ព័ត៍មានទាន់​ហេតុការណ៏
Search

ក្នុង​ថ្ងៃបុណ្យ​ទិវា​សិទ្ធ​នារី​អន្តរជាតិ​៨​មីនា ​លោក ​សួន​ បវរ ​បាន​រៀបចំ​ការ​រត់​ប្រណាំង​ម៉ា​រ៉ា​តុង​ដែលមាន​ចម្ងាយ​៥.០០០​ម៉ែត្រ​យុវជន​យុវនារី​ចូលរួម​ជាង​១.០០០​នាក់

បន្ទាយមានជ័យ ៖ ព្រឹក​ថ្ងៃ​ទី​៨​ ខែ​មីនា​ ឆ្នាំ​២០១៧ ​លោក​ សួន​ បវរ ​អភិបាលខេត្ត​បន្ទាយមានជ័យ លោក​ឈើ​យ​ ចាន់ណា​ អភិបាលរង​ខេត្ត​បន្ទាយមានជ័យ លោកជំទាវ​សុង​ ផល្លី​ន​ភរិយា​របស់​លោក​អភិបាលខេត្ត​បន្ទាយមានជ័យ អម​ដំណើរ​ដោយ​លោកជំទាវ​ជាច្រើន​ទៀត​នា​ថ្ងៃ​ឱកាស​បុណ្យ​ទិវា​សិទ្ធ​នារី​អន្តរជាតិ​៨​មីនា​នេះ​ បាន​រៀប​ចំ​ការ​រត់​ប្រណាំង​ម៉ា​រ៉ា​តុង​យុវជន​យុវនារី​ដែល​ចូលរួម​ជាង​១.០០០​នាក់​។

លោក ​សួន​ បវរ ​បាន​មានប្រសាសន៍​ក្នុង​ការ​រត់​ប្រណាំង​ម៉ា​រ៉ា​តុង​នោះ​ថា​ ថ្ងៃ​៨​មីនា​នេះ​ គឺជា​ថ្ងៃបុណ្យ​សិទ្ធិ​នារី​អន្តរជាតិ​ទូទាំង​ពិភពលោក​ដូច្នេះ​លោក​បាន​រៀប​ចំ​ការ​រត់​ប្រណាំង​ម៉ា​រ៉ា​តុង​នេះ​ឡើង​គឺ​ដើម្បី​អបអរសាទរ​ថ្ងៃ​ទី​៨​មីនា​នេះ​ឡើង​។

លោក​ សួន ​បវរ ​បាន​បញ្ជាក់​ទៀត​ថា ​ការ​រត់​ប្រណាំង​ម៉ា​រ៉ា​តុង​នេះ​មាន​ចម្ងាយ​៥០០០​ម៉ែត្រ​ចាប់ផ្តើម​រត់​ពីមុខ​សាលាខេត្ត​ទៅតាម​ស្រី​គ្រប់​ល័ក្ខណ៍​តាម​ផ្លូវ​ជាតិ​លេខ​៣ ​ឡើង​មក​ផ្លូវ​លេខ​១​ឡើងមក​មុខ​សាលាខេត្ត​វិញ​ក្នុង​នោះ​ អ្នក​ដែល​រត់​មក​ដល់​ទី​មុនគេ​បានជា​ប់​លេខ​១​បាន​ទៅលើ​ឈ្មោះ​កញ្ញា​ សេរី ​កង​សូ​នី​តា​ ភេទស្រី ​អាយុ​១៦​ឆ្នាំ​ ចំណែក​ប្រុស​មានឈ្មោះ​តាំង ​សីហា​ ដែល​បាន​ទទួល​អំណោយ​ពី​លោកជំទាវ ​សុង ​ផល្លី​ន ​លេខ​១​បាន​ចំនួន​២០០.០០០​រៀល​។

លោក​ សួន​ បវរ ​បាន​បញ្ជាក់​ទៀត​ថា ​យុវជន​យុវនារី​បាន​ចូលរួម​រត់​ប្រណាំង​ម៉ា​រ៉ា​តុង​នេះ​គឺ​ដើម្បី​ចូលរួមចំណែក​ក្នុងការ​លើកស្ទួយ​វិស័យ​កីឡា​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ឲ្យ​មាន​ភាព​រីកចម្រើន​ទាំង​ធនធានមនុស្ស និង​បច្ចេកទេស និង​ប្រមូល​ផ្តុំ​បាន​នូវ​អ្នកមាន​បទពិសោធន៍ ចំណេះដឹង​ផ្នែក​ការរត់​ប្រណាំង​ម៉ារ៉ាតុង​ក្នុងការ​រៀន​សូត្រ​ពី​គ្នា​ពិសេស​ការ​ទទួលបាន​នូវ​មតិ​ណែនាំ​ពី​គ្នា​ទៅវិញទៅមក​ផង​ដែរ​។

លោក​សួន​ បវរ ​បាន​បញ្ជាក់​ទៀត​ថា ​ម្យ៉ាង វិញទៀត​ការ​រត់​ប្រណាំង​ម៉ា រ៉ា​តុង​នេះ​បង្ក​ឱកាស​ឲ្យ​យុវជន​យុវនារី​យក​ពេលវេលា​ទំនេរ​ពី​ការងារ ពី​ការរៀនសូត្រ​ចូលរួម​លេង​កីឡា​ជាជាង​យក​ពេលវេលា​ទៅ​បម្រើ​ឱកាស​សកម្មភាព​ដែល​សង្គម​ស្អប់ខ្ពើម ដូចជា​ល្បែង​អបាយមុខ ការ​សេប គ្រឿងញៀន បង​តូច​បងធំ​ជាដើម​។

លោក​ សួន​ បវរ ​បាន​បញ្ជាក់​ទៀត​ថា ​វិស័យ​កីឡា​នៅ​ខេត្ត​បន្ទាយមានជ័យ​មិនសូវ​មាន​ការរីកចម្រើន​ក៏​ពិតមែន តែ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​បាន​យកចិត្តទុកដាក់​លើកស្ទួយ​វិស័យ​កីឡា​នេះ​យ៉ាង​ខ្លាំង​សម្តេច​តែងតែ​ផ្តល់​ការ​លើកទឹកចិត្ត​ដល់​លើ​កីឡាករ ដើម្បី​ឲ្យ​វិស័យ​មួយ​នេះ​មាន​ភាព​រីកចម្រើន​ទៅ​មុខជា​លំដាប់​ឡើងវិញ។

ដោយឡែក​សម្រាប់​ខេត្តបន្ទាយមានជ័យ ក៏បាន​នឹង​កំពុង​ខិតខំ​ប្រឹងប្រែង និង​យកចិត្តទុកដាក់​ពី​បណ្តា​ស្ថាប័ន​ពាក់ព័ន្ធ សង្គម​ស៊ីវិល និង​វិស័យ​ឯកជន​មួយចំនួន ក្នុង​ការ​កសាង​គ្រូ​បង្វឹក ក្រុម​កីឡាករ ថែមទៀត​។

លោក​ សួន ​វរ ​បាន​បញ្ជាក់​ទៀត​ថា សម្រាប់​ការ​ប្រកួត​នេះ​ការ​ចាញ់ ឈ្នះ​វា​មិន​សំខាន់​នោះ​ទេ តែ​អ្វី​ដែល​សំខាន់​គឺ ស្មារតី​នៃ​ការ​រាប់អាន និង​មាន​សាមគ្គីភាព រវាង​កីឡាករ​និង​កីឡាករ​តែប៉ុណ្ណោះ​នៅ​ទី​បញ្ចប់​លោក​សួន​ បវរ ​បាន​ធ្វើ​ការឧបត្ថម្ភ​ថវិកា​ដល់​ក្រុម​កីឡា​រត់​ប្រណាំង​ម៉ា​រ៉ា​តុង​នេះ​ចំនួន​៥០០​ដុល្លារ និង​លោក​ជំ​ទាង​ម៉ៅ​ ម៉ា​ល័យ ​បាន​ចូលរួម​ឧបត្ថម្ភ​ថវិកា​ដែរ​ចំនួន​២.០០០.០០០​រៀល៕

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114