជក់បារីអេឡិចត្រូនិក (VAPE)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម