ព័ត៍មានទាន់​ហេតុការណ៏
Search

រថយន្ត Rolls-Royce ដែល​ប្រើ​ថ្នាំ​បង្កើត​ចេញពី​បំណែក​គ្រាប់ពេជ្រ​ ១០០០​គ្រាប់ នាំទៅ​កាន់​ពិព័រណ៍​នា​ក្រុង​ហ្សឺ​ណែវ​ នា​ឆ្នាំ​២០១៧ ​នេះ

ភ្នំពេញ ​៖ នៅក្នុង​ពិព័រណ៍​រថយន្តក្រុង​ហ្សឺ​ណែវ​ ឆ្នាំនេះ ក្រុមហ៊ុន​រថយន្ត Rolls-Royce នឹង​បង្ហាញថា តើ​មូល​ហេតុអ្វី​បានជា​ម៉ាក​យីហោ​រថយន្ត​នេះ ត្រូវបាន​ចាត់ទុកថា ជា​ក្រុមហ៊ុន​ប្រណិត​ឈានមុខ​គេ របស់​ពិភពលោក ? នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​។

​ការច្នៃ​បែប Bespoke លើ​ផ្នែក​ប៉ាក់​ឌិន វិស្វកម្ម និង​គ្រឿងអលង្កា នឹង​បង្ហាញ​ដល់​អ្នកជំនាញ​គ្រប់រូប ដែល​កុម្ម៉ង់​រថយន្ត Rolls-Royce ដែល​ពួកគេ​អាច​ពឹងពាក់​ឲ្យ​បំពេញ​តាម​សេចក្តីប្រាថ្នា​របស់ខ្លួន ដែល​ចង់បាន​រថយន្ត​មួយមាន​លក្ខណៈ​បុគ្គល​ពិតៗ ដែល​អាច​បង្ហាញថា​ តើ​គេ​ជា​នរណា ហើយ​ដែល​ត្រូវធ្វើ​ឲ្យ​ស័ក្តិសម​បំផុត​សម្រាប់​ពួកគេ។ ជាមួយនឹង​សំណុំ​រថយន្ត Spring / Summer 2017 ដែលមាន​បី​ពណ៌ រថយន្ត Dawn Inspired by Fashion បង្ហាញ​ឲ្យ​ឃើញថា ការច្នៃ​បែប Bespoke មានន័យថា ត្រូវ​រថយន្ត​នេះ​ជួយ​បន្ថែម​សម្រស់​ដល់​សម្លៀកបំពាក់​ដ៏​ប្រណីត ដែល​អតិថិជន​ស្លៀកពាក់​ជាប្រចាំ​ថ្ងៃ ។ រថយន្ត Rolls-Royce ម៉ូ​ដែល Black Badge Wraith ដែលជា​រថយន្ត​ច្នៃ​បែប Bespoke បង្កើតឡើង ដើម្បី​តម្រូវ​តាម​អតិថិជន​សម័យ​ទំនើប​វ័យក្មេង នឹង​បង្ហាញថា នៅឯ​ក្រុមហ៊ុន Rolls-Royce ការច្នៃ​បែប Bespoke គឺ​មិនមែនជា​ការធ្វើ​លំៗ​នោះទេ។ តាមរយៈ​ការបង្ហាញ​នូវ​ម៉ូ​ដែល Elegance ដែលជា​តឹកតាង​ចុងក្រោយ​អំពី​ភាព​ប្រណីត ដែល​ត្រូវបាន​ច្នៃ​ដោយ​ទឹក​ថ្នាំ​ពេជ្រ​ដំបូង​គេ​បំផុត​ក្នុង​ពិភព​វត្ថុ​ប្រណីត​។

​រថយន្ត​ទាំងនេះ​ត្រូវបាន​អ្នកប្រមូល​វត្ថុ​ទុក និង​ម្ចាស់​រថយន្ត ចាត់ទុកថា​ជា​ស្នាដៃ​សិល្បៈ ហើយ​ដើម្បី​សម្ដែង​នូវ​ការចូល​ចិត្ត​នូវ​ស្នាដៃ​សិល្បៈ​បែបនេះ វិចិត្រករ​ជនជាតិ ​ប៊ែ​ល​ហ្សិ​ក លោក Charles Kaisan បាន​បង្កើត​នូវ​ចម្លាក់​បែប Bespoke មួយ​ សម្រាប់​កម្មវិធី​សិល្បៈ​របស់ Rolls-Royce ដែល​នឹង​ប្រើប្រាស់ ដើម្បី​តុបតែង​ដល់​ស្តង់​របស់​រថយន្ត Rolls-Royce អំឡុងពេល​ពិព័រណ៍​រថយន្ត​នៅ​ក្រុង​ហ្សឺ​ណែវ​ នោះ​។

​ឆ្នាំនេះ​រថយន្ត Rolls-Royce នាំ​ម៉ូ​ដែល Elegance ទៅកាន់​ពិព័រណ៍​រថយន្តក្រុង​ហ្សឺ​ណែវ ហើយ​រថយន្ត​នេះ គឺ​ផុស​ចេញពី​វត្ថុដែល​មិនអាច​ទិញ​បាន ប៉ុន្តែ​ជា​រចនាបថ​ពី​កំណើត ។​របៀបរបប​រស់នៅរ​បស់​អតិថិជន​រថយន្ត Rolls-Royce គឺ​ខុសពី​អ្នកដទៃ។ ពួកគេ​មិន​សោកស្ដាយ​ចំពោះ​ជម្រើស​នៃការរស់នៅ ហើយ​មាន​មោទនភាព​បង្ហាញ​ពី​របៀបរបប​រស់នៅរ​បស់​ខ្លួន​ឲ្យ​ពិភពលោក​បានឃើញ​។ បើ​ផ្អែក​តាម​ពាក្យ​របស់ Coco Chanel “​ភាពស្រស់​ឆើតឆាយ​មិនមែនជា​បុព្វសិទ្ធិ​របស់​មនុស្ស ដែល​ទើបតែ​ឆ្លង​ផុតពី​វ័យ​ជំទង់​នោះទេ ប៉ុន្តែ​ជា​របស់​មនុស្ស​ដែល​បាន​ស្រវា​ចាប់​ជាប់​អនាគត​របស់ខ្លួន​រួចរាល់​” ។

​អ្នកជំនាញ​វត្ថុ​ប្រណិត​ម្នាក់​ បានសម្រេច​ចិត្ត​ចែករំលែក​ពី​ទស្សនៈ​របស់ខ្លួន ​ជុំវិញ​ភាពស្រស់​ឆើតឆាយ​ដល់​អ្នក​ដែល​ចូលរួម​ក្នុង​ពិព័រណ៍​រថយន្តក្រុង​ហ្សឺ​ណែ​វ នា​ឆ្នាំនេះ ហើយ​នោះ ​គឺ​រថយន្ត Rolls-Royce Ghost ម៉ូ​ដែល Elegance ជា​រថយន្ត​ប្រណិត​ដំបូង​គេ​ ដែល​ប្រើ​ថ្នាំ​បង្កើត​ចេញពី​គ្រាប់ពេជ្រ​។ តាមរយៈ​សិប្បករ​ជំនាញ​បម្រើការ​លើ​ផ្នែក​ថ្នាំ មានតែ​រថយន្ត Rolls-Royce ប៉ុណ្ណោះ​ ដែល​អាចបង្កើត​ថ្នាំ​ចេញពី​បំណែក​គ្រាប់ពេជ្រ​ ១០០០ គ្រាប់។ ផ្ទៃ​ថ្នាំ​ខាងក្រៅ​នេះ​ត្រូវបាន​គេ​ដាក់ឈ្មោះថា “​ហ្វូង​តារា​ពេជ្រ​” ដែល​នេះ​ជា​ផ្ទៃ​ថ្នាំ​ខាងក្រៅ ដែល​ប្រណិត និង​ចែងចាំង​បំផុត ដែល​គេ​ធ្លាប់​បានឃើញ​ក្នុងចំណោម​រថយន្ត​នានា ហើយក៏​ជា​ថ្នាំ​ដែល​ថ្លៃ​បំផុត ដែល​ធ្លាប់បាន​ប្រើប្រាស់​លើ​រថយន្ត Rolls-Royce ។

​ទោះជា​យ៉ាងណា រថយន្ត​នេះ​ត្រូវបាន​ច្នៃ​កុម្ម៉ង់​ សម្រាប់​អ្នកប្រមូល​វត្ថុ​មួយរូប ហើយ​រថយន្ត​តែមួយ​គ្រឿង​នេះ បាន​ជួយ​លើកកម្ពស់​សមត្ថភាព​ច្នៃ​បែប Bespoke ឲ្យ​កើនឡើង​មួយកម្រិត​ទៀត។ថ្នាំ​ពិសេស​នេះ ត្រូវបាន​បង្កើតឡើង​ដោយ​វិចិត្រករ​នៅឯ​រោងចក្រ​រថយន្ត Rolls-Royce នៅឯ Goodwood តាមរយៈ​ការប្រើប្រាស់​គ្រាប់ពេជ្រ​សំរាំង​ចំនួន ១០០០ គ្រាប់ ឲ្យ​ឆ្លងកាត់​នូវ​ដំណើរការ​ពិសេស​មួយ ។

​ក្នុង​ដំណើរការ​នេះ គ្រាប់ពេជ្រ​ត្រូវ​ឆ្លងកាត់​ការធ្វើ​តេស្ត​យ៉ាង​ល្អិតល្អន់ ដើម្បី​ធានាថា ​នឹងមាន​ពន្លឺ​ចាំង​ផ្លេក​នៅពេល​ប្រើប្រាស់​នៅក្នុង​ទឹក​ថ្នាំ។ ប្រធាន​មន្ទីរពិសោធន៍​បច្ចេកទេស​នៅ​រោងចក្រ Goodwood លោក Paolo Travaglia និង​ក្រុម​ជំនាញ​ទឹក​ថ្នាំ​របស់លោក មាន Rawdon Everden និង Joseph Piotrowski បាន​ចំណាយពេល​ពីរ​ខែ​ ផ្ដោតលើ​ការធ្វើ​តេស្ត ដើម្បី​ទទួលបាន​លទ្ធផល​ឥត​ខ្ចោះ។

ការពិនិត្យ​មើល​ទំហំ​គ្រាប់ពេជ្រ​ត្រូវបាន​ធ្វើឡើង​តាមរយៈ​មីក្រូ​ទស្សន៍​ ហើយ​ក្រុមការងារ​បាន​វិភាគ​យ៉ាង​ប្រុងប្រយ័ត្ន​លើ​ការបញ្ជូន និង​ចំណាំង​ពន្លឺ។កំហាប់ និង​ភាព​មាំ​របស់​គ្រាប់ពេជ្រ បាន​បង្កើតជា​បញ្ហា​ប្រឈម​សម្រាប់​ក្រុមការងារ ​ក្នុងការ​បន្ស៊ី​គ្នា​ជាមួយនឹង​ទឹក​ថ្នាំ និង​ធ្វើ​ឲ្យ​គ្រាប់ពេជ្រ​អាច​បញ្ចេញ​ពន្លឺ​នៅលើ​ផ្ទៃ​ថ្នាំ​បាន ដោយ​កប់​នៅ​ខាងក្នុង​មិនអាច​ប៉ះពាល់​បានឡើយ ។

​រថយន្ត Rolls-Royce Ghost ដែលមាន​តែមួយ​គ្រឿង​នេះ ត្រូវបាន​អនុវត្ត​ដោយ​កំពូល​អ្នកជំនាញ គំនូស​ឆ្នូត​សងខាង​រថយន្ត គឺ​លោក Mark Court ដោយ​ប្រើប្រាស់​ជក់​ធ្វើ​ពី​រោម​កំប្រុក។ ផ្ទៃ​សងខាង​រថយន្ត ​ត្រូវបាន​រំលេច​បន្ថែម​ដោយ​គំនូស​ឆ្នូត​ភ្លោះ​ពណ៌​ក្រហម និង​ខ្មៅ។ ដើម្បី​ធ្វើ​ឲ្យ​ផ្ទៃ​ខាងក្រៅ​កាន់តែ​លេច​ថែមទៀត នៅ​ចំ​កណ្ដាល​រង្វង់​កង់​រថ​យន្ត​ទំហំ​ ២១​អ៊ិ​ញ ត្រូវបាន​គូស​ដោយ​ដៃ​នូវ​ថ្នាំ​ពណ៌​ក្រហម។ចុងក្រោយ នៅ​ផ្នែក​ខាងមុខ​រថយន្ត គឺ​ទេវរូប Spirit of Ecstasy ដែល​បញ្ចេញ​ពន្លឺ និង​នាំ​ផ្លូវ​រថយន្ត Rolls-Royce ដ៏​ពិសេស​មួយគ្រឿង​នេះ និង​ម្ចាស់​របស់ខ្លួន​ធ្វើដំណើរ​ទៅកាន់​អនាគត​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114