ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមហ៊ុន​ស៊ីម៉ងត៍​អូ​ដស៍ និង​ឥន្ទ្រី​យ៍​ពេជ្រ​ប្រគល់​រង្វាន់ ដល់​អ្នកឈ្នះ​ដំបូង​ពី​កម្មវិធី​(​ហែក​បាវ​ឈ្នះ​រង្វាន់​)

​ភ្នំពេញ៖ ​កម្មវិធី​(​ហែក​បាវ​ឈ្នះ​រង្វាន់​) របស់​ក្រុមហ៊ុន​ស៊ីម៉ងត៍​អូ​ដស៍ និង​ឥន្ទ្រី​យ៍​ពេជ្រ​ប្រគល់​រង្វាន់ ជូន​អតិថិជន​របស់ខ្លួន​ចំនួន​១៤​នាក់ លើកដំបូង កម្មវិធី​(​ហែក​បាវ​ឈ្នះ​លុយ​)​របស់​ក្រុមហ៊ុន​ស៊ីម៉ង់ត៍​អូ​ដស៍ និង​ក្រុមហ៊ុន​ឥន្ទ្រី​យ៍​ពេជ្រ ដែលជា​បុត្រ​សម្ព​ន្ធ័​របស់​ក្រុមហ៊ុន​ហ៊ុន​ជីបម៉ុង​គ្រុប កាលពី​សៀ​ល​ថ្ងៃទី​០៥ ខែ​មីនា ឆ្នាំ​២០១៧​នេះ បានធ្វើ​ការប្រគល់​រង្វាន់ ទឹកប្រាក់​១​ពាន់​ដុល្លារ សរុប​១៤​រង្វាន់ ជូន​អតិថិជន​របស់ខ្លួន​ចំនួន ១៤​នាក់​មកពី​តាម​បណ្តា​ខេត្ត​ក្រុង ផ្សេងៗ​គ្នា ដែល​បានឈ្នះ​រង្វាន់​នេះ នាពេល​កន្លងមក នៅក្នុង​សំបកបាវ​ស៊ីម៉ង់ត៍​អូដ និង​ឥន្ទ្រី​យ៍​ពេជ្រ​។



បើតាម​ក្រុមហ៊ុន ស៊ីម៉ង់ត៍​អូដ និង​ស៊ីម៉ង់ត៍​ឥន្ទ្រី​យ៍​ពេជ្រ បាន​ឲ្យ​ដឹងថា កម្មវិធី​(​ហែក​បាវ​ឈ្នះ​លុយ​) សំរាប់រ​ដូច​កាល​ថ្មី​ឆ្នាំ​២០១៧​នេះ បានចាប់ផ្តើម​តាំងពី​ខែមករា មុន​ចូលឆ្នាំ​ប្រពៃណី​ជន​ជា​តើ​ចិន ហើយ​ថា​កម្មវិធី និង​បន្ត​រហូតដល់​រង្វាន់​អស់ពី​ក្នុង​ស្តុក​។ ចំពោះ​រង្វាន់​រួមមាន ចាប់ពី​១​ដុល្លារ រហូតដល់​២​ដុល្លារ និង ពី​១​ពាន់​ដុល្លារ ទៅ​២​ពាន់​ដុល្លារ និង​៥​ពាន់​ដុល្លារ​អា​មេ​រិច​។

រង្វាន់​ទាំងនេះ​បាន​បង្កប់​នៅក្នុង​ប៉ាវ​ស៊ីម៉ង់ត៍ អូ​ដស៍ និង​ឥន្ទ្រី​យ៍​ពេជ្រ ហើយ​ដើម្បី​ឈ្នះ​រង្វាន់​ទាំងនេះ អតិថិជន​អ្នកប្រើប្រាស់ គ្រាន់តែ​ជាវ​ស៊ីម៉ងត៍​ទាំងពីរ​ប្រភេទ​នេះ ប្រភេទ​មួយណា​ក៏បាន ដើម្បី​ប្រើប្រាស់ ក្នុងការ​សាងសង់​សំណង់​ផ្សេងៗ និង​មាន​ឱកាស​ឈ្នះ​រង្វាន់​ភ្លាមៗ​ចាប់ពី​១​ដុល្លារ ដល់​២​ដុល្លារ និង​ពី​១​ពាន់​ដុល្លារ ២​ពាន់​ដុល្លារ និង​៥​ពាន់​ដុល្លារ ហើយ​ការប្រគល់​រង្វាន់​ និង​ធ្វើឡើង​នៅ​ស្ថានីយ៍ទូរទស្សន៍​អាស៊ីអាគ្នេយ៍​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684